​មេធាវី​ការពារ​ក្តី​អ្នកភូមិឡ​ពាង ស្នើ​តុលាការ​ដោះលែង​កូនក្តី​ខ្លួន ឲ្យនៅ​ក្រៅ​ឃុំ​បណ្ណោះអាសន្ន​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកភូមិ​ឡ​ពាង ដើរ​ថ្មើរជើង​ទៅ​តុលាការ កាលពីព្រឹកមិញ ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគេ​ដែល​ត្រូវ​តុលាការកោះហៅ​ (រូបភាព៖ញឹម សុខន)

​មេធាវី​ការពារ​ក្តីឲ្យ​អ្នក​មាន​ជំលោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​២​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃ​២១ ខែ​កក្ដ​ដា​កន្លងមក នៅ​ថ្ងៃ​អង្គារ៍​នេះ​ដាក់ពាក្យ​សុំឲ្យ​តុលាការ​ដោះលែង​ពួកគា​ត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។​

​មេធាវី​ប្រចាំ​សមាគម​អាដហុក លោក ហម ស៊ុន​រិទ្ទិ ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកភូមិឡ​ពា​ងទាំង​២​នាក់ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះថា ព្រឹក​នេះ​លោក​បាន​បញ្ចូន​ឯកសារ​ទៅ​តុលាការ ខេត្ត​កំពុង​ឆ្នាំ ដើម្បី​ស្នើឲ្យ​ព្រះរាជអាជ្ញា​ដោះលែង​កូនក្តី​របស់​លោ​ក​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ អាសន្ន​។ លោក​ថា ព្រះរាជអាជ្ញា​គួរតែ​ដោះលែង​កូនក្តី​របស់​លោក​ឲ្យនៅ ក្រៅ​ឃុំ​សិន ព្រោះ​ក្រុម​គ្រួសារ​កូនក្តី​របស់​លោក​ស្ថិតក្នុង​ស្ថានភាព​លំបាក ដោយសារតែ​ពួកគាត់​គឺ ជា​អ្នករ៉ាប់រង​បន្ទុកគ្រួសា​រ ហើយ​ថែមទាំង​មាន​ជីវភាព​ខ្វះ​ខាត។​

​កាល​ពី​សៀ​ល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ កក្កដា​កន្លងទៅ កើត​មាន​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាមួយ​កម្មករ​ស៊ីឈ្នួល​របស់​ក្រុមហ៊ុន KDC   របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមា​ណ​ជា​១០​នាក់​រងរបួស​ស្រាល និង​ឈាន​ដល់​ការចាប់​តំណាង​ប្រជាពលរដ្ឋ​២​នាក់​ដាក់​ពន្ធនាគារ ហើយ​តុលាការ​បាន​កោះហៅ​ប្រជាពលរដ្ឋ​៨​នាក់​ទៀត ដើម្បី​សាកសួរ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ និង​មាន​ព្រះសង្ឃ​មួយ​ចំនួន​ដែរ បាន​ដើរ​ចម្ងាយ​ផ្លូវ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ភូមិ​ឡ​ពាង ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគេ ៨​នាក់ ដែល​នឹង​ឡើង​តុលាការ​នៅ​រសៀល​នេះ​។ ពួកគេ​បាន​អូស​រទេះ ដោយ​មាន​ដាក់​ចាន ឆ្នាំង និង​មេក្រូ ហើយ​ស្រែក​ស្វែងរក​យុត្តិធម៌ និង​បង្ហាញ​ពី​ការឈឺចាប់​របស់​ពួកគេ​។​

​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម ជាមួយ​អ្នកភូមិ​ឡ​ពាង ភូមិ​សូរ​វង្ស ភូមិ​បឹងកក់ និង​ភូមិ​សំរោង បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៦​មក​ម្លេះ​។ ពលរដ្ឋ​អះអាងថា ពួកគាត់​ចំនួន​៨២​គ្រួសារ បាន​ស្វែងរក​ដំណោះស្រាយ​ទៅ​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​តុលាការ​ផងដែរ តែ​រហូតមកទល់​ពេលនេះ​នៅតែ​មិនមាន​ដំណោះស្រាយ​៕

​សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

Tags:

168








ផ្តល់ជាមតិយោបល់


អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖
យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ


មើលព័ត៌មានផ្សេងៗទាំងអស់

​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បរទេស​មួយ ដោយសារ​ឈូសឆាយ​ដី​ពួកគេ​

ថ្ងៃទី5 សីហា 2014, 03:40 PM

​ប្រជាពលរដ្ឋជាង​១០០​នាក់ នៅ​ស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បរទេស​មួយ កុំឲ្យ​ធ្វើការ​ឈូស​ឆាយ​រំលោភ​យក​ដី​ពួកគាត់ ដែល​ក្រុម​យុវជន​បាន​វាស់​ជូន​ពលរដ្ឋ​កន្លងមក​។​

​ពលរដ្ឋ​នៅ​ភូមិស្រ​យ៉ង់​ត្បូង លោក ហា​ត់ ហ៊ី ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា កាលពី​ថ្ងៃ​ទី​៤​ខែ​សីហា​នេះ ក្រុមហ៊ុន​បរទេស ឈ្មោះ សិលាដា​មិច មាន​អ្នកគ្រប់គ្រង​ជា​ជនជាតិ​បារាំង បាន​យក​គ្រឿងចក្រ​ចំនួន​បី​គ្រឿង មក​ឈូសឆាយ​រំលោភ​លើ​ក្បាល​ដី​ស្រែចម្ការ​ពួកគេ បណ្ដាលឲ្យ​ខូចខាត​ដំណាំអ​ស់​ជា​ច្រើន​ហិកតា​។ ​លោក​បន្ដថា ដី​ពួកគាត់​មាន​លិខិត​កាន់កាប់​ត្រឹមត្រូវ​ ដែល​ផ្ដល់ឲ្យ​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​។

​អ្នករងគ្រោះ​ដោយ​ការបណ្តេញ​ចេញ ​ជំរុញ​ឲ្យ​ស្ថានទូត​សិ​ង្ហ​បុរី​ទប់ស្កាត់​ក្រុមហ៊ុន​របស់​ខ្លួន​កុំឲ្យ​ទិញ​ដី​បឹង​កក់​

ថ្ងៃទី4 សីហា 2014, 12:29 PM

​អ្នកភូមិ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បណ្តេញចេញ​ពី​តំបន់​បឹងកក់ កាលពី​៤​ឆ្នាំមុន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រមូលផ្តុំ​គ្នា​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី ជំរុញ​ឲ្យ​ស្ថានទូត​បរទេស​មួយ ដកខ្លួន​ចេញពី​ដី​មាន​ជម្លោះ​។​

​ការជំរុញ​នេះ ​ធ្វើឡើង​តាមរយៈ​តំណាង​អ្នក​ភូមិ​ប្រមាណ​ជា​២០​នាក់ បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ដាក់​ញត្តិ​ទៅស្ថានទូត​សិង្ហបូរី ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​

​តំណាង​អ្នក​ភូមិ គឺ​អ្នកស្រី ស៊ា ណា​រ៉េត ប្រាប់​មន្ត្រី​ស្ថានទូត ដែល​ចេញ​មក​ទទួល​ញត្តិ​ថា ប្រទេស​សិង្ហបូរី ត្រូវ​ពិចារណា​ឡើងវិញកុំ​ទិញ​ដី​នៅ​តំបន់​បឹង​កក់ ដែល​ពួកគេ​អះអាងថា បានមក​ពី​ការបណ្តេញ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ​។

​ពលរដ្ឋ​ខេត្តក្រចេះ​៣៨០​គ្រួសារ ​ស្នើ​នាយករដ្ឋមន្ត្រី​ពន្លឿន​ការចេញ​ប័ណ្ណកម្មសិទិ្ធ ដើម្បី​ទប់​ស្កាត់​ការបណ្តេញចេញ​

ថ្ងៃទី1 សីហា 2014, 05:01 PM

​អ្នកភូមិ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​សុក្រ​នេះ បាន​លប់​ចោល​គម្រោង​ហែ​ក្បួនទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្វែងរក​ដំណោះស្រាយរឿង​ជម្លោះ​ដីធ្លី ខណៈ​អាជ្ញាធរ​រារាំង​។​

​លោក តួ​ន វិច្ឆិកា ដែល​អះអាងថា​ជា តំណាង​អ្នក​តវ៉ា ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​១​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​ថា ការលប់ចោល​គម្រោង​ហែ​ក្បួន​នេះ ដោយសា​អភិបាលរង​ខណ្ឌ​មានជ័យ លោក ភៀក ចាន់​លាង ចុះ​មក​ទទួល​ញត្តិ ហើយ​សន្យាយក​ទុក្ខ​កង្វល់របស់​អ្នកភូមិ​នេះ ជម្រាប​ទៅខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្វែងរក​ដំណោះស្រាយ «យើងខ្ញុំនៅប្រកាន់គោលជំហរមួយ គឺដឹងតែបីថ្ងៃ បើបីថ្ងៃគ្មានដំណឹងទេ ប្រជាពលរដ្ឋនឹងដង្ហែញត្តិទៅផ្ទះសម្តេចហ៊ុនសែន ម្តងទៀត ប្រសិនជាគេមិនឲ្យហែព្រឹក យើងនឹងហែយប់»។

​អំឡុង​ពេល​ចុះ​ទទួល​ញត្តិ​នេះ កម្លាំងចម្រុះរបស់​ខណ្ឌ​មានជ័យ ជាច្រើន​នាក់ បាន​ដាក់ពង្រាយបិទ​ផ្លូវ​មួយចំនួន មិន​ឲ្យ​ក្រុមអ្នកតវ៉ា​ដើ​រហែ​ក្បួន​។​

​សង្គម​ស៊ីវិល​ គ្រោង​ដាក់​ភស្តុតាង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ករណី​ទាហាន​បាញ់​ពលរដ្ឋ​ស្លាប់​រឿង​ជម្លោះ​ដីធ្លី​

ថ្ងៃទី1 សីហា 2014, 03:06 PM

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​ព្រះវិហារ តំណាង​ឲ្យ​ជនរងគ្រោះ គ្រោង​ដាក់​ភស្តុតាង​ទៅ​តុលាការខេត្ត​នេះ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ដាក់បន្ទុក​ទៅ​ជនល្មើស និង​ជនសង្ស័យ​ម្នាក់ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់​ពលរដ្ឋ​ម្នាក់​ស្លាប់ ក្នុង​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ​។​

អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​កំពុង​ប្រមូល​ភស្តុតាង ដាក់​ទៅ​ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្ត នៅ សប្តាហ៍​ក្រោយ ដើម្បីឲ្យ​ចៅក្រម​ដាក់បន្ទុក​ទៅ​លើ​ជនល្មើស​ជា​មន្ត្រី​យោធា​ឈ្មោះ ឡិន និង​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ យ៉េង ដែល​រត់គេចខ្លួន «​ខ្ញុំ​ឥឡូវ​កំពុង​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​ថា តើ​មូលហេតុ​ពិតប្រាកដ​នៃ​អង្គហេតុ​នោះ​វា​យ៉ាងណា ហើយ​បើ​យើង​ដាក់ ក៏​ដាក់​ទៅ ចៅក្រម​ស៊ើបសួរ​រឿង​ហ្ន​ង​តែម្តង​។ អាច​ថា​សប្តាហ៍​ក្រោយ​អ៊ីចឹង ដើម្បី​សាលាដំបូង​ខេត្ត​ព្រះវិហារ មាន​នីតិវិធី​ក្នុង​ការស៊ើបអង្កេត​របស់​គាត់​ឲ្យបាន​លឿន ដើម្បី​ឆាប់​បាន​ដាក់​ទៅ​ជំនុំជម្រះ ក្នុង​ការរក​យុត្តិធម៌​ជូនទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​»​។

​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បដិសេធ​សំណើ​អភិបាលស្រុក​

ថ្ងៃទី1 សីហា 2014, 02:14 PM

​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង១២៦​គ្រួសារ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បដិសេធ​មិន​ទទួល​យក​សំណើ​របស់​អភិបាលស្រុក ឲ្យទៅ​រស់​នៅ​ទីតាំង​ថ្មី ខណៈ​ជម្លោះ​នេះ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​។​

ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់​ពី ពលរដ្ឋ​ទាំង​នោះ​ចេញ​ការពារ​ដី​របស់​គាត់ ក្រោយពី​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​គ្រោង​ដុត​ផ្ទះ​ពួកគាត់​ជា​លើក​ទី៤ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។
​តំណាង​ពលរដ្ឋ​លោក ស៊ឹម វណ្ណី ប្រាប់ VOD នៅ​ថ្ងៃ​ទី០១​ខែ​សីហា​នេះ​ថា ពេល​ឮ​ដំណឹង​ភ្លាម ពួកគាត់​ប្រមាណ​ជា៨០​គ្រួសារ​ប្រមូលផ្តុំ​គ្នា​ចេញ​ការពារ​ដី​របស់​ខ្លួន បន្ទាប់មក​អភិបាល​ស្រុក​វាលវែង​មក​សម្របសម្រួល ដោយ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ទៅរស់​ទីតាំង​ថ្មី​។ តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ប្រមាណ១២៦គ្រួសារ បដិសេធ​ទាំងស្រុង​ទៅ​នឹង​សំណើ​នេះ ដោយសារ​ទីតាំង​ថ្មី​នេះ មិន​អាច​បង្កបង្កើនផល​បាន គ្មាន​ទឹក​បរិភោគ និង​ពិបាក​រស់នៅ​ជាង​កន្លែងចាស់​។

​លោក ស៊ឹម វណ្ណី ឲ្យដឹងថា កន្លង​ទៅ​លោក​ធ្លាប់​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាន​ពាក់ព័ន្ធជា​ច្រើន ហើយ​រហូត​មក​ទល់​ពេលនេះ ​នៅតែ​មិនមាន​ដំណោះស្រាយ ដូចនេះ​ពួកគាត់​អំពាវ​នាវឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជួយ​អន្តរាគមន៍​ករណីនេះ​ជូន​ពួកគាត់​ផង​។​

​ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍​នឹង​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ដុត​ផ្ទះ​ពួក​គាត់​នៅ​ថ្ងៃស្អែក​

ថ្ងៃទី31 កក្កដា 2014, 06:31 PM

​ពលរដ្ឋ​ជាង​១០០​នាក់​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​គ្រោង​តវ៉ា​ពី​ពួក​គាត់​ទទួល ព័ត៌មាន​ថា ថ្ងៃ​សុក្រ​ស្អែក​នេះ​សមត្ថកិច្ច​ចម្រុះ​ស្រុក​-​ខេត្ត នឹង​ទៅ​ដុត​ផ្ទះ និង​រោង​ចំការ​របស់​ពួកគាត់ ។​

​តំណាង​ពលរដ្ឋ​លោក ស៊ឹម វណ្ណី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​ថ្ងៃស្អែក​នេះ សមត្ថកិច្ច ចម្រុះ​នឹង​ចុះ​ទៅ​ដុត​ផ្ទះ​ពួកគាត់ នៅ​ចំណុច​ភូមិ​ចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង​ជាថ្មីទៀត ដោយ ចោទថា ពលរដ្ឋ​កាន់កាប់​ដី​នោះ​ខុស​ច្បាប់​។ លោក​ថា ពលរដ្ឋ​នឹង​តវ៉ា​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ដែល កើតចេញ ពី​កម្លាំង​ញើស​ឈាម​របស់​ពួកគាត់​។​

​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា បើ​ដី​នៅ​ចំណុច​នោះ​ជា​ដី​របស់​រដ្ឋ​ក្តី ក៏​អាជ្ញាធរ​មិនគួរ​ចេញ​សកម្មភាព​បែប​នេះ​ដែរ គឺ​គួរតែ សម្របសម្រួល ដោយ​នីតិវិធី​។ លោក​បន្តថា ក្នុងនាម​ជា​អាណាព្យាលបាល​គេ ខណៈ​កូនចៅ​គ្មាន​ដី សម្រាប់​សង់​ទីលំនៅ បែបនេះ គួរតែរ​កដី​កន្លែង​ណាមួយ​ដើម្បី​ធ្វើ​សម្បទាន​ដល់​ពួកគាត់ ។

​VOD មិន​បាន​សុំ​ការ​អត្ថាធិប្បាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក​ភួង សុធា​ឲ្យដឹង​ទៀតថា អំឡុង​ឆ្នាំ ២០១៣ អាជ្ញាធរ​ក៏​បាន​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ពលរដ្ឋ​ក្រីក្រ​ទាំង​៧២​គ្រួសារ​នោះ​ដែរ តែ​ដី​ទាំងនោះ​ប៉ះពាល់​ជាមួយ​អ្នកស្រុក ហើយ​ក៏​វិល​មក​ដី​ចំណុច​នេះ វិញ​។

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍
ផ្សេងទៀត
To




What Next?

Recent Articles