​ផ្លូវ​មួយចំនួន​ជុំវិញ​ស្ពាន​ស្ទឹងមានជ័យ នឹង​ត្រូវ​បិទ ចាប់ពី​ថ្ងៃ​ទី​៣០​ដល់​ថ្ងៃ​៣១​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com

​សាលា​រាជធានី​ភ្នំពេញ ប្រកាស​បិទ​សកម្មភាព​ចរាច​រណ៍​ជា​បណ្តោះអាសន្ន លើ​កំណាត់​មហាវិថី និង​ផ្លូវ​មួយចំនួន ជុំវិញ​បរិវេណ​កន្លែង​ប្រារព្ធ​ពិធី សម្ពោធ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ចាប់ពី​រសៀល​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​៣១​ខែកក្កដា​នេះ ។​

​ការប្រកាស​បិទផ្លូវ​នេះ ដោយសារ​លោក​នាយករដ្ឋមន្ត្រី​នឹងចូលរួម​សម្ពោធ​ស្ពាន​អាកា​សស្ទឹងមានជ័យ ដើម្បី​ដាក់​ឲ្យ​សាធារណៈជន​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១​ខែកក្កដា​នេះ ។​

​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឲ្យដឹងថា ការបិទផ្លូវ​នេះ ដើម្បី​ធ្វើ​ឲ្យ​ពិធី​សម្ភោ​ធ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ប្រពឹត្តទៅ​ដោយ​រលូន និង​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ជៀ​ស​បាន​ការកកស្ទះ​ចរាច​រណ៍ ។​

គួរបញ្ជាក់​ថា ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ ដែល​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន O.C.I.C ជា​ក្រុមហ៊ុន​ក្នុងស្រុក ដោយ​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ ១៧​លាន​ដុល្លារ​អាមេរិក ៕

សូម​សរសេរ​មក​កាន់​កញ្ញា ជន ស្រី​ណុ​ច​ តាម​រយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles