ក្រសួង​សេដ្ឋកិច្ច​បដិសេធ​ព័ត៌មាន​រដ្ឋ​មន្ត្រី​ទិញ​រថយន្ត Rolls Royce តម្លៃ​ជិត​១​លាន​ដុល្លារ​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បដិសេធ​ព័ត៌មាន​រដ្ឋ​មន្ត្រី​ទិញ​រថយន្ត​ទំនើប​ម៉ាក Rolls Royce តម្លៃ​ជិត​១​លាន​ដុល្លារ​ថា​ជា​ព័ត៌មាន​មិន​ពិត​។​

​ការបដិសេធ​នេះ​ធ្វើឡើង​ក្រោយ​ពី​មាន​កាសែត​ក្នុងស្រុក​មួយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ចុះផ្សាយ​អត្ថបទ​មួយ​ថា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទិញ​រថយន្ត Rolls Royce តម្លៃ​ជិត​១​លាន​ដុល្លារ ដែល​ត្រូវបាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែកក្កដា​នេះ បាន​ថា ការចុះ​ព័ត៌មាន​របស់​កាសែត​ក្នុងស្រុក​នោះ ជា​ពត៌មាន​ភូតកុហក បំផ្លើស​ការពិត មាន​ចេតនា​មួលបង្កាច់ និង​បង្ខូច​កត្តិ​យស និង​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សា​ព៌តមាន ក៏ដូចជា​ច្បាប់​ស្តីពី​របប​សារពត៌មាន​។​

​សេចក្តីប្រកាស​បាន​អំពាវនាវ​ដល់​សារពត៌មាន​ពាក់ព័ន្ធ ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារពត៌មាន​ក្នុង​ការផ្សព្វផ្សាយ​នូវ​ពត៌មាន​ដែលមាន​ប្រភព​ពិតប្រាកដ ត្រឹមត្រូវ ដោយ​វិធី​សុចរិត គតិយុត្តិ​ធម៌ ដើម្បី​រួម​ចំ​នណ​ក​លើកស្ទួយ​វិជ្ជាជីវៈ​សារពត៌មាន សេចក្តីថ្លៃថ្នូរ និង​សច្ចធម៌​សំរាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ជាតិ​មាតុ​ភូមិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles