ដោយ អ៊ុង សេរីវុទ្ធ
2014-07-04
RFA

ពលរដ្ឋភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបងសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ នៅសាលាស្រុកបវេល កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៤។ Photo Provided
ពលរដ្ឋភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ១០០នាក់ បានតវ៉ានៅសាលាស្រុកបវេល នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ដើម្បីឲ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហាដីធ្លី រវាងពួកគាត់ និងមេឃុំ។ អ្នកភូមិចោទប្រកាន់មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតថា បានឃុបឃិតគ្នាយកដីប្រជាពលរដ្ឋលក់ដូរ និងមិនដោះស្រាយឲ្យមានតម្លាភាព។
អភិបាលស្រុកបវេល លោក ទឹម ដារ៉េត ឲ្យដឹងថាលោកនឹងស៊ើបអង្កេតរឿងរ៉ាវនេះស៊ីជម្រៅបន្ថែមទៀត មុននឹងមានចំណាត់ការថ្មី៖ «សម្រាប់រឿងកសិកម្មរបស់បងប្អូន ខ្ញុំសូមជម្រាបថា ម៉ោងនេះក្រុមការងារថ្នាក់ខេត្តស្រុកឃុំ និងអ្នកជំនាញ សមត្ថកិច្ចអ្វីទាំងអស់កំពុងនៅទីវាល ដើម្បីបន្តគ្រប់គ្រងដីជូនបងប្អូនធ្វើកសិកម្ម»។
មន្ត្រីអង្គការលីកាដូ(Licadho)ប្រចាំខេត្តបាត់ដំបង ដែលតាមដានករណីនេះឲ្យដឹងថារឿងរ៉ាវនេះមានករណីស្មុគស្មាញ ប្រហែលជាមិនអាចដោះស្រាយត្រឹមសាលាស្រុកបានទេ លុះតែមានចំណាត់ការណាមួយពីគណៈកម្មការខេត្តដោះស្រាយដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ទន្លេម្រេចមានទំនាស់ដីជាមួយក្រុមហ៊ុន ទ្រី ភាព នៅព្រះវិហារតវ៉ាមុខមន្ទីរបរិស្ថាន
- ពលរដ្ឋនៅកំពតបារម្ភខ្លាចបាត់បង់បឹងធម្មជាតិដោយការជីកដីយកធ្វើឥដ្ឋ
- ប្រជាជនមានជម្លោះដីជាមួយក្រុមហ៊ុនចិននៅកោះកុងនៅតែគ្មានដំណោះស្រាយ
- ពលរដ្ឋនៅកំពង់ឆ្នាំងមានបញ្ហាដីធ្លីជាមួយកងទាហានបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ
- ពលរដ្ឋនៅកំពង់ស្ពឺគំរាមបិទផ្លូវជាតិលេខ៤បើអាជ្ញាធរមិនដោះស្រាយបញ្ហាដីធ្លី
- ជីវិតលំបាករបស់ទាហានពិការម្នាក់ដែលរងគ្រោះដោយសារបញ្ហាដីនៅបុរីកីឡា
- ពលរដ្ឋមានទំនាស់ដីប្រមូលផ្ដុំមុខសាលាដំបូងខេត្តបាត់ដំបង
- សាលាក្រុងនឹងធ្វើវេទិកាសាធារណៈដោះស្រាយជម្លោះដីធ្លីនៅបុរីកីឡាថ្ងៃ២២កក្កដា
- ពលរដ្ឋនៅរតនគិរីព្រមានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដែលប៉ុនប៉ងកាត់យកដីអ្នកភូមិ