អាដហុក​បើក​សិក្ខាសាលា​អំពី​កេរដំណែល​សាលាក្ដី​ខ្មែរ​ក្រហម

ដោយ ឡេង ម៉ាលី
2014-06-26
RFA

អាដហុក​​សិក្ខាសាលា ៦១០
សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បើក​សិក្ខាសាលា​ហ្វឹកហ្វឺន​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ​២០១៤។ RFA/ Leng Maly

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បើក​សិក្ខាសាលា​ហ្វឹកហ្វឺន​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មក​ពី​ខេត្ត​ក្រុង​ទាំង ២៤ អំពី​វិធីសាស្ត្រ​សម្របសម្រួល​កិច្ច​ពិភាក្សា​ជាមួយ​ពលរដ្ឋ​នៅ​តាម​សហគមន៍ អំពី​កេរដំណែល​សាលាក្ដី​ខ្មែរ​ក្រហម។ កិច្ចពិភាក្សា​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​និយាយ​ពី​មេរៀន និង​បទពិសោធន៍​របស់​ខ្លួន​នៅ​ក្នុង​ការ​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដើម្បី​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

សមាគម​អាដហុក បាន​បញ្ចប់​គម្រោង​ពិភាក្សា​តាម​សហគមន៍​ចំនួន ៤៥ រួច​មក​ហើយ។

សិក្ខាសាលា​នេះ គឺ​ជា​ការ​ហ្វឹកហ្វឺន​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៤៥ ទៀត នៅ​តាម​សហគមន៍​ក្នុង ២៤ ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

សូម​រង់ចាំ​ស្ដាប់​និង​អាន​ព័ត៌មាន​នេះ​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles