ដោយ វោហារ ជាតិ
2014-07-08
RFA

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តនាបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤។ RFA/Hang Savyouth
ផ្សែងបំពុលចេញពីយានយន្តគ្រប់ប្រភេទកំពុងគំរាមកំហែងប្រាសាទអង្គរវត្ត ជារៀងរាល់ថ្ងៃ ដែលអាចធ្វើឲ្យប្រាសាទបូរាណមួយនេះប្រឈមនឹងការបែកបាក់។
សារព័ត៌មានបរទេសមួយឈ្មោះ គ្លបល ផុស (Global Post) ផ្សាយនៅថ្ងៃទី៧ កក្កដា ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបំពុលបរិស្ថាននោះមានដូចជា យានយន្តដឹកភ្ញៀវទេសចរចាស់ៗ ម៉ាស៊ីនចេញផ្សែងច្រើន ចំណែកអ្នកប្រើយានយន្តគ្រប់ប្រភេទមិនមានការអប់រំណែនាំ ក្នុងការរក្សាការពារបរិស្ថាន។ ព័ត៌មាននេះលើកឡើងថា ដោយសារម្ចាស់យានយន្តបញ្ឆេះម៉ាស៊ីនចោល ដោយមិនចាំបាច់ ឧទាហរណ៍ ដូចជាពេលរង់ចាំភ្ញៀវទេសចរចាំទិញសំបុត្រដែលចំណាយពេលយូរ អ្នកដឹកភ្ញៀវទេសចរមិនពន្លត់ម៉ាស៊ីនជាដើម។
ក្រៅពីនេះ ទម្ងន់ភ្ញៀវទេសចររាប់លាននាក់ដែលសម្រុកមកទស្សនាប្រាសាទអង្គរវត្ត ក៏ជាការគំរាមកំហែងមួយទៀតគួរឲ្យព្រួយបារម្ភ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មករស៊ីនទ្រីធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៤ចំណុចទើបព្រមចូលធ្វើការ
- ក្រុមហ៊ុនផ្អាកបូមខ្សាច់លុបបឹងសំរោងនៅព្រែកព្នៅ
- បណ្ដាញសហគមន៍ព្រៃឡង់នៅក្រចេះបារម្ភចំពោះការវិនាសហិនហោចព្រៃឈើ
- តើរឿងរ៉ាវព្រះបាទត្រសក់ផ្អែម ជារឿងពិត ឬរឿងប្រឌិត? (ភាគ១៩)
- អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ជលផល
- ពលរដ្ឋនៅពោធិ៍សាត់បារម្ភពីសកម្មភាពកាប់ឈើប្រណិតអនាធិបតេយ្យ
- ព្រឹត្តិការណ៍ដណ្ដើមរាជ្យពីសំណាក់កូនប្រសារបស់ព្រះបាទជ័យវរ្ម័នទី៨ (ភាគ១៨)
- ពលរដ្ឋនៅត្បូងឃ្មុំបារម្ភពីសកម្មភាពអាជីវកម្មឈើខុសច្បាប់ដោយមិនមានការបង្ក្រាប
- ពលរដ្ឋ១៩ភូមិនៅរតនគិរីធ្វើញត្តិទាមទារបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់