Fri, 1 August 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ទីក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ៤ផ្នែកទីក្រុងទេសចរណ៍ និងលំហែកម្សាន្តប្រចាំឆ្នាំ២០១៤នៅក្នុងចំណោមទីក្រុងកំពូលទាំង១០នៃកម្មវិធី World’s Best Cities 2014 ក្នុងពិភពលោកនិងចំណាត់ថ្នាក់លេខ២នៅតំបន់អាស៊ីបន្ទាប់ពីទីក្រុងក្យូតូ ប្រទេសជប៉ុន។ នេះបើយោងតាមការដកស្រង់របស់វេបសាយស៊ីអិនអិន នូវរបាយការណ៍ចងក្រងដោយទស្សនាវដ្ដីទេសចរណ៍ និងកម្សាន្ត (Travel and Leisure) ដ៏ល្បីល្បាញ។
រីឯទីក្រុងបាងកកប្រទេសថៃដែលធ្លាប់នាំមុខគេលើតារាងចំណាត់ថ្នាក់កំពូលក្នុងឆ្នាំ២០១៣លើវិស័យទេសចរណ៍នោះបានបាត់ឈ្មោះពីតារាងមកជំនួសដោយទីក្រុងក្យូតូប្រទេសជប៉ុនវិញ។ នេះបើតាមរបាយការណ៍ទស្សនាវដ្តីខាងលើដែលចេញផ្សាយកាលពីចុងខែកក្កដាឆ្នាំ២០១៤។
ទីក្រុងកំពូលទាំង១០ដែលជាប់ចំណាត់ថ្នាក់ល្អបំផុតលំដាប់ពិភពលោកនោះរួមមានចំណាត់ថ្នាក់លេខ១បានទៅលើទីក្រុងក្យូតូ ប្រទេសជប៉ុន ទី២ក្រុងឆាលេសតុន រដ្ឋសៅខារ៉ូលីណា សហរដ្ឋអាមេរិក ទី៣ក្រុងហ្លូវរ៉ង់ ប្រទេសអ៊ីតាលី ទី៤ក្រុងសៀមរាប ប្រទេសកម្ពុជា ទី៥ក្រុងរ៉ូម ប្រទេសអ៊ីតាលី ទី៦ក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី ទី៧ក្រុងសេវីល និងទី៨ក្រុងបាសេឡូណា របស់អេស្ប៉ាញ ទី៩ ក្រុងម៉ិកស៊ីកូប្រទេសម៉ិកស៊ិកនិងទី១០ក្រុងញូវអ័រឡេនដ៍ រដ្ឋល្វីហ្យាណា សហរដ្ឋអាមេរិក។
ក្រុងសៀមរាបរបស់ប្រទេសកម្ពុជាទទួលបានពិន្ទុពីក្រុមគណៈកម្មាធិការចំនួន៨៩,៨២ ខណៈក្រុងក្យូតូដែលឈរនៅលំដាប់កំពូលទទួលបានចំនួន៩០,២១ពិន្ទុ រីឯក្រុងញូវអ័រលៀនស្ថិតលំដាប់ទី១០ទទួលបានពិន្ទុចំនួន៨៨,៧៤។
ការផ្តល់ចំណាត់ថ្នាក់នេះត្រូវបានគេធ្វើតាមវិធីស្ទាបស្ទង់មតិរបស់ភ្ញៀវទេសចររាប់ម៉ឺននាក់តាមរយៈគេហទំព័រ tlworldsbest.com នោះចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។
ចំពោះលក្ខខណ្ឌនៃការផ្តល់ពិន្ទុ និងចំណាត់ថ្នាក់សម្រាប់ទីក្រុងល្អបំផុតក្នុងលោកនោះត្រូវបានគេផ្ដោតលើកត្តា សោភណភាព សំណង់ប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ សេវាបដិសណ្ឋារកិច្ច អាហារ ភោជនីយដ្ឋាន ប្រជាជន និងការផ្ដល់តម្លៃក្នុងសង្គម។
តាមទិន្នន័យពីក្រសួងទេសចរណ៍បើគិតត្រឹមពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៤កម្ពុជាទទួលបានទេសចរប្រមាណ១,៩លាននាក់។ នៅឆ្នាំ២០១៣ចំនួនទេសចរសរុបចំនួន៤,១លាននាក់ និងចំណូល២៥៤៧លានដុល្លារពីវិស័យនេះ។
ទាក់ទិននឹងការទទួលបានចំណាត់ថ្នាក់ជាទីក្រុងល្អលេខ៤នេះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា៖ «យើងមានមោទនភាពខ្លាំងណាស់ដែលក្រុងសៀមរាបរបស់កម្ពុជាយើងបានទទួលការជ្រើសរើស និងជាប់ចំណាត់ថ្នាក់លេខបួនសម្រាប់លក្ខណៈសម្បត្តិទីក្រុងល្អបំផុតនៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ២នៅតំបន់អាស៊ីប្រចាំឆ្នាំ២០១៤»។
លោកក៏បានបង្ហើបប្រាប់ពីគុណសម្បត្តិដែលនាំឲ្យក្រុងសៀមរាបទទួលបានកិត្តិសព្ទល្បីនេះដែរគឺ៖ «អ្វីដែលយើងទទួលបានការកត់សម្គាល់ជាពិសេសនៅក្នុងក្រុងសៀមរាបពីភ្ញៀវទេសចរនោះគឺសេវាកម្មបម្រើម្ហូបអាហារ និងភេសជ្ជៈនាពេលយប់។ ភ្ញៀវភាគច្រើនបានកោតសរសើរនូវសេវាកម្មនេះព្រោះថាបន្ទាប់ពីពួកគេធ្វើដំណើរកម្សាន្តពេលថ្ងៃមកពួកគេអាចរកសេវាកម្មបម្រើម្ហូបអាហារ និងភេសជ្ជៈនៅក្នុងក្រុងសៀមរាបបានយ៉ាងងាយ និងមានសេវាកម្មប្រកបដោយផាសុកភាព និងសុវត្ថិភាពរួមផ្សំនឹងឥរិយាបថប្រជាជនខ្មែរមានទឹកមុខស្រស់ញញឹមប្រិមប្រិយ»។
ទន្ទឹមនឹងនោះលោកក៏បានទទួលស្គាល់នូវចំណុចខ្វះខាតមួយចំនួនរបស់ទីក្រុងសៀមរាបផងដែរ។
លោក ថោង ខុន មានប្រសាសន៍ទៀតថា៖ «ទោះបីជាយើងទទួលបានកេរ្តិ៍ឈ្មោះល្អរហូតជាប់ចំណាត់ថ្នាក់លេខ៤លំដាប់ពិភពលោកក្តីក៏យើងមានចំណុចខ្វះខាត ឬចំណុចត្រូវបង្កើនឲ្យល្អសម្រាប់ពេលខាងមុខដែរ។ យើងមានចំណុចមិនល្អត្រង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុងសៀមរាបនៅពុំទាន់មានលក្ខណៈគ្រប់គ្រាន់ ចំណែកយុទ្ធនាការផ្សព្វផ្សាយក្រុងបៃតងក៏នៅពុំទាន់ដល់កម្រិតដែលគេចង់បាន»៕
Have only name, but control by VN persion, very usuless.
អប់អរសាទរជាខ្លាំង ដល់ទីក្រុងដូនតាជាប់ចំណាត់ថ្នាក់ទី៤ ។
នេះកើតឡើងដោយសារការខំប្រឹងប្រែង របស់តេជោសែន!
កុំតែភ្នែក១ទេ បើមានភ្នែក២ប្រាកដជាលេខ១ហើយមិនលេខ៤ទេ។
big piece of money earn from tourism gone to veit not to cambodian state.14 million if we taxing from the oknga(rich people) and all big companies properly must be help alot budget but unfortunately under uneducated dictator all gone to a crook people.GOD bless all cabodian people’
Ankorwat the king father put the temple in to (UNISCO) in 1996 ! The money from touris it should go the (UNISCO ) why the money in up at Vietnamese ! Some people just said without knowing what going on !