​ក្រសួង​អប់រំ​ប្រគល់​សិទិ្ធ​ជូន​គ្រឹះស្ថានឧត្តមសិក្សា​ចុះហត្ថលេខា​បញ្ជាក់​សញ្ញាបត្រ​ថតចម្ល​ង​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com

​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រគល់​សិទិ្ធ​ជូន​គ្រឹះស្ថានឧត្តមសិក្សា​ចុះហត្ថលេខា​លើ​ការបញ្ជាក់​វិញ្ញាបន​ប​ត្រ​បណ្តោះអាសន្ន និង​សន្លឹក​សញ្ញាបត្រ​ថតចម្លង​។​

​លិខិត​របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែកក្កដា បានឲ្យដឹងថា ដើម្បី​លើកកម្ពស់​ស្វ័យភាព និង​ការទទួលខុសត្រូវ​របស់​គ្រឹះស្ថានឧត្តមសិក្សា ក្រសួង​ប្រគល់​សិទិ្ធ​ជូន សាកលវិទ្យាធិការ នាយក​គ្រឹះស្ថានឧត្តមសិក្សា ចុះហត្ថលេខា​បញ្ជាក់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន និង​សន្លឹក​សញ្ញាបត្រ​ថតចម្លង ដោយ​មិន​ចាំបាច់​មាន​ការចុះហត្ថលេខា​បញ្ជាក់​ពី​ក្រសួង​អប់រំ​ទៀតឡើយ​។​

​គួរបញ្ជាក់​ថា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បញ្ឈប់​ការចុះហត្ថលេខា​លើ​សញ្ញាបត្រ​និស្សិត ដើម្បី​ជា​ការបង្ហាញ​ការយកចិត្តទុកដាក់រ​បស់​គ្រឹះស្ថាន​អប់រំ​ឧត្តមសិក្សា​អប់រំ​មួយៗ​។ ​ការបញ្ឈប់​នេះ ដើម្បី​ឲ្យ​គ្រឹះស្ថាន​អប់រំ ចុះហត្ថលេខា​ទទួលស្គាល់​លើ​គុណភាព​អប់រំ​ដោយ​ខ្លួនឯង​៕

សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gamil.com

What Next?

Recent Articles