ខ្មាន់​កាំភ្លើង​ដេញ​តាម​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​តាម​ផ្លូវ

ស្ត្រី​ជា​ម្តាយកាន់​សព​កូន​ស្រី​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​​​​ទ្រហោ​យំ​កាល​ពី​ម្សិល​មិញ​។ រូបថត សហ​ការី

ស្ត្រី​ជា​ម្តាយកាន់​សព​កូន​ស្រី​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​​​​ទ្រហោ​យំ​កាល​ពី​ម្សិល​មិញ​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់ បាន​ធ្វើ​ការ​បាញ់​រះ​ជាច្រើន​គ្រាប់ ទៅ​លើ​ស្រ្តី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឌុប​ម្តាយ បណ្តាល​ឲ្យ​ខ្ទាត​ធ្លាក់​ពី​លើ​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​តាម​ផ្លូវ ម្តុំ​វត្ត​អង្គតាមីញ សង្កាត់​កាកាប ខណ្ឌ ពោធិសែនជ័យ កាល​ពី​ព្រឹក​ម្សិល​មិញ។

អ្នកស្រី សួង សោភ័ណ្ឌ អាយុ ៤៦ ឆ្នាំ មាន​ទី​លំនៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការណ៍​អំពើ​បាញ់​ប្រហារ​នោះ បើ​និយាយ​ទៅ ហាក់​មិន​ជឿ​ថា​ មាន​អំពើ​សាហាវ​បែប​នេះ​កើត​ឡើង​ទេ ព្រោះ​វា​ស្តែង​នឹង​ភ្នែក​ពេក «ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា គេ​ហ៊ាន​សម្លាប់​មនុស្ស​ឆៅៗ បែប​នេះ​ដែរ»។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ស្លុត​ ខណៈ​ស្រ្តី​រងគ្រោះ​ដួល​ស្លាប់​នៅ​មុខ​ខ្ញុំ​បន្ទាប់​ពី​ខ្ញុំ​ឮ​ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់ ហើយ​សំឡេង​ម៉ូតូ​ឮ​ខ្លាំង ចេញ​ពី​កន្លែង​កើត​ហេតុ»។

អ្នក​ស្រី​ភ័ណ្ឌ រៀប​រាប់​ថា ក្នុង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ម៉ោង​ជាង ៩ នោះ​ អ្នកស្រី កំពុង​អង្គុយ​នៅ​មុខ​ផ្ទះ ហើយ​បាន​ឃើញ​មនុស្ស​ប្រុស ២ នាក់​ពាក់​មួក​សុវត្ថិភាព​ទាំង ២ នាក់​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​មក​អែប​នឹង​ម៉ូតូ​ អាយខន ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 1X-4366 របស់​ស្រ្តី​រង​គ្រោះ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ឌុប​ស្រ្តី​ចំណាស់​ម្នាក់។ បន្ទាប់​មក​បុរស​ដែល​មាន​មាឌ មិន​សូវ​ធំ​ទាំង ២ នាក់​នោះ សម្លឹង​មើល​មុខ​ស្រ្តី​រង​គ្រោះ ធ្វើ​ឲ្យ​អ្នក​ស្រី​សង្ស័យ​ថា ជន​ទាំង ២​នាក់​អាច​ឆក់​ខ្សែ​ ក ជន​រងគ្រោះ ព្រោះ​ករណី​នេះ តែង​តែ​កើត​ឡើង។ ប៉ុន្តែ​ទៅ​ជា​បុរស​ជិះ​ខាង​ក្រោយ​ដក​កាំភ្លើង​ខ្លី​បាញ់​សំដៅ​ស្រ្តី​រងគ្រោះ បណ្តាល​ឲ្យ​ដួល​ទាំង​ម៉ូតូ និង​មនុស្ស​ស្លាប់​ភ្លាមៗ តែ​ម្តង ហើយ​ជន​នោះ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។

អ្នក​ស្រី​បន្ត​ថា៖ «ជន​ដៃ​ដល់​មុន​ដំបូង​ហាក់​ស្ទាក់​ស្ទើរ​មិន​ទាន់​ដក​កាំភ្លើង​បាញ់​ភ្លាមៗ​ទេ ប្រហែល​ខ្លាច​ច្រឡំ​មនុស្ស តែ​ក្រោយ​មក ក៏​បាញ់​ស្រ្តី​រងគ្រោះ​ទៅ។ ខ្ញុំ​ហាក់​ដូច​ជា​នៅ​មិន​អស់​ចិត្ត​ពី​រឿង​នេះ​ទេ ព្រោះ​វា​សាហាវ​ពេក»។

លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ឲ្យ​ដឹង​ក្រោយ​ពេល​កើត​ហេតុ​ថា ស្រ្តី​រងគ្រោះ​ឈ្មោះ​គឹម សុជាតា អាយុ ៣៦ ឆ្នាំ មាន​ប្តី ហើយ​គាត់​មាន​ទីលំនៅ នៅ​សង្កាត់​មិត្ត​ភាព​ខណ្ឌ ៧​មករា
រាជធានី​ភ្នំពេញ។

សមត្ថកិច្ច បាន​ពិនិត្យ​កន្លែង​កើត​ហេតុ​ឃើញ​ថា​មាន​បន្សល់​ទុក​សម្បបកា​ទួស​មួយ​ចំនួន​នៅ​ក្បែរ​សាក​សព ហើយ​ជន​ល្មើស បាន​ប្រើ​អាវុធ​ខ្លី​បាញ់​ប្រហារ​ស្រ្តី​រង​គ្រោះចំនួន ៦ គ្រាប់ ប៉ុន្តែ​ត្រូវ​ចំ​ជន​រងគ្រោះ​តែ​ ២​គ្រាប់​ទេ។ ដោយ​មួយ​គ្រាប់​ចំ​ខាង​ក្រោម​ដោះ​ធ្លាយ​មក​ឆ្អឹង​ជំនីរ​ខាង​ក្រោយ និង​មួយ​គ្រាប់​ទៀត ត្រូវ​ចំភ្លៅ​ធ្លាយ​មក​ក្បាល​ជង្គង់​ដួល​ស្លាប់​ក្នុង​ថ្លុក​ឈាម​បន្ទាប់​ពី​ខ្ទាត​ចេញ​ពី​ម៉ូតូ​ប៉ុន្មាន​ម៉ែត្រ។

ចំពោះ​មូល​ហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ​លោកយឹម សារ៉ាន់​បញ្ជាក់​ថា៖«សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ជា​រឿង​គំនុំ​គិត​ទុក​ជា​មុន ហើយ​ក៏​មិន​ទាន់​សន្និដ្ឋាន​ថា ជា​ស្នេហា​ត្រី​កោណ​ដែរ»។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​បាញ់​ប្រហារ​នេះ គឺ​ជន​ល្មើស​ប្រើ​មធ្យោបាយ​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ពណ៌ខ្មៅ ហើយ​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ស្រាវ​ជ្រាវ​រឿង​នេះ៕


What Next?

Recent Articles

5 Responses to "ខ្មាន់​កាំភ្លើង​ដេញ​តាម​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​តាម​ផ្លូវ"

  1. No Name says:

    សូមជួយចាប់មនុស្សសំលាប់គេកំុអោយរួចខ្លួន

  2. sambo says:

    ក្រោមការគ្រប់គ្រងរបស់ក្រុមជនដែលគ្មានសម្មតភាព អំពើរលួចប្លន់ កាប់សម្លាប់ មិនចេះអស់មិនចេះហើយ ។

  3. បរិមី ព្រ:វិហារ says:

    Sambo ប្រសិនជាក្រុមឯងកាន់កាប់អំណាច អាចនឹងវេទនាជាងនេះឆ្ងាយដាច់អាល័យមិនខាន ព្រោះគ្រប់គ្រងសង្គមទាំងមូល មិនដូចគ្រួសារតូចទេ គ្រាន់តែអំភេវរកម្មក៏ឈឺក្បាលដោះមិនចេញទៅហើយ !គ្រាន់តែសំនូមពរសមត្ថកិច្ចជួយរកមុខឃាតករ ឱយអស់សមត្ថភាព!?

  4. Koan Khmer says:

    Borimey, how many cases has your goverment found justice to victims included: Piseth Pilika, Chea Vichea, Touch Srey Nich, voilence at Chbar Ampov Bridge, violence at Stueng Mean Chey, violence at Veng Sreng, and many more that I could not recal….?

  5. Kmeng Peal says:

    បក្សសង្រ្គោះជាតិទេដឹង!..