ដោយ យាង សុជាមេត្តា
2014-08-16
RFA
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៥ សីហា ថា ពលករខ្មែរ ៣នាក់ ដែលបានស្លាប់ និងម្នាក់រងរបួសក្នុងគ្រោះថ្នាក់បាក់អគារ នៅខេត្តប៉ាធុម ថានី (Pathum Thani) ប្រទេសថៃ កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនោះ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អះអាងថា គ្រួសារពួកគេទទួលបានសំណងមួយចំនួនហើយ។
គ្រួសារអ្នកស្លាប់ម្នាក់ ទទួលបានសំណងចំនួន ៦ម៉ឺន ៥ពាន់បាត ដែលស្មើប្រមាណ ១.៨០០ដុល្លារអាមេរិក និងអ្នករបួសម្នាក់ ទទួលបានចំនួន ៥ម៉ឺនបាត ស្មើប្រមាណ ១.៤០០ដុល្លារអាមេរិក ហើយសម្រាប់អ្នករងរបួស គឺត្រូវបានមូលនិធិសង្គមនៅប្រទេសថៃ ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។
ក្រសួងការបរទេសកម្ពុជា ឲ្យដឹងបន្តថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កំពុងធ្វើការជាមួយមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងទាមទារសំណងបន្ថែមជូនគ្រួសារសព និងអ្នករងរបួស ហើយថា សពពលករខ្មែរ ៣នាក់ ត្រូវបានយកចេញពីអគារគំនរបាក់បែកអស់ហើយ ហើយត្រូវបានគ្រួសារសម្រេចបូជានៅទីនោះ រួចយកធាតុត្រឡប់មកស្រុកកំណើតវិញ។
មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរដែលទៅស្វែងរកការងារធ្វើនៅប្រទេសថៃ មួយចំនួនបានបាត់បង់ជីវិតនៅទីនោះ ដោយសារគ្រោះថ្នាក់ក្នុងពេលបំពេញការងារ គ្រោះថ្នាក់ចរាចរណ៍ ឬត្រូវទាហានថៃ បាញ់សម្លាប់ ពេលឆ្លងដែនខុសច្បាប់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងនឹងផាកពិន័យរោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេសសួនវឌ្ឍនៈ២
- អ្នកអូសរទេះជាង៣០០នាក់បិទច្រកទ្វារប៉ោយប៉ែតទាមទារឲ្យថៃដោះលែងកម្មករជាង១០នាក់
- កម្មករជាង១០០នាក់ដួលសន្លប់នៅរោងចក្រចំនួន៦ក្នុងតំបន់សេដ្ឋកិច្ចសួនវឌ្ឍនៈ២
- ស្ថាប័ន១៨គ្រោងដាក់ញត្តិទាមទារឲ្យដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ
- ខ្មែរ៣នាក់ស្លាប់ដោយសារបាក់សំណង់អាគារសង្កត់លើនៅថៃ
- អាជ្ញាធរនៅព្រៃវែងអះអាងថាពិបាកទប់ស្កាត់ពលករចំណាកស្រុក
- ក្រុមយុវជនស្នើសុំឲ្យរដ្ឋាភិបាលបំបាត់អំពើពុករលួយនិងរកការងារឲ្យធ្វើ
- ពលករត្អូញត្អែរអំពីការលំបាកធ្វើលិខិតស្របច្បាប់នៅប៉ោយប៉ែត
- ជីវិតស្ត្រីទុរគតម្នាក់មានផ្ទៃពោះដែលទើបត្រឡប់ពីធ្វើការនៅថៃ