សង្គម​ស៊ីវិល​វិភាគ​ច្បាប់​ការ​ចាប់​ខ្លួន​និង​ចោទ​អ្នក​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​១៥​កក្កដា

ដោយ ដែន អយុធ្យា
2014-08-20
RFA

សន្និសីទ​កាសែត​វិភាគ​ច្បាប់ ៦២០
សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​វិភាគ​ច្បាប់​លើ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នា​នា​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Den Ayuthyea

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ត្រៀម​ធ្វើ​សន្និសីទ​កាសែត​ពិសេស​មួយ ដើម្បី​ការ​វិភាគ​ផ្នែក​ច្បាប់ លើ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

សន្និសីទ​នេះ រៀបចំ​ឡើង​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា នា​ភោជនីយដ្ឋាន​ខ្មែរ​សុរិន្ទ រាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា សន្និសីទ​នេះ គឺ​ចង់​បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ នៃ​សកម្មភាព​ប្រើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

វាគ្មិន​សំខាន់ៗ​ដែល​នឹង​ត្រូវ​ចូល​ខ្លួន​មក​បកស្រាយ​ច្បាប់​នៅ​ក្នុង​សន្និសីទ​នេះ រួម​មាន លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់ នៃ​សមាគម​អាដហុក (adhoc) លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles