ដោយ ជិន ជេដ្ឋា
2014-08-21
RFA

កម្មករកម្មការិនីរោងចក្រ (Cin Yi Garment) ប្រមាណ ១ពាន់នាក់ នាំគ្នាដើរហែក្បួនការពារតំណាងសហព័ន្ធសហជីពស្មារតីកម្មករខ្មែរចំនួន៦នាក់ តាមបណ្ដោយផ្លូវជាតិលេខ ៥ នៅព្រឹកថ្ងៃទី២១ សីហា ឆ្នាំ ២០១៤។ RFA/Chin Chetha
កម្មករកម្មការិនីរោងចក្រ ជីន យី ហ្គាមេន (Cin Yi Garment) ប្រមាណជា ១ពាន់នាក់ នាំគ្នាដើរហែក្បួនការពារតំណាងសហព័ន្ធសហជីពស្មារតីកម្មករខ្មែរចំនួន ៦នាក់ ឲ្យគេចផុតពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែសីហា។
ហេតុការណ៍នោះ បានកើតឡើងនៅពេលដែលក្រុមកម្មករបានស្រែកតវ៉ានៅខាងមុខរោងចក្រ ដោយមានកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចព្យាយាមចាប់តំណាងសហជីពម្នាក់ក្នុងចំណោម ៦នាក់ដាក់ឡាន ទើបជំរុញឲ្យពួកគាត់ដើរអមដំណើរតំណាងសហជីពទាំង ៦នាក់ ឲ្យឡើងឡានទៅភ្នំពេញវិញ។
ក្រុមកម្មករអះអាងថា មិនសុខចិត្តចូលធ្វើការឡើយ ប្រសិនបើភាគីរោងចក្រមិនព្រមរក្សាអត្ថប្រយោជន៍ការងារនៅអំឡុងពេលនៃការធ្វើកូដកម្ម និងចាប់ផ្ដើមគិតគូរប្រាក់បុងឲ្យបានត្រឹមត្រូវឡើងវិញ ជាដើម។ កម្មករក៏បានរិះគន់សហជីពប្រចាំរោងចក្ររបស់ លោក ជា មុនី ថាបានបំផុសបំផុលឲ្យពួកគាត់ធ្វើកូដកម្ម ប៉ុន្តែក្រោយមកបានពុករលួយស៊ីលុយពីរោងចក្រ ហើយទុកកម្មករចោល ដោយទុកឲ្យនៅតវ៉ាជាមួយតំណាងសហជីពផ្សេងទៅវិញ៖ «សំឡេង»។
សមត្ថកិច្ចបានព្យាយាមតាមចាប់តំណាងសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ បន្ទាប់ពីក្រុមកម្មករវាយបំបែកកញ្ចក់នៅខាងមុខរោងចក្រជាច្រើនផ្ទាំង។
កម្មកររោងចក្រ ជីន យី ស្ថិតនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបិទផ្លូវជាតិ និងស្រែកតវ៉ានៅខាងរោងចក្រជាង ១០ថ្ងៃមកហើយ ដើម្បីទាមទារអត្ថប្រយោជន៍ចំនួន ១៧ចំណុច ប៉ុន្តែរហូតមកដល់ពេលនេះ មិនមិនទាន់មានដំណោះស្រាយសមស្របដែលកម្មករទទួលយកបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រស្បែកជើងនៅកំពង់ស្ពឺធ្វើកូដកម្មទាមទារប្ដូរលក្ខខណ្ឌការងារ១៧ចំណុច
- សហជីព៖ កម្មករជាង១ពាន់នាក់សន្លប់និង៣នាក់ស្លាប់ក្នុងរយៈពេល៨ខែ
- ភាគីកម្មករនិងតំណាងរោងចក្រស៊ីងហ្វាងជួបក្រសួងការងារថ្ងៃរសៀលនេះ
- កម្មករចម្ការកៅស៊ូមេមត់បារម្ភរឿងក្រុមហ៊ុនតម្រូវឲ្យធ្វើប្រវត្តិរូបនិងផ្ដិតមេដៃ
- កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មដល់ថ្ងៃទី៣
- សង្គមស៊ីវិលវិភាគច្បាប់ការចាប់ខ្លួននិងចោទអ្នកធ្វើបាតុកម្មកាលពីថ្ងៃ១៥កក្កដា
- តំណាងកម្មករនិងរោងចក្រនៅកំពង់ឆ្នាំងនឹងជជែកដោះស្រាយបញ្ហានៅថ្ងៃ២០សីហា
- CCHRស្នើក្រសួងមហាផ្ទៃឈប់រឹតត្បិតបាតុកម្មអហិង្សា
- កម្មករធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនសង់ទារកដ្ឋាន