ដោយ៖ ពេជ្រ សុធារី
ថ្ងៃព្រហស្បតិ៍ ទី26 មិថុនា 2014
http://vodhotnews.com
សភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្តបើកសម័យប្រជុំរបស់ខ្លួន លើកទី២ នីតិកាលទី៥ ដោយប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤។
រដ្ឋសភា ដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា បានប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤ រួមមាន ទី១. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកយុត្តិធម៌ ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទី២. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទី៣. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងទី៤. សេចក្តីព្រាងច្បាប់ ស្តីពី ការធានារ៉ាប់រង។
សម័យប្រជុំរដ្ឋសភា បានចាប់ផ្តើមធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមិថុនានេះ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា៕
សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com