ដោយ សុ ជីវី
2014-07-30
RFA

ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុងកិច្ចពិភាក្សាតុមូលរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។ Photo: RFA
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក ដែលទើបព្រមទទួលយកតួនាទីជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលនឹងត្រូវបង្កើតនៅពេលខាងមុខនេះ រំពឹងថា នឹងអាចធ្វើការដោយឯករាជ្យ ពុំមានការជ្រៀតជ្រែកពីភាគីណាមួយឡើយ។ ស្របគ្នានេះអ្នកស្រីត្រៀមជាស្រេចថា នឹងលាឈប់ពីស្ថាប័នមួយនេះប្រសិនបើអ្នកស្រីមិនអាចធ្វើការដោយឯករាជ្យបាន។
តើអ្នកស្រី ពុង ឈីវកេក មានបទពិសោធន៍អ្វីខ្លះ? តើមូលហេតុអ្វីខ្លះទើបសម្រេចចិត្តចូលរួមក្នុងការបង្កើត គ.ជ.ប ថ្មី?
ក្នុងរយៈពេលជាង ២០ឆ្នាំមកហើយ ដែលអ្នកស្រី ពុង ឈីវកេក បានចំណាយពេលវេលាជាមួយអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ឬហៅថា លីកាដូ (LICADHO) ដោយបំពេញតួនាទីជាប្រធានអង្គការនេះ នៅមុនពេលដែលអ្នកស្រីត្រូវស្នើអោយធ្វើជាសមាជិកទី៩ នៃ គ.ជ.ប។
អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា នេះជាពេលវេលាចុងក្រោយនៃជីវិតរបស់អ្នកស្រី ដែលអ្នកស្រីត្រូវតែសម្រេចចិត្តទទួលយកសំណើរបស់គណបក្សនយោបាយទាំង២ ដោយសង្ឃឹមថា នឹងអាចបំពេញកិច្ចការជួយជាតិ។ យ៉ាងនេះក្ដីអ្នកស្រីក៏កំពុងមានក្ដីបារម្ភមួយចំនួនដែរ៖ «សំឡេង»។
ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានព្រមព្រៀងស្នើអ្នកស្រី ពុង ឈីវកេក ក្នុងនាមបុគ្គលឯករាជ្យរបស់ គ.ជ.ប ដែលមិនទាន់ដឹងអោយប្រាកដនៅឡើយទេថា អាចទៅជាប្រធាន គ.ជ.ប ឬយ៉ាងណានោះ។
ចំពោះអ្នកស្រី ពុង ឈីវកេក មកដល់ពេលនេះនៅមិនច្បាស់នៅឡើយទេថា តើអាចធ្វើអោយ គ.ជ.ប មានដំណើរការដោយឯករាជ្យ ឬយ៉ាងណា។ ម្យ៉ាងទៀតអ្នកស្រីពុំបានលាឈប់ពីប្រធានអង្គការទាំងស្រុងទេ គឺអ្នកស្រីគ្រាន់តែព្យួរការងារមួយរយៈ។ ប៉ុន្តែអ្នកស្រីបានប្ដេជ្ញាចិត្តទុកជាមុនចំពោះកិច្ចការនេះ៖ «សំឡេង»។
រំលឹកពីជីវប្រវត្តិអ្នកស្រី ពុង ឈីវកេក ជាកើតនៅឆ្នាំ១៩៤២ ជាកូនស្រីច្បងក្នុងគ្រួសារអភិជនដែលមានកូនស្រី ២នាក់។ ឪពុកឈ្មោះ ពុង ប៉េងចេង ធ្លាប់ជាគ្រូបង្រៀន ដែលក្រោយមកបានធ្វើជារដ្ឋលេខាធិការក្រសួងអប់រំ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ម្ដាយឈ្មោះ ស៊ីវ អេងតុង ជាគ្រូបង្រៀនដែរ ក្រោយមកជាតំណាងរាស្ត្រស្ត្រីទី១ ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
អ្នកស្រី ពុង ឈីវកេក បានរៀនចប់វិជ្ជាពេទ្យពីប្រទេសបារាំង និងបានរៀបការលើកទី១ នៅទីនោះ មុនពេលវិលមកបំពេញការងារនៅមន្ទីរពេទ្យរុស្ស៊ី។ អ្នកស្រីមានកូនស្រី ២នាក់ជាមួយស្វាមីទី១ជាជនជាតិបារាំងនោះ មានឈ្មោះ ណាលី ពូឡូក (Naly Pilorge) បច្ចុប្បន្នជានាយិកាអង្គការលីកាដូ និង រ៉ូជិន ពីឡូក (Rozenn Pilorge)។ អ្នកស្រីបានរៀបការម្ដងទៀតកាលពីឆ្នាំ១៩៧៣ ជាមួយមន្ត្រីទូតបារាំង។ អ្នកស្រីមានកូនស្រីម្នាក់ទៀត ឈ្មោះ អីវ៉ា ហ្គាឡាប្រ៊ូ (Eva Galabru)។ បច្ចុប្បន្នអ្នកស្រី ជាស្ត្រីមេម៉ាយបន្ទាប់ពីប្ដីបានអនិច្ចកម្ម។
អ្នកស្រីធ្លាប់ទៅតាមប្ដីដែលជាមន្ត្រីទូតបារាំងនោះរស់នៅតាមប្រទេសមួយចំនួនចាប់តាំងពីរៀបការរួច។ រវាងចុងទសវត្សទី៨០ អ្នកស្រីបានផ្ដួចផ្ដើមគំនិតអោយកម្ពុជា រកឃើញកិច្ចព្រមព្រៀងសន្តិភាពរវាងខ្មែរនិងខ្មែរកាលពីឆ្នាំ១៩៩១។
អ្នកស្រី ពុង ឈីវកេក បានចាត់ទុកបទពិសោធន៍ក្នុងការរៀបចំអោយមានការជួបចរចាបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរកាលពីអតីតកាលនោះថា ជាបទពិសោធន៍ដែលជំរុញទឹកចិត្តអ្នកស្រីអោយចង់ធ្វើកិច្ចការសម្រាប់ គ.ជ.ប នៅពេលដ៏ខ្លីខាងមុខនេះ៖ «សំឡេង»។
ភ្លាមៗនៅក្រោយពេលដែលអ្នកស្រីបានយល់ព្រមចូលទៅក្នុង គ.ជ.ប អ្នកស្រីបានទទួលទាំងការគាំទ្រ និងការរិះគន់ក្នុងនោះមានមតិមួយចំនួនត្រូវបង្ហោះតាមបណ្ដាញសង្គមដោយសន្មតទុកមុនថា អ្នកស្រីនឹងបំពេញការងារ ដើម្បីគណបក្សកាន់អំណាចទៅវិញទេ។ ត្រង់នេះអ្នកស្រី ពុង ឈីវកេក បានស្នើអោយទាំងអ្នកគាំទ្រ នឹងអ្នករិះគន់ត្រូវរង់ចាំតាមដានសកម្មភាពរបស់អ្នកស្រី៖ «សំឡេង»។
ភ្ជាប់បញ្ហានេះអ្នកស្រីរំលឹកថា អ្នកស្រីបានចំណាយពេលវេលាស្ទើរពាក់កណ្ដាលជីវិតរបស់អ្នកស្រីទៅហើយ ដើម្បីប្រយោជន៍ជាតិ គឺចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីអ្នកស្រី និងក្រុមគ្រួសារបានបង្កើតអង្គការលីកាដូ៖ «សំឡេង»។
ពាក់ព័ន្ធ គ.ជ.ប អ្នកស្រី ពុង ឈីវកេក បានទាមទារនូវលក្ខខណ្ឌមួយចំនួនដែលអ្នកស្រី គិតថា នឹងអាចអោយក្រុមការងារនៃស្ថាប័ននេះដំណើរការដោយឯករាជ្យពិតប្រាកដ៖ «សំឡេង»។
ទោះយ៉ាងណាស្រីបានអល់អែកបន្តិចដែរ នៅពេលចោទសួរថា តើអ្នកស្រីនឹងមានដំណោះស្រាយយ៉ាងណានៅពេលណាមួយដែលអ្នកស្រី ជួបប្រទះបញ្ហានៃការគំរាមកំហែងធ្ងន់ធ្ងរពីអ្នកនយោបាយ ដែលអាចប៉ះពាល់អាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រការណាមួយ៖ «សំឡេង»។
អ្នកធ្លាប់ធ្វើការអោយអង្គការលីកាដូ ជាង ១០ឆ្នាំ មួយរូប លោក វណ្ណ សូផាត មានប្រសាសន៍ថា អ្នកស្រី ពុង ឈីវកេក គឺជាស្ត្រីដែលមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាទាំងក្នុងស្ថាប័ន និងការកៀរគររកការគាំទ្រពីសហគមន៍ខាងក្រៅ។ ប៉ុន្តែបញ្ហាមួយដែលត្រូវមជ្ឈដ្ឋានខាងក្រៅរិះគន់ជាញឹកញយ និងត្រូវវាយតម្លៃថា ស្ថាប័ននេះប្រកាន់បក្សពួក និងគ្រួសារនិយម ដ្បិតគេឃើញច្បាស់ថា គឺកូនស្រីច្បងរបស់អ្នកស្រី បានកាន់តួនាទីជានាយិកាអង្គការលីកាដូ។ លើសពីនេះអ្នកស្រី ត្រូវមើលឃើញពីសំណាក់បុគ្គលិកថា ពុំបានធ្វើការបានដិតដល់ជាមួយបុគ្គលិក ដែលពេលខ្លះអាចអោយមានបញ្ហាចោទដែរ។
យ៉ាងណាក៏លោក វណ្ណ សូផាត ចាត់ទុកថា ជារឿងតូចតាច បើប្រៀបធៀបនឹងគុណសម្បត្តិរបស់អ្នកស្រី៖ «សំឡេង»។
ទាក់ទិននឹងការគ្រប់គ្រងអង្គការលីកាដូនេះអ្នកស្រី ពុង ឈីវកេក លើកឡើងថា អ្នកស្រី តែងគ្រប់គ្រងដោយតម្លាភាព និងត្រឹមត្រូវ៖ «សំឡេង»។
អង្គការលីកាដូ បច្ចុប្បន្នមានសាខានៅទូទាំង១២ ខេត្ត-រាជធានីបំពេញការងារការពារសិទ្ធិមនុស្ស និងលើកស្ទួយការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ កម្មវិធីសំខាន់ៗរបស់អង្គការនេះរួមមានកម្មវិធីឃ្លាំមើល និងការពារសិទ្ធិមនុស្ស ប្រឹក្សាផ្នែកច្បាប់ និងកិច្ចការពារផ្នែកច្បាប់ ឃ្លាំមើលពន្ធនាគារជំនួយផ្នែកវេជ្ជសាស្ត្រ និងសេវាកម្មសង្គមកិច្ចជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការមិនចាត់ការបណ្ដឹងប្ដឹងមេការក្រុមហ៊ុនភរិយាអភិបាលរងខេត្តមណ្ឌលគិរី
- យុវជននាំគ្នារាំជំរុញឲ្យសាធារណជនចូលរួមបំបាត់អំពើហិង្សាលើស្ត្រី
- លោក ប៊្រែដ អាដាម ចាត់ទុកកិច្ចព្រមព្រៀងរវាងបក្សទាំងពីរថាអាក្រក់បំផុត
- ពលការិនីខ្មែរម្នាក់ក្នុងចំណោម៦នាក់ត្រូវជនជាតិថៃចាប់រំលោភក្នុងទឹកដីថៃ
- សង្គមស៊ីវិលស្នើឲ្យក្រសួងការងារផ្អាកបញ្ជូនពលករទៅសិង្ហបុរី
- អង្គការសហប្រជាជាតិបារម្ភខ្លាចបក្សទាំងពីរមិនអាចកែទម្រង់បញ្ហាផ្សេងៗតាមសន្យា
- សង្គមស៊ីវិល៖ ស្ថានភាពរំលោភសិទ្ធិមនុស្ស៦ខែដើមឆ្នាំ២០១៤មានសភាពធ្ងន់ធ្ងរ
- ក្រុមអ្នកកាសែតនៅស្ទឹងត្រែងផ្ដិតមេដៃសុំធានាអ្នកកាសែត៣នាក់ឲ្យនៅក្រៅឃុំ
- សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងថាជារឿងនយោបាយ
កាលៈទេសៈបចុប្បន្ន ជាភ័ពសំណាងដោយមាន សមាសជិកទី៩ ដែលជំរុញអោយដំណោះស្រាយនៃភាពជាប់គាំងនយោបាយ មានភាពរលូន និង ឈានទៅរក ការគ្របគ្រងប្រកបដោយឆន្ទៈប្រជាធិបតេយ្យ ដែលនឹងផ្តល់នូវផលប្រយោជន៏ ក្នុងកំណែជីវភាពរាស្ត្រ។
សូមជោគជ័យ ដល់ភារកិច្ចដ៏វិសេសនេះ ទាំងស្ថេរភាពរបសសង្គមកម្ពុជា និង យុត្តិធម៌ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ។
ទាំងនេះនឹងនាំមកនូវសេចក្តីសុខ និង សុខមាលភាពរបស់រាស្ត្រខ្មែរ។
ក្នុងនាមខ្មែរម្នាក់ ខ្ញុំសូមត្រេកអរដល់ឆន្ទៈដ៏ប្រពៃនេះ។ដូចគ្នាផងដែរ ជូនទៅដល់បក្សទាំងពីរ ដែលមានឆន្ទៈជាតិនិយម។
សូមអរគុណ។
Whish you to be a president of new NEC, but you have to keep as an neatral person,independent
and trasparent during your implementing your tenure for our miserable nation & country.
God bless you and your family,
សង្ឃឹមយ៉ាងមុតមាំថាអ្នកស្រីនឹងចំណាយវេលាចុងក្រោយរបស់អ្នកស្រីដើម្បីប្រទេសខ្មែរ(មិនលក់ឧត្តមគតិ)
សង្ឃឺមតិចៗថាអ្នកស្រីនឹងមិនដូចស្តេចសីហនុទេ ងាប់ទៅបន្សល់ទុកតែការម៉ងសៅនឹងអានុស្សាវរិយ៍ដ៍ជូរចត់ដល់រាស្រ្ត។។
កុំថាមន្រ្តីរដ្ចាភិបាលពុករលួយ នាយិកាអង្គការ LICADHO នេះមហាពុករលួយ (វាមិនដែលខ្លួនតែម្នាក់ ប្រើទូទឹកកក ០៧ ម៉ាស៊ីនត្រជាក់ ១២ ឡាន ០៥គ្រឿង ចំណាយ ១ខែៗ អស់រាប់ពាន់ដុល្លា) សូមម្ចាស់ ជំនួយជួយពិនិត្យផង។ ឥឡូូវបម្រុងឲ្យធ្វើមេ គជប ទៀត ចំកៅអីតែម្តង ដែល CPP ងាយស្រួលដឹកច្រមុះ បំផុត (ព្រោះមានកំអែលពុករលួយស្រាប់)
បើនៅស្រុកបារាំងវិញ គេចំណាយខ្ជះខ្ជាយ ម្យ៉ាងទៀតគេនឹងធ្វើការប្រៀបធៀបចំណូល ទៅនឹងចំណាយ បើចំណាយលើសចំណូលដូច មេ លីកាដូនេះ គឺ មន្រ្តីអធិការកិច្ចចុះស៊ើប អង្កេត ហើយ (ហា ហា នៅស្រុកខ្មែរគឺវាស្រួលអីចឹង)។ម្យ៉ាងទៀតនៅស្រុកបារាំង ចំណាស់យាយនេះ ត្រូវចូលនិវត្ត តាំងពី ២០ឆ្នាំមុនម្លេះ មិនដូចនៅស្រុកខ្មែរ ធ្វើជាមេ លីកាដូ ធ្វើព្រងើយ ល្មមចុះចេញពី តំណែងហើយ យាយ ទុកឲ្យក្មេងស្រករក្រោយគេធ្វើការវិញម្តង វាមានទាំងថាមពល ទាន់សម័យ នឹងចំណេះដឹងអភិវឌ្ឍន៏
មើលទៅមុខគាត់ បើខ្ញុំុឃើញក្នុងព្រៃ រត់បាតជើងសរព្រាតហើយ ស្មានតែព្រាយក្បាលប្រាំបី ឬ អាបចុះស៊ីកំរ៉ុង
នៅគ្រាន់បើជាងមុខប៊ុនរ៉ានីនោះដែរ។ខ្មោចឆៅ…។
Yum-ma-bal kom-pong chab me norouk Di Pok chol Kha-tass Tnot
Neng chab ah No-rouk Hun Neng cut Kdor auy chhker see
Me cho-ka-choy srey ah pot sam-pheng Youn Bun rany Mok :
douch sat chom-lek
douch Toc-ka-ta
douch ខ្មោចឆៅ
Comment shared from face-book friend
I don’t quite understand why people have such a high hope and depend on the outcome of the election. All CNRP supporters should realize that Hun Sen will not give up his power under any circumstances. Wake up people, the only way you can change is to rise up at one and overthrow his regime
In the end Hun Sen/CPP will make this NEC useless. Can you trust Hun Sen? Sam Rainsy and Kem Sokha needs to resigned in order for CNRP to survive. CNRP leaders are coward and they don’t know how to lead or negotiate. All they have done are gived in to their opponents. They both can gives speeches but all for broken promises. People have no trust in liars.
hopely next election will have a few small party in the parlement too.like small party in the parlemnent will be the speaker that make fair to all party.GOD bless all cambodian people’