អត្តសញ្ញាណ​ជន​ផ្ញើ​កាដូ​គ្រាប់​បែក​ជា​និសិត្ស​ពេទ្យ​ឆ្នាំទី២

ភស្តុតាង​ជន​ល្មើស​ផ្ញើ​ទៅ​ជន​រង​គ្រោះ។

ភស្តុតាង​ជន​ល្មើស​ផ្ញើ​ទៅ​ជន​រង​គ្រោះ។



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ជន​សង្ស័យ​ដែល​ជា​ម្ចាស់​កាដូ​គ្រាប់​បែក​ ជា​និសិត្ស​ពេទ្យ​ឆ្នាំ​ទី​២ ពាក់​ព័ន្ធ​រឿង​ជម្រិត​ទារ​ប្រាក់​ ៥​ពាន់​ដុល្លារ​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បង្ហាញ​មុខ​ក្នុង​សន្និសិទ្ធ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​នៅ​ផ្ទះ​ផ្ទេរ​ប្រាក់​វីង​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក ពូដាវី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា ឧក្រិដ្ឋ​ជន​ដែល​ជា​ម្ចាស់​គ្រាប់​បែក​ឈ្មោះ ភិន សុក្ខភាព ភេទប្រុស អាយុ ២២​ឆ្នាំ​ជា​និសិត្ស​ពេទ្យ​ឆ្នាំ​ទី២ រៀន​នៅ​សាកល​វិទ្យា​ល័យ​អន្តរជាតិ (I.U)ស្នាក់​នៅ​ផ្ទះ​ជួល​លេខ K៥ ភូមិ-សង្កាត់ ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ក្រុង​សហការ​ជាមួយ​នគរបាល​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​នៅ​ម៉ោង ១១ និង ៨ នាទី​ព្រឹក​ថ្ងៃទី ២៨ ខែ កក្កដា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ពាក់​ព័ន្ធ​គម្រោង​ការ​ជម្រិត​ទារ​ប្រាក់​ដោយ​ប្រើ​គ្រាប់​បែក​នេះ​ជន​សង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​ធ្លាប់​ធ្វើ​ជា​សន្តិសុខ​យាម​ឲ្យ​ហាង​ព្រេម​កាហ្វេ​បាន ៩ខែ និង​ឈប់​ទៅ​វិញ​នៅ​ចុង​ឆ្នាំ ២០១២ ហើយ​គម្រោង​ការ​នេះ​គេ​បាន​រៀប​ចំ​ទុក​តាំង​ពី​គេ​នៅ​ធ្វើ​ជា​សន្តិសុខ​យាម​ហាង​ម៉្លេះ តែ​ពេល​នោះ​គ្មាន​ឱកាស​ធ្វើ។

សូមរង់ចាំអានព័ត៌មានពិស្តារ…


What Next?

Recent Articles