​តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះហៅ​អ្នកមាន​ជម្លោះ​ដីធ្លី​ឃុំ​តា​ជេស​៨​នាក់​បន្ថែម​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​សាលាដំបូង​ខេត្តកំពង់ឆ្នាំង កោះហៅ​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តា​ជេស ៨​នាក់​បន្ថែមទៀត ឲ្យចូល​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ តាម​បណ្តឹង​ភរិយា​មន្ត្រី​មាន​អំណាច​មួយ​រូប​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​។​

​តំណាង​ប្រជាពលរដ្ឋ​អ្នកភូមិ​ឡ​ពាង អ្នកស្រី​ អ៊ុំ សុ​ភី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា តុលាការ​បាន​ចេញ​ដី​ការកោះហៅ​អ្នកភូមិ​ឡ​ពាង​៨​នាក់​ថែមទៀត ឲ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​០៥ ខែ​សីហា​ខាង​មុខ​នេះ តាម​ដីកា​នេះ​ចុះ​ថ្ងៃទី​២៥​ខែកក្កដា ដោយ​ចៅក្រ​មញូង ច​ន្ធី ។ អ្នកស្រី​បន្ត​ថា ក្នុង​ចំណោម​អ្នក​៨​នាក់​នេះ​រួម​មានប្តី​អ្នកស្រី​ផងដែរ ហើយ​ថា ការកោះហៅ​នេះ​គឺជា​ការបំភិតបំភ័យ​ប្រជាពលរដ្ឋ​រងគ្រោះ ស្លូតត្រង់  ខណៈ​តុលាការ​ធ្វើការ​មិន​យុត្តិធម៌ បំរើ​ឲ្យតែ​អ្នកមានអំណាច បែរ​ជា​ដាក់ទណ្ឌកម្ម​លើ​ម្ចាស់​ដី​ដែល​មិន​មាន​កំហុស ។ 

​អ្នកស្រី​រិះគន់ថា តុលាការ​នេះ​គឺជា​តុលាការ​របស់​ក្រុមហ៊ុន KDC មិនមែនជា​តុលាការ​ឯករាជ្យ​ទេ ព្រោះ​បណ្តឹង​របស់​អ្នកភូមិ​ដាក់​ទៅ​ច្រើនដង​ហើយ តុលាការ​មិន​ដែល​អើពើ តែ​បែរជា​ឆាប់​ចាត់ការ​បណ្តឹង​របស់​ក្រុមហ៊ុន​ដែល​គ្រាន់តែ​ប្តឹង​តាម​ទូរស័ព្ទ​។​

​ពលរដ្ឋ​ម្នាក់ទៀត​ដែល​មានឈ្មោះ​ក្នុង​ដីកា កោះ​លោក ហុង ដា​រ៉ូ រៀបរាប់ថា ប្រជាពលរដ្ឋ​រងគ្រោះ​មាន​ផល​លំបាក​យ៉ាង​ខ្លាំង​ចាប់តាំងពី​ក្រុមហ៊ុន​ចូលទៅ​អភិវឌ្ឍន៍ ហើយ​លោក​បារម្ភ​ថា  ការកោះហៅ​របស់​តុលាការ មិនមែន​ហៅ​ឲ្យចូល​បំភ្លឺ​ទេ គឺ​ហៅ​ទៅ​ចាប់​ដាក់​ពន្ធនាគារ​។ លោក​បន្តថា នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា​នោះ​លោក​នឹង​ទៅ​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ទៀត ។

​អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក​ ​សំ​ ​ចាន់​គា​ ​រិះគន់ថា តុលាការ​ធ្វើការ​មិន​មាន​ភាព​ឯករាជ្យ លំអៀង​ទៅ​រក​អ្នកមាន​លុយ​និង​អំណាច ខណៈ​បណ្តឹង​របស់​ពលរដ្ឋរ​ង​គ្រោះ​ជាច្រើន​តុល​ការ​មិន​ចាត់ការ ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគមន៍​ករណី បណ្តឹង​របស់​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តា​ជេស​នោះ ។

​ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ​ឡ​ពាង​និង​ក្រុមហ៊ុន​របស់​លោកស្រី​ជា​ខេង​នេះ អូសបន្លាយ​ជិត​១០​ឆ្នាំ​ហើយ ដែល​ធ្វើឲ្យ​សកម្មជន​ដីធ្លី​យ៉ាង​តិច​៨​នាក់​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ចាប់​ដាក់​ពន្ធនាគារ នៅពេលដែល​ពួកគេ​ចេញ​តវ៉ា​ការពារ​ដី​របស់​ខ្លួន ។ ទោះជា​យ៉ាងណា ពលរដ្ឋ​មួយចំនួន​ដែល​ធ្លាប់​តវ៉ា បាន​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​នេះ ខណៈ​ដែល​តំណាង​អ្នកភូមិ ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​បន្ត​បន្ទាប់ ៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com​​

What Next?

Recent Articles