ដោយ អ៊ុង សេរីវុទ្ធ
2014-07-07
RFA

បុគ្គលិក កម្មករក្រុមហ៊ុនស៊ីនទ្រី (CINTRI) ឈរតវ៉ានៅយានដ្ឋានក្រុមហ៊ុននាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៤។ RFA/Tep Soravy
កម្មករក្រុមហ៊ុនដឹកជញ្ជូនសំរាមស៊ិនទ្រី (CINTRI) រាប់រយនាក់ បន្តធ្វើកូដកម្មចូលដល់ថ្ងៃទី ២ ហើយ គិតមកដល់ថ្ងៃទី៧ កក្កដា ដើម្បីទាមទារលក្ខខណ្ឌការងារ ៤ ចំណុច ដែលភាគីក្រុមហ៊ុន មិនបានដោះស្រាយតាមសន្យាតាំងពីខែកុម្ភៈ ដើមឆ្នាំមកម្ល៉េះ។
ក្រុមកម្មករតវ៉ាទាំងនោះ បានធ្វើកូដកម្មមិនព្រមធ្វើការ នៅមុខទីស្នាក់ការក្រុមហ៊ុន ក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនប្រមូលសំរាមដូចសព្វមួយដង តាំងពីថ្ងៃទី៦ កក្កដា មក។
តំណាងកម្មករ លោក ប្រាក់ សុខា ឲ្យដឹងថា កម្មករទាមទារឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាចំនួន ៤ ចំណុច។ គឺ សូមឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ទ្រទ្រង់សុខភាព ផ្ដល់ប្រាក់លំនៅឋាន ប្រាក់ធ្វើដំណើរ និងប្រាក់បំណាច់ឆ្នាំ ។
ឆ្លើយតបទៅនឹងការទាមទារនេះ ប្រធានក្រុមហ៊ុនស៊ីនទ្រី លោក សេង សាវី អះអាងថា ក្រុមហ៊ុនស៊ិនទ្រីមិនអាចដោះស្រាយតាមសំណូមពររបស់កម្មករបានទេ។ តែលោកបញ្ជាក់ថា ក្រុមហ៊ុនអាចអនុគ្រោះដល់កម្មករតាមវិធីផ្សេង គឺអនុញ្ញាតឲ្យកម្មករ អាចបូមប្រេងសាំងរថយន្តសល់ពីការដឹកជញ្ជូនសំរាមប្រចាំថ្ងៃទៅលក់បាន ដូចដែលកម្មករបានធ្វើដូចសព្វមួយដង ក្រោយពេលបញ្ចប់ការងារប្រចាំថ្ងៃ ដែលនេះជាការផ្ដល់ការប៉ះប៉ូវប្រាក់កម្រៃបន្ថែមជូនកម្មករ។
ទោះយ៉ាងណា ភាគីកម្មករប្ដេជ្ញាថា ពួកគេនឹងបន្តធ្វើកូដកម្មតទៅទៀត បើក្រុមហ៊ុនមិនព្រមដោះស្រាយតាមការទាមទារទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមហ៊ុនផ្អាកបូមខ្សាច់លុបបឹងសំរោងនៅព្រែកព្នៅ
- បណ្ដាញសហគមន៍ព្រៃឡង់នៅក្រចេះបារម្ភចំពោះការវិនាសហិនហោចព្រៃឈើ
- អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ជលផល
- ពលរដ្ឋនៅពោធិ៍សាត់បារម្ភពីសកម្មភាពកាប់ឈើប្រណិតអនាធិបតេយ្យ
- ពលរដ្ឋនៅត្បូងឃ្មុំបារម្ភពីសកម្មភាពអាជីវកម្មឈើខុសច្បាប់ដោយមិនមានការបង្ក្រាប
- ពលរដ្ឋ១៩ភូមិនៅរតនគិរីធ្វើញត្តិទាមទារបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់
- សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលកម្ពុជារារាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅឡាវ
- អាជ្ញាធរភូមិឃុំនៅសៀមរាបរងការចោទថាឃុបឃិតកាប់ឈើក្នុងព្រៃសហគមន៍
- រដ្ឋបាលព្រៃឈើសន្យាពង្រឹងការសហការជាមួយសហគមន៍ដើម្បីការពារព្រៃឡង់