​វិភាគ​៖ ​ផលវិបាក​​​កើតឡើង​ដោយសារ​មេដឹកនាំ​ មិន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ អាច​ទទួលបាន​ព័ត៌មាន​ផ្សេងៗ​ទាំង​ជាតិ និងអន្តរជាតិ តាមរយៈ​វិទ្យុ ទូរទស្សន៍ កាសែត និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ជា​ដើម​។ អ្នកជំនាញ​ខ្លះ​ប្រៀបធៀប​ព័ត៌មាន​ទៅ​នឹង​អាហារ ដែល​ជា​តម្រូវការ​ចាំបាច់​ឲ្យ​ជីវិត​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ ឬសម្រេច​លើ​កិច្ច​ប្រចាំថ្ងៃ និងរៀបចំ​ផែនការ​ជីវិត​បាន​ត្រឹមត្រូវ​។ ជា​ការពិត​ព័ត៌មាន អាច​ធ្វើឲ្យ​មនុស្ស​ដឹង​ពី​ស្ថានភាព​ជុំវិញ​ខ្លួន​ដូចជា បញ្ហា​សន្តិសុខ សុវត្ថិភាព ស្ថានភាព​នយោបាយ ការសម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ គ្រោះធម្មជាតិ រាតត្បាត​ជំងឺជាដើម​។​

ផ្ទុយទៅវិញ ​បើ​អ្នក​ដែល​មិន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ គឺ​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ជុំវិញខ្លួន ហើយ​ងាយ​រង​ការ​បោក​បញ្ឆោត​។ ជាក់ស្តែងព័​ត៌មាន​ពលករ​ខ្មែរ​មួយចំនួន នៅតែ​ចាញ់បោក​មេខ្យល់ នាំយក​ទៅ​លក់​ឲ្យធ្វើ​ការលើទូ​កនៅ​ប្រទេស​ថៃ ជំនឿ​ទិញ​ចេក​សែន​មួយ​ស្និត​៤​ទៅ ៥​ម៉ឺនរៀល​នៅ​ឆ្នាំ​២០១០ជាដើម ​ទាំងនេះដោយសារ​ការទទួលព័ត៌មាន​មិន​បាន​គ្រប់​គ្រាន់​ទើប​នាំឲ្យ​មាន​ ការសម្រេចចិ​ត្ត​ខុស​។​

ចុះ​បើ​មេដឹកនាំ មិន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​វិញ តើ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​?

ការលើកឡើង​ចំណុច​នេះ ស្រប​ពេល​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង៣០​ឆ្នាំ​មកនេះ អះអាង​ជា​លើកដំបូង​នៅ​ថ្ងៃទី​១៨​ខែសីហា​ថា លោក​មិន​ដែល​បាន​ទទួល​ពាក្យបណ្តឹង ពី​អ្នករងគ្រោះ​រឿង​ដីធ្លី តាមរយៈ​មន្ត្រីក្រោមឱវាទ​ទេ ខណៈ​សកម្មជន​ដីធ្លី​ច្រើន​នាក់ ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ជាច្រើន​ឆ្នាំ​មកនេះ​។​

​លោក ហ៊ុន សែន ថ្លែងថា​លោក​មិន​ដែល​បាន​ទទួលញត្តិ ឬ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋមាន​ជម្លោះ​ដីធ្លី ដែល​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក​តាមរយៈ​មន្ត្រី​ពាក់ព័ន្ធ​ទេ ក្នុង​ករណី​ចុងក្រោយ​នេះ «ខ្ញុំ​អំពាវនាវ​ឲ្យ​គ្រប់​ទីកន្លែង ពាក់ព័ន្ធ​ជាមួយ​បញ្ហា (​ដីធ្លី​) ហ្នឹង ខិតខំ​ធ្វើការ​ហើយ​កុំ​ស្ទក់​ពេក ស្ទក់​រហូត​ដល់​ចាំ រហូត​ដល់​ពលរដ្ឋ​មក យក​ប៉ូលីស​ខ្ទប់ យក​ប៉ូលីស​ខ្ទប់​បង្វែរ​ផ្លូវ រួច​ទទួល​យក​ញត្តិ ហើយ​អា​ញត្តិ​ហ្នឹង​មិនដឹង​យក​ទៅ​ដល់​ណា​ទេ​។ ញត្តិ​ហ្នឹង​សូម​ជម្រាប​ដល់​ពលរដ្ឋ ញត្តិ​ហ្នឹង​មិនដឹងថា យក​ទៅ​ដល់​ទីណា​ទេ​? អត់​បាន​មកដល់​ខ្ញុំ​ទេ​អា​ញត្តិ​ហ្នឹង​នោះ​! »​។

ការអះអាង ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើឡើង​ស្របពេល​ដែលមន្ត្រី​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​របាយការណ៍​បន្តបន្ទាប់​ថា ជម្លោះ​ដីធ្លី​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស​នៅ​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​ដែល​គួរឲ្យ​ព្រួយបារម្ភ​។​

សមាគមការពារសិទ្ធិមនុស្សអាដហុក​បង្ហាញ​របាយការណ៍​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​ថា ជម្លោះ​ដីធ្លី ចាប់ពី​ឆ្នាំ​២០០០ រហូតដល់​ឆ្នាំ​២០១៣ មាន​មនុស្ស​ចំនួន ៧៧០ ០០០នាក់ ត្រូវបាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ ក្នុង​ឆ្នាំ​២០១៣ មាន​ការចោទប្រកាន់​មនុស្ស ១០៩នាក់ ចាប់ខ្លួន ៤៣នាក់ ហើយ​ជាប់ដាក់ពន្ធនាគារ ១៩នាក់​។ ក្នុង​ឆ្នាំ​២០១២ មាន​ការចាប់ខ្លួន​មនុស្ស ២៣២នាក់​។ ​រយៈពេល​បី​ខែ ដើមឆ្នាំ​២០១៤ ជម្លោះ​ដីធ្លី​បាន​ផ្ទុះ​ឡើង​វិញ ដោយ​មាន​មនុស្ស ៤៨នាក់ ត្រូវបាន​គេ​ចោទប្រកាន់ និង​ចាប់ខ្លួន ហើយ១២នាក់ត្រូវ​គេ​ដាក់​ក្នុង​ពន្ធនាគារ​។

​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ បាន​ស្វែករក​ដំណោះស្រាយ​តាម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន តែ​សម្រាប់​ក្រុម​ដែល​មិន​សះជា បាន​បន្ត​ទៅ​តុលាការ និងស្វែងរក​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យជួយ​។ ជា​ញឹកញាប់​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត ក៏​តែង​ប្រមូលផ្តុំ​នៅ​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន នៅ​ក្បែរ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។​

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ មានប្រសាសន៍ថា បើ​មេដឹកនាំ​ទទួលបាន​ព័ត៌មាន​មិន​គ្រប់គ្រាន់​នោះ នឹង​រៀបចំ​យុទ្ធសាស្ត្រ ឬ គោល​នយោបាយ​ដឹកនាំ​មិន​បាន​ត្រឹមត្រូវ​ទេ​ «ព័ត៌មានទាក់ទងរឿងដីធ្លី ដែលមានប្រតិកម្មទាំងពីអង្គការសង្គមស៊ីវិល និងនាយករដ្ឋមន្ត្រីអ៊ីចឹង ប្រសិនជានាយករដ្ឋមន្ត្រី ឬអាជ្ញាធរទទួលបន្ទុកផ្នែកដីធ្លីមិនបានទទួលព័ត៌មានគ្រប់គ្រាន់ អ៊ីចឹងគាត់មិនអាចធ្វើគោលនយោបាយទាក់ទិន រឿងដីធ្លីបានល្អប្រសើរទេ ហើយគាត់ក៏មិនអាច ស្វែងរកដំណោះស្រាយ ដែលយុត្តិធម៌ ដែលសមស្រប ចំពោះប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីហ្នឹងដែរ»។

ដំបៅប្រវត្តិសាស្ត្រ​ថ្មីៗ ដែល​ស្ថិតនៅ​ក្នុង​ការចងចាំរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នោះ ​គឺ​ហេតុ​ការណ៍កាប់សម្លាប់​ ធ្វើ​ទារុណកម្ម បង្ខំ​ឲ្យធ្វើ​ការ​ហួសកម្លាំង បង្អត់អាហារ ដែល​បណ្តាល​ឲ្យ​ប្រជាជន​ប្រមាណ​២​លាន​នាក់​ស្លាប់ ចំណែក​អ្នក​នៅ​រស់រាន​មានជីវិត​ទទួលរង​ការឈឺចាប់​ រហូត​ដល់​បច្ចុប្បន្ន​។ សោកនាដកម្ម​ដែល​ប្រវត្តិសាស្ត្រ​ចារ​ទុក ហើយ​ពិភពលោក​មាន​ការចាប់​អារម្មណ៍​នេះ គឺ​សម្តី​ចេញ​ពី​មាត់​មេដឹកនាំ​ក្នុងសម័យ​នោះ អះអាងថា មិន​បានដឹង ឬមិន​ទទួល​ព័ត៌មាន​ពី​ការឈឺចាប់ ឬការកាប់សម្លាប់​លើ​ប្រជាជន​ទេ​។​

លោក អៀង សារី អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស លោក ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ និង​លោក នួន ជាអតីត​ប្រធាន​សភា​ប្រជាជន​ក្នុង​សម័យ​ខ្មែរក្រហម រួម​ទាំង​មេដឹកនាំ​ផ្សេងទៀត សុទ្ធតែ​បាន​ថ្លែង​ក្នុង​សាលាក្តី​ខ្មែរក្រហម​ថា ពួកគេ​មិន​បានដឹង​ទាល់តែ​សោះ​ពី​ទុក្ខវេទនា​របស់​ប្រជាជន​។

មិនដឹងថា មេដឹកនាំ​សម័យ​នោះ​មិនដឹង​ពិតប្រាកដ ឬដឹង​ហើយ​ធ្វើ​មិនដឹង​នោះទេ តែ​វា​បណ្តាល​ឲ្យ​ពលរដ្ឋ​រង​ទុក្ខវេទនា​ពិតប្រាកដ។​

​ងាក​មក​មើល​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ពេលបច្ចុប្បន្ន​វិញ ពួក​គេ​ចង់​ឲ្យ​មេដឹកនាំ​ដឹង​ពី​ទុក្ខវេទនា​របស់​ខ្លួន​ តាម​រយៈការ​វ៉ា​តាម​ស្ថាប័ន​ពាក់ព័ន្ធ បិទ​ផ្លូវ​សំខាន់ៗ ឬនាំ​គ្នា​ស្រែក​មុខផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ជាដើម ឲ្យជួយ​ដោះស្រាយបញ្ហាពួកគាត់​។​

សម្រាប់​ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ​វិញ យល់ឃើញថា វា​មិន​សំខាន់​ទេ ការ​ដែល​ឲ្យ​នាយករដ្ឋមន្ត្រី​ម្នាក់ដឹង​ពីទុក្ខ​កង្វល់របស់​ប្រជាពលរដ្ឋ ឬអ្នក​មាន​ជម្លោះ​ដីធ្លី​នោះ ​គឺប្រការ​សំខាន់​នាយករដ្ឋមន្ត្រី ត្រូវ​រៀបចំ​ឲ្យ​ស្ថាប័ន​ផ្សេងៗ ធ្វើការ​ដោយ​ឯករាជ្យ ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​ច្បាប់​ទៅ គ្រប់គ្រាន់​ហើយ​ «រឿងដីធ្លី តាមពិតបើនាយករដ្ឋមន្ត្រីគាត់ព្រលែងអំណាចហ្នឹងឲ្យតុលាការ គេដោះស្រាយ ឬមួយក៏ឲ្យដោះស្រាយ ហើយក្រសួងណាមិនដោះស្រាយទុកឲ្យបញ្ហារ៉ាំរ៉ៃរឿងច្រើន ដល់ពេលគាត់ដឹង គឺគាត់ពិន័យក្រសួងហ្នឹងតែម្តង គាត់ដកក្រសួងហ្នឹងចេញ។ ហើយសភា តាមពិតមានតួនាទីឃ្លាំមើលក្រសួងហ្នឹង»។

​ជុំវិញ​ការទទួលបាន​ព័ត៌មាន​ពី​ថ្នាក់​ក្រោម​នេះ លោក មឿន ឈាន​ណា​រិទ្ធិ លើកឡើងថា មិន​ជា​ការ​ពិបាក​ទេ ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​រៀបចំ​ជា​យន្តការ​បានច្បាស់លាស់​នោះ​។​

របាយការណ៍របស់​ក្រសួង​ព័ត៌មាន បង្ហាញថា នៅ​ឆ្នាំ​២០១២ មាន​កាសែត ទ​ស្សវ​ដ្តី​បោះពុម្ព​ជា​ភាសា​ខ្មែរ​ជាង​៦០០​អង្គភាព វិទ្យុ​ហ្វេ​ស​អឹម​ជាង​១០០​អង្គភាព ទូរទស្សន៍​ជាតិ និង ឯកជន​ជិត​២០ ជាប្រ​ភព​ព័ត៌មាន​។ លោកនាយក​រដ្ឋមន្ត្រី​ក៏​ទទួលបាន​របាយការណ៍ពី មន្ត្រី​ថ្នាក់ក្រោម​ជុំវិញ​ជម្លោះ​ដីធ្លី​ដែរ ​ដូច្នេះលោកហ៊ុន សែន មិនពិបាកក្នុងការទទួលព័ត៌មាន​ទេ៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

40 Responses to "​វិភាគ​៖ ​ផលវិបាក​​​កើតឡើង​ដោយសារ​មេដឹកនាំ​ មិន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​​"

  1. ព្រះរាជាណាខ្វាក់ខ្វិនគថ្លង់ says:

    មេដឹកនាំខ្មែរម្នាក់ដែលខ្វាក់ហើយថ្លង់ទៀតតែសំដីត្រប៉ែឡែបាតផ្សារ!!!

  2. says:

    រឿងអ្នកមានអំណាចរំលោភដី ប្លនដីប្រជាជនសម្តេចមិនដឹងទេតែបើបក្សប្រឆាំងមិនបើ
    ប្រាក់ខែអោយអ្នកបើកបរក៏សម្តេចដឹងទាំងអស់ ទាំងអស់សម្តេចប្រសព្វធ្វើជា ឡប់ ឆ្កួតណាស់។

  3. វាសនាខ្ញុុំអនាគតខ្ញុំ says:

    សំដីលោក ហ៊ុន សែន វាយប្រហារលើមន្ត្រីសង្គមស៊ីវិលមួយរូបពាក់ព័ន្ធបញ្ហាជម្លោះដីធ្លីក្នុង កម្មវិធី មួយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ត្រូវបានក្រុមសង្គមស៊ីវិល និមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ជាសំដីអសុរោះ អសីលធម៌ មិនសមជាពាក្យសំដីរបស់អ្នកដឹកនាំប្រទេសនោះទេ ។ ក្រុមអ្នកតាម ដាន បញ្ហាក្នុងសង្គមបានលើកឡើងថាដោយសារតែមេដឹកនាំប្រើពាក្យសំដីមិនថ្លៃថ្នូរ និងខ្វះសីលធម៌ បែប នេះ ហើយ ទើបធ្វើឲ្យសង្គមជាតិប្រឈមនឹងភាពច្របូកច្របល់ ហើយក្មេងជំនាន់ក្រោយមួយចំនួន ប្រើពាក្យសំដីមិនសមរម្យដូចមេដឹកនាំដែរដូច្នេះក្នុងនាមជាមេដឹកនាំមិនត្រឹមតែត្រូវប្រកាន់ខ្ជាប់នូវទសពិធរាជ្យធម៌ប៉ុណ្ណោះទេ គឺថែមទាំងត្រូវប្រើពាក្យសំដីប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដើម្បីជាគំរូដល់កូន ចៅជំនាន់ក្រោកថែមទៀតទើបជារឿងត្រឹមត្រូវ។

  4. Lay Sokha says:

    Sometimes he knows everything, but he could not do because of big interest concerned or personal interest or group of interests! It is so dangerous to the people and nation if pm like him could do nothing for the interest of people and nation! People must rethink carefully for his leadership! He like talk too much but do nothing! No one is sacked by him! Systematic corruption or dynasty of corruption led by CPP ruled government!

  5. Lay Sokha says:

    Old and poor leadership ruled by CPP could help nothing for the interest of people and nation! Day by day most people dislike the CPP ruled government! Why???????????. My opinion, Hun sen must change the leadership or reshuffle his cabinet, and sacking those who are so corrupted and sucking the blood of people and nation!

  6. crazyman says:

    Shake my head in disbelieve how can Hun Sen misses knowing the news of people prostesting most every week on the streets about the land grabbing. This issue has been boiling for the last 10 years. How dare he said he like this? From his confession, what said about his leadership?
    Hun Sen knows well but either he is overwhelmed or chooses to ignore the issue. When this issue becomes hot, he then decides to provide lip service. Attempting to please opposition and victims of land grabbing little calm.
    If Hun Sen didn’t know and get the report. Did he ever ask question and wonder himself why the protestion of land issues seem to be happended more and more? It is frightening how much more critical issues that happening every day went unnotices of the scope of Hun Sen,( self declared master of spy). His action remind me of his former boss of Khmer Rouge regime were not aware of the whole Phnom Penh was empty and didn’t know people got killed and starved to dead.

  7. ក្បួនសែនស៊ីអាចម៍សាមកុក says:

    គួរឱ្យអស់សំណើចណាស់ ធ្វើនាយករដ្ឋមន្រ្តីយូរណាស់ហើយមិនដែលបានទទួលញត្តិពីរឿងប្រជាជនមានបញ្ហាដីធ្លី
    បើអញ្ចឹងមានតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់នេះជានាយករដ្ឋមន្រ្តសាកសពលែងដកដង្ហើមហើយ ។
    បើតាមការពិតនេះគ្រាន់តែពាក្យដោះសា ដើម្បីគេចខ្លួនឱ្យផុត នូវពាក្យដែលប្រជាជននិងសង្គមស៊ីវិលរុញឱ្យវិញ
    ព្រោះក្រោយពីបានសន្យាថាកែទម្រង់ច្បាប់កាត់សាច់មហារីកចោល អស់រយះពេលជិតមួយឆ្នាំហើយ
    តាមមើលពាក្យសន្យានេះ ហ៊ុនសែន ត្រូវស៊ីអាចម៍ខ្លួនឯងហើយ ព្រោះគ្មានបានផលផ្លៃផ្កាស្អីទេ ។
    បើថាមិនបានទទួលញត្តិពីអភិបាលខេត្ត ចុះប្រជាជនលោកមកដល់មុខផ្ទះហើយក៍មិនឮដែរឬ?
    ការពិតមិនមែនថា មិនដឹងមិនឮនោះទេ ឃើញច្បាស់ហើយ ឮច្បាស់ហើយ ប៉ុន្តែ ហ៊ុន សែន ធ្វើជាខ្វាក់ភ្នែកទាំងពីរ
    ហើយធ្វើជាថ្លង់ត្រចៀកទាំងពីរតែម្ដង មិនតែប៉ុណ្ណោះទេ ថែមទាំងឱ្យអាម៉ី អាថោងឆ្កែកាចចាំផ្ទះវាយបណ្ដេញប្រជាជន
    ថែមទៀតផង បើធ្វើនាយករដ្ឋមន្រ្តីដេកអាំងផេះមិនដែលទទួលបានញត្តិអញ្ចឹង
    គួរកុំធ្វើអី នាំតែចងៃ្រប្រទេសជាតិនិងប្រជាជនខ្មែរដែលកំពុងរងគ្រោះទេ !!!

  8. ក្បួនសែនស៊ីអាចម៍សាមកុក says:

    គួរឱ្យអស់សំណើចណាស់ ធ្វើនាយករដ្ឋមន្រ្តីយូរណាស់ហើយមិនដែលបានទទួលញត្តិពីរឿងប្រជាជនមានបញ្ហាដីធ្លី
    បើអញ្ចឹងមានតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់នេះជានាយករដ្ឋមន្រ្តីសាកសពលែងដកដង្ហើមហើយ ។
    បើតាមការពិតនេះគ្រាន់តែជាពាក្យដោះសា ដើម្បីគេចខ្លួនឱ្យផុត ពីពាក្យដែលប្រជាជននិងសង្គមស៊ីវិលរុញផ្ញាត់ឱ្យវិញទេ
    ព្រោះក្រោយពីបានសន្យាថាកែទម្រង់ច្បាប់កាត់សាច់មហារីកចោល អស់រយះពេលជិតមួយឆ្នាំហើយ
    តាមមើលពាក្យសន្យានេះ ហ៊ុនសែន ត្រូវស៊ីអាចម៍ខ្លួនឯងហើយ ព្រោះគ្មានបានផលផ្លែផ្កាស្អីទេ ។
    បើថាមិនបានទទួលញត្តិពីអភិបាលខេត្ត ចុះប្រជាជនលោកមកដល់មុខផ្ទះហើយក៍មិនដឹងមិនឮដែរឬ?
    ការពិតមិនមែនថា មិនដឹងមិនឮនោះទេ ឃើញច្បាស់ហើយ ឮច្បាស់ហើយ ប៉ុន្តែ ហ៊ុន សែន ធ្វើជាខ្វាក់ភ្នែកទាំងពីរ
    ហើយធ្វើជាថ្លង់ត្រចៀកទាំងពីរតែម្ដង មិនតែប៉ុណ្ណោះទេ ថែមទាំងឱ្យអាម៉ី អាថោងឆ្កែកាចចាំផ្ទះវាយបណ្ដេញប្រជាជន
    ថែមទៀតផង បើធ្វើនាយករដ្ឋមន្រ្តីដេកអាំងផេះមិនដែលទទួលបានញត្តិអញ្ចឹង
    គួរកុំធ្វើអី នាំតែចងៃ្រប្រទេសជាតិនិងប្រជាជនខ្មែរដែលកំពុងរងគ្រោះទេ !!!

  9. Lay Sokha says:

    Noun Chea and Kiev stamp horn said that they did know about the killings of millions of khmer people during their rule from 1975 to 1979! They did not order the killings! Now Hun sen said he did not receive the request of people who are victims of land grabbing and eviction from home! It is so ridiculous for his answer to people and the nation! For almost ten years he and his CPP ruled government did not take action to solve land problem, allowing his rich and powerful officials to rob people’ s land? It is too late to blame his corrupted officials, and no one is sacked from their post! His corrupted cabinet must be reshuffle to win the trust of people! Otherwise I see a landslide lose for CPP in 2017 and 2018 elections, believe or not just wait and see with me! Hope no millitary coup to rob the votes of people!

  10. ?? says:

    it is very dangerous to have the leader that is not responsible for any nation. to be a good leader he or she have to stick around whit their people knowing what they need. what have to be done for their country to go forward in peace and prosper for the whole nation. the word I did not know, I didn’t get that information is not exceptional for any nation in the whole world. it mean this kind of leader having a lot of question to ask from their nation and the world community. being a leaders you can not be isolated from the world community. as I said you are not alone. words and pitchers showing a lot of meaning, you can not lei or hiding what you have done. if you are doing every thing good for your nation, there will be no F word from any bodies. instate of that you will receiving a good name as a good leader in the world community. my request to HUN SEN the CPP leader, you have to learn to admit what you have done wrong, and trying to change what have to be done to make situation getting betters. you are not older than me, but do not think we are older and knowing betters than the young generation. we have to learn more and more, I mean we know this much but some bodies else may know a lot better than us. by having born as a human being we are expecting all the best for our self and our families. for you cases is deference you are in the eyes sight of the public what you have done wrong or right will carry on be for or after you leaving this planet. peace to all CAMBODIAN

  11. tokee says:

    Don’t lie boss , I told u many time s

  12. Sva watpnom says:

    ចេះហារមាត់ទៅរួច មិនចេះខ្មាស់ធម្មជាតិសោះ។

  13. ?? says:

    it is very dangerous to have the leader that is not responsible for any nation. to be a good leader he or she have to stick around whit their people knowing what they need. what have to be done for their country to go forward in peace and prosper for the whole nation. the word I did not know, I didn’t get that information is not exceptional for any nation in the whole world. it mean this kind of leader having a lot of question to ask from their nation and the world community. being a leaders you can not be isolated from the world community. as I said you are not alone. words and pitchers showing a lot of meaning, you can not lei or hiding what you have done. if you are doing every thing good for your nation, there will be no F word from any bodies. instate of that you will receiving a good name as a good leader in the world community. my request to HUN SEN the CPP leader, you have to learn to admit what you have done wrong, and trying to change what have to be done to make situation getting betters. you are not older than me, but do not think we are older and knowing betters than the young generation. we have to learn more and more, I mean we know this much but some bodies else may know a lot better than us. by having born as a human being we are expecting all the best for our self and our families. for your cases is deference you are in the eyes sight of the public what you have done wrong or right will carry on be for or after you leaving this planet. peace to all CAMBODIAN

  14. សែនសម្បូរចោរលួចជាតិ says:

    មិនទាន់ដឹងដប់ផងទៅធ្វើនាយករដ្ឋមន្រ្តី ធ្វើអស់រយះពេលរាប់សិបឆ្នាំទៅហើយ
    សូម្បីតែញត្តិមួយក៍មិនបានទទួល ឆ្លើយដូច ខៀវ សំផន បេះបិតតែម្ដង
    ខ្មែរក្រហមសម្លាប់ប្រជាជនអស់ពាក់កណ្ដាលនៃចំនួនប្រជាជនក្នុងប្រទេសហើយ
    តាប៉ិ ខៀវ សំ ផន ថាអត់ដែលដឹងរឿងសម្លាប់ប្រជាជនខ្មែរទេ ដូចគ្នាណាស់
    ព្រោះពីអតីតៈកាល ហ៊ុន សែន និង ខៀវ សំផន ធ្លាប់ធ្វើខ្មែរក្រហមជាមួយគ្នា ។

  15. អុជអាល says:

    រឿងនាយករដ្ឋមន្រ្តីមិនបានទទួលញ្ញតិពីពលរដ្ឋក៏ជាកំហុសរបស់វិទ្យុ និងទូរទស្សរដ្ឋដែរ ដែល
    មិនដែលហ៊ានផ្សាយពត៌មានពិត ។ ចំណែកនាយករដ្ឋមន្រ្តីរើសអើងមិនស្ដាប់វិទ្យុដែលគាត់
    គិតថាជារបស់ពួកប្រឆាំងហើយស្ដាប់និងមើលតែរបស់គាត់ ដែលចេះតែបញ្ជោរ បញ្ចើច
    បញ្ចើ ហើយគាត់ក៏ចេះតែជោរតាមហ្នឹង ទើបបានជាមិនបានដឹងខ្យល់អីនោះ ។ ឱម្នាល
    នាយករដ្ឋមន្រ្តីអើយ ល្មមដល់ពេលចាកចេញហើយ បើតែយ៉ាងនេះនោះ។

  16. Anonymous says:

    មិនដែលបានទទួលញាត្ដិរបស់ពលរដ្ឋ ប៉ុន្តែទទួលឮភ្លាមពុដោយខឹងច្រឡោតនូវពេលបាតុករស្រែកឲ្យចុះចេញពីដំណែង…..នែ៎! នែ៎!

  17. Anonymous says:

    គួរបន្ថែមជំនាញការឬក៏បន្ថែមទីប្រឹក្សាទៀតទើបបានព្រោះមានជាង១០០ក្បាលហើយនៅតែមិនទាន់
    ទទួលបានពត៏មានគ្រប់ជ្រុងជ្រោយ?????????????

  18. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    មនុស្សដឹកនាំប្រភេទយូកូមបាតផ្សា(ចោលួចមាន់ពីសង្គមចាស់)រៀនមិនចប់បឋមសិក្សាផង
    បុគ្គលធុននេះយួនប្រើនិងត្រូវបានបន្តុបឲ្យធ្វើធំនៅស្រុកខ្មែរមិនខុសពីអាវឹកទេ!!!

  19. ដែកជិះ says:

    ការពិតនេះជាសម័Facbook ដូច្នេះនិយាយដេាះស្រាយអេាយផុតពិមាត់
    រាលបព្ហាាកេិតឡេិងមិនដែលមិនដឹងនេាះទេ????????????

  20. ដែកគេាល says:

    យកល្បិចសាមកុកនឹងល្បិចអុកយកមកដេាះស្រាយរីធ្វេិប្រជាភិផុត(និយាយថាមិនដែលទទួលញាតិ)
    កាពិតលេាកនាយកមិនដែលបានទទួលមែនគិខុត្តការិយាល័យរបសគាត់ជាអ្នកទទួល៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊

  21. Anonymous says:

    តើគួរបោះឆ្នោតអោយនាយករដ្ផមន្ត្រីមិនដឹងទៀតឬយ៉ាងណា???នាយករដ្ផមន្ត្រីមិនដឹងស្អីក៏មិនដឹង?
    ?តែបើនិយាយខ្សឹបសោះប៉ះត្រូវដឹងភ្លាមម៉ង????????គួរអោយសែនឆ្ងល់???សង្ស័យដឹងធ្វើថ្លង់ច្រើន
    ជាង????????????

  22. Makara seven7 says:

    The top leader doesn’t know what is happening on the ground. This is absolutely as the same as POL POT’s leadership, isn’t it?

  23. Anonymous says:

    មន្រី្តថ្នាក់ក្រោមរបស់ សម្តេច ហ៊ុន សែន ដល់ម្លឹង? ទាល់តែ សម្តេច ហ៊ុន សែន ជេរស្តី ទើបប្រឹងប្រែងធ្វើការ….និយាយ នាងអ្នក ស្តាប់មិនបាន។

  24. people says:

    funny P-M ,he should go to pagoda and do medatation let sombody ele do the job.

  25. Lay Sokha says:

    Most CPP officials are so corrupted, ignoring the concerns of people, their members of National Assembly get salarym but could nothing, they seep at home when land problems bursting in the city and provinces! When victims of land grabbed by the rich and powerful come to city to asking pm for help, they were hit and arrested! CPP must learned why CPP lost in landslide in most big provinces. Systematic corrtion becomes the culture of CPP officials! Now most of them are so arrogant once they become rich without cause! They love so much the so called materialism! Now hun sen said he never got the request of concerns of people relating to land grab and viction! It is so shameful for him as pm, how about economic land concseecion, and boundary with foreign country among others national issues? It is so dangerous to have him as pm in this circumstance! My opinion, CPP ruled government must reshuffle its cabinet of ministers, Changing the corrupted minister, send them to sleep in jail as well as corrupted officials at all levels in each ministry! They I will see good luck for CPP for the next generation! And next elections, except a coup by millitary!

  26. Lay Sokha says:

    From 2014, most people are not easily cheated by CPP ruled government, and hope that CPP ruled government does not longer to be good to be mad! A madness that never got or knew the concerns of people who are victims of land grabed and evicted from their home and land!

  27. Lay Sokha says:

    This time khmer politicians should not pretended to be mad, madness which never got or unaware of the concerns of people who are victims of land grabed and evicted from their home and land! Do we vote for him again? For what we vote for a pm which is good to be mad or unaware of the concerns of people!

  28. ​យិត យោង says:

    ក្នុងនាមជាពលរដ្ឋ១រូប ខ្ញុំសូមជូនជាគំនិតមួយដើម្បីលោកនាយករដ្ឋមន្រ្តី ដើម្បីប្រជាជាតិកម្ពុជា និងដើម្បីខ្ញុំ ចូរផ្លាស់ប្តូរខ្លួនយើងជាមុនសិន មុននឹងជួយផ្លាស់ប្តូរអ្នកដទៃ Change ourselves first before change the others. ​លោកត្រូវតែផ្លាស់ប្តូរគំនិត អគប្បកិរិយា និងពាក្យសំដី។ ចំពោះគំនិតលោកត្រូវតែគិតឲ្យបានល្អិតល្អន់នូវតួនាទីរបស់លោកក្នុងនាមលោកជានាយករដ្ឋមន្រ្តីលោកគួរធ្វើអ្វី មិនគួរធ្វើអ្វី មិនមែនគ្រប់ការងារទាំងអស់ជារបស់លោកទេ ហើយក៏លោកមិនអាចធ្វទាំងអស់តែម្នាក់ឯងបានដែរ លោកជាមន្រ្តីដែលទទយលបានការទុកចិត្តពីប្រជាពលរដ្ឋតាមរយៈសភា ដូច្នេះតួនាទីរបស់លោកត្រូវបានចែង និងកំណត់ដោយច្បាប់……………ទាំងគំិត អគប្បកិយា និងពាក្យសំដីដែលខ្ញុំលើកមកនេះ ខ្ញុំគិតថាលោកយល់ថាខ្ញុំចង់ជួយលោកពីអ្វីហើយ។ ប៉ុន្តែលោកនឹងសួរខ្ញុំថាធ្វើយ៉ាងម៉េច? បើពិតជាអញ្ចឹងមែន នោះលោកគឺជាមនុស្សអាចកែបាន អាចទៅរួច…..។ លោកគួរចាប់ផ្តើមបន្ទាបខ្លួន ឬហៅថាដាក់ខ្លួន ដោយចាប់យកការរៀនសូត្រពីអ្នកដឹកនាំលើដែលទទួលបាននូវការគោរពស្រឡាញ់ពីមនុស្សនៅក្នុងសង្គម ដើម្បីឲ្យខ្ញុំ និងលោកក្លាយជាមនុស្សល្អបានវាចាប់ផ្តើមពីថាតើខ្ញុំហើយ​និងលោកចង់ក្លាយជាមនុស្សល្អឬអត់?

  29. CountryStudent says:

    shared from facebook

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ

  30. ✿Ƹ̴Ӂ̴Ʒ✿Ƹ̵̡Ӝ̵̨̄Ʒ✿ ♥*´ says:

    យកពេលវេលាដើរទៅអង្គុយហាលមុខដូចលាសហាល ចែកសញ្ញាបត្រប្រូបោកកូនសិស្សច្រើនពេក
    ទើបមិនបំពេញកិច្ចការមានតម្លៃជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាជនក្រីក្រ គ្រាន់តែចែកសញ្ញាបត្រឱ្យសិស្ស
    ទុកឱ្យនាយកសាលាធ្វើក៍បានដែរ មិនចាំបាច់យកមុខមាត់ជ្រុលពេក ភ្លេចបំពេញតួនាទីខ្លួនអញ្ចឹងទេ ។

  31. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ចរិកអ្នកនយោបាយខ្មែរគឺមិនដែលសារភាពកំហុស
    និងទំលាក់កំហុសទៅអ្នកតូចនេះជាអំពើដែលព្រះប្រោសមិនបានទេម្នាលស្តេចពាលនិងបាតផ្សាអើយ!!
    ចូរអ្នកគិតឲ្យដល់សូម្បីតែអង្គលិមាក៏ទទួលខ្លួនខុសដែលទើបព្រះប្រោសបាន!!

  32. CountryStudent says:

    sffb
    មិត្តភាពឬសម្ព័ន្ធភាពជាមួយយួន គឺខ្មែរជាអ្នកខាត បាត់បង់ទឹកដី !!!
    របបហ៊ុនសែនដែលលើកបន្តុបដោយយួនហាណូយ មិនមែនជារឿងចៃដន្យឬគាប់ជួនទេ ខ្ញំុរ៉ាបិរីម៉ាគីហ៊ានអះអាងថាជារឿងលេបទឹកដីកម្ពុជាតាមគម្រោងផែនការដ៏យូរអង្វែងរបស់យួនហូជីមិញ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាដីខ្មែរ តែចោរយួននេះហើយដែលបានលេបយកយ៉ាងងាយតាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពយួន-ខ្មែរនេះឯង ដែលស្តេចយួនបានលើកបុត្រីថ្វាយស្តេចល្មោភកាមឈ្មោះជ័យចេស្តាឬជ័យជេដ្ឋាទីីីII ធ្វើជាមហេសី ។ រយៈកាល 30 ឆ្នាំកន្លងទៅនេះ យួននៅតែប្រើល្បិចថោកទាបដដែល តាមរយៈចំណងមិត្តភាពមុឺនឆ្នាំយួន-ខ្មែរហើយជាបន្តបន្ទាប់ គឺខ្មែរជាអ្នកចាញ់ និងបាត់បង់ទឹកដីជាបណ្តើរៗ ដូចជាកោះត្រល់ ក្រចកសេះ ដីស្រែចំការតាមព្រំដែននានារវាងខ្មែរនឹងយួននេះ សូម្បីអង្គរវត្ត ភ្នំបូកគោ និងដីសម្បទាន99 ឆ្នាំមួយចំនួនទៀតអាចក្លាយជារបស់យួនដោយស្វ័យប្រវត្តិទៅអនាគតដ៏ឆាប់ៗ ។ ពិតជាអាម៉ាស់មុខខ្លាំងណាស់ដែលខ្មែរមានអ្នកដឹកនាំភ្លើដល់កម្រិតនេះ ហើយមិនខុសពីសំដីចោទប្រកាន់របស់ប្រជាពលរដ្ឋហៅថ្នាក់ដឹកនាំCPP មានហ៊ុនសែន ជាសីុម ហេងសំរិន ហោណាំហុង ជាមយាប ឈាងវុន… ជាអាយ៉ងយួន ឬកញ្ជះយួននោះឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីសូមបញ្ជាក់ថាហេងសំរិនដែលទៅទទួលបទបញ្ជាពីចៅហ្វាយយួន នឹងស្តាប់តាមបញ្ជាយួនជារៀងរហូត និងផ្ទុយពីពាក្យបន់ក្តិតឆ្កែឆ្កួតឈ្មោះង្វៀងវុនដែលថាហេងសំរិនហ៊ានតវ៉ាជាមួយយួនដើម្បីផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ជាការកុហកបោកប្រាស យើងសំុផ្តាំហែៗទៅផងថាប្រជាពលរដ្ឋខ្មែរអស់ជំនឿលើពួកអាយ៉ងយួនឯងទៀតហើយ ។

  33. VengSreng(ChongAkheat) says:

    chos me Eung Kontha Phavy nos mean reay ka reu auy nhat heng te ah kvac?
    pal del sa-trey neak beung Kok srate kho-ao nov sa-la krong?
    Me cho-ka- choy nis ah-krok nas rot pi Fancinpek tov CPP rok Bon-sak neng lu

  34. CountryStudent says:

    sffb.

    ហេតុអ្វីបានជាកូនខ្មែរអត់បានសិក្សាពីប្រវត្តិសាស្ត្រជាតិរបស់ខ្លួន?
    មកដល់ថ្ងៃនេះ ថ្មារនេះ និងថ្ងៃស្អែកជាបន្តបន្ទាប់ទៅ ល្មមកូនខ្មែរភ្ញាក់ខ្លួន ភ្ញាក់ស្មារតីហើយថាហេតុអ្វីបានជាក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំនៃរបបហ៊ុនសែន គេមិនឲ្យកូនខ្មែររៀនពីប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យនគរភ្នំ សម័យចេនឡាដីគោកដីទឹក សម័យអង្គរ ក្រោយអង្គរ សម័យលង្វែក ឧដុង្គ សម័យអាណាព្យាបាលបារាំង និងសម័យប្រទេសកម្ពុជាបានឯករាជ្យបែបនេះ ? ខ្ញំុរ៉ាបិរីម៉ាគីសំុបញ្ជាក់ថា ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចនរោត្តមសីហនុ សម័យសាធារណរដ្ឋខ្មែររបស់លោកលន់ណុល កូនខ្មែរទាំងអស់សុទ្ធតែបានសិក្សាអំពីពង្សាវតារខ្មែរ យល់ដឹងអំពីរបាក្សត្រខ្មែរ ពីជម្លោះក្នុងរាជវង្ស និងជម្លោះរវាងសត្រូវជិតខាងរបស់ខ្មែរមានសៀមនិងយួននេះដែលតែងតែមានមហិច្ឆតាចង់ពុះប្រទេសកម្ពុជាជាពីរដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់ចែកគ្នា។ យើងឃើញច្បាស់ថាចាប់ពីឆ្នាំ1979 ដែលជាឆ្នាំយួនហាណូយចូលមកធ្វើអាណានិគមនិយមលើប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន កូនខ្មែរទាំងអស់អត់បានដឹងពីប្រវត្តិសាស្ត្រនៃប្រទេសជាតិរបស់ខ្លួនទេ ។ នេះហើយជានយោបាយលេបទឹកដីខ្មែរពីសំណាក់យួនហាណូយដែលមានអាយ៉ងរបស់វានៅក្តាប់ត្រួតត្រា ហើយពេលណាមានបញ្ហាអ្វីមួយ យួនតែងហៅថ្នាក់ដឹកនាំខ្មែរអាយ៉ងឲ្យទៅហាណូយដើម្បីទទួលផែនការសម្រាប់ដោះស្រាយជានិច្ច ដូចជាហ៊ុនសែន ហេងសំរិនត្រូវយួនកោះហៅថ្មីៗនេះជាដើម ។ ខ្ញំុរ៉ាបិរីម៉ាគីយល់ថាបើកូនខ្មែរមិនយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរបស់ខ្លួនទេ តើឲ្យពួកគេមានគំនិតជាតិនិយមមកពីណា ព្រោះពួកគេមិនដឹងថាពួកគេជាអ្នកណា មកពីណា ទៅណា និងដើម្បីអ្វីផងនោះ ?

  35. CountryStudent says:

    ខេត្តមណ្ឌលគិរី នឹងរតនគិរី នឹងត្រូវបាត់បង់ពៅពេលខាងមុខនេះ ប្រជាជននៅរតនគិរីខ្មែរ30%យួន70%

  36. ពិទូរ says:

    គេមិនជឿថា លោកហ៊ុនសែន ពិតជាពុំបានដឹង ឬឮរឿងអ្វីដែលកើតមានក្នុងសង្គមខ្មែរ ឬនៅលើពិភពលោកនោះ ឡើយ។ គេពិតជាបានសំគាល់ឃើញថា លោកហ៊ុន សែនបានដឹងរហូតដល់រឿងកំប៉ិកកំប៉ុក តូចល្អិត ដែលគេគិតថា គាត់មិនសមនឹងត្រូវដឹងផង ដូចជារឿងក្នុងក្រុមគ្រួសារលោកឹម សុខាអញ្ចឹង។ គ្រាន់តែរឿងសហាយស្មន់ ឬក៏រឿងលួចផិតនឹងគ្នា ក៏លោកហ៊ុនសែនដឹងដែរ។ ដូចនេះ រឿងអី ដែលថា លោក ហ៊ុនសែនមិនដឹងរឿងអ្វីដែលផ្ទុះព្រោងព្រាតក្នុងសង្គម? គេគិតថា បើលោកហ៊ុន សែន ពិតជាពុំដឹង តើធ្វើុម្តេច លោកហ៊ុនសែន កាន់អំណាចបានយូរយ៉ាងនេះ។ តើមនុស្ស ដែលជាទីប្រឹក្សា ជាមន្ត្រីស្និទ្ធិនឹងលោកហ៊ុនសែន ធ្វើអ្វីខ្លះ ។ ត្រូវដឹងថា មនុស្សទាំងនោះ ស៊ីប្រាក់ខែរជាតិផង និងមានមុខមាត់កេងប្រវញ្ចលុយជាតិ រាប់ម៉ឺនសែន ដុល្លា ក្នុងមួយឆ្នាំ ៗ។ តែមកពីការមូលហេតុកេងប្រវញ្ចនេះហើយ ទើបគេត្រូវបិទពត៌មានមិនឲ្យលោកហ៊ុន សែន ដឹង។ ព្រោះបើដឹង ជួនកាលរឿងត្រូវស្រោចគល់ វិញ។

    យើងអាចដឹងថា លោកហ៊ុន​សែនដឹងទាំងអស់ គ្រាន់តែដឹងជាផ្លូវការ និងក្រោផ្លូវការ។ ក្រៅផ្លូវការ គឺដឹងតាមសារពត៌មាន ។ ដឹងផ្លូវការ គឺដឹងតាមបណ្តឹងរបស់ប្រជាជន និងរបាយការណ៍របស់អាជ្ញាធរ ឬក្រសួងងស្ថាប័ន ឬមន្ត្រីរបស់លោកហ៊ុន សែន។

    តែយើងអាចគិតថា អ្វីដែលលោក ហ៊ុន សែនបាននិយាយកាលពីថ្ងៃទី ១៩ នោះក៏មិនត្រូវនិយាយ ព្រោះលោកបានដាក់កំហុសទៅលើសហការី ។ មានន័យថា លោកមិនទទួលខុសត្រូវ។ តែវាទាស់តែថា គារដាក់តែកំហុស ផ្ទុយទៅវិញពុំមានការផ្តន្ទាទោស។ ការដែលពុំមានផ្តន្ទាទោសនេះហើយ ដែលបានបណ្តាលឲ្យការងាររបស់លោក ចេះតែសាបទៅៗ ពុំមានប្រសិទ្ធិភាព សោះ។
    ឯការនិយាយរបស់លោកនៅលើកទី២ កាលពីថ្ងៃទី ២២ នេះ តាមពិតទៅ មិនគួរលោកទៅចាប់អារម្មណ៍នឹងពាក្យសំដីរបស់មនុស្សម្នាក់ ដែលគិតពីអ្វីជាមួយនឹងចំណាត់ការរបស់លោកនេះ ឡើយ។
    ការដែលលោក ប្រតិកម្មនេះ វាជាឱកាសមួយហុចឲ្យគេចេះតែបន្តចាក់លោក ឲ្យលោតទៀត ដើម្បីគេសើចតែប៉ុណ្ណោះ។

    តើចាប់ពីពេលនេះ ទៅ លោកហ៊ុន សែននឹងដកចៅហ្វាយខេត្តប៉ុន្មាននាក់ ឬ រដ្ឋមន្ត្រីប៉ុន្មាននាក់ បាន?
    គេចាំតែមើលទេ។ បើមិនដកខ្លះ ចូរលោកហ៊ុនសែន កុំនិយាយពីរឿងកំណែទម្រង់ស៊ីជម្រៅ គឺមានតែពុករលួយឲ្យដល់ជម្រៅ បើនឹងរលំ ក៏រលំទៅ៕

  37. CountryStudent says:

    So that means any Vietnamese people can enter Cambodia illegally, freely, any time, any where and then Khmer authority will just issue them legal immigration card and that’s it??????? ??????????????????

    What kind of immigration law is this?????????????????????????????

    The right and good immigration law of any independent country in the world is the following:
    (I just indicate one point only)

    Any foreigner who enter another country must first have legal permission for entry (Visa or other form required)

    Any foreigner who illegally enter another another country with out permission will be arrested and prosecuted; after serving their time in jail, they will be deported back to their home land

    Illegal immigrant could be arrested along the border and or all over the country; the police job is to search and check for the suspect; the people of the own country must report the suspect to authority and the police must strictly enforce the immigration law

    Whoever flow illegal immigrant to the country is a traitor and must be brought up to trail

    All foreigner must respect and go through immigration law of the country, and that is not discrimination against race at all; it’s practiced of all countries in the world including Vietnam and Thailand

    Vietnam and Thailand enforce and practice their immigration law 1000 times more strictly than Cambodia !!!

  38. ទឺកភ្នែកជនរងគ្រោះ says:

    I agree fully with your ideas, CountryStudent since I used to live in those regimes too.

    The country’s property has been destroyed from 1980 until now under controlling of

    Hun Sen

  39. I do consider all of the ideas you have introduced in your post.
    They are very convincing and will certainly work.
    Still, the posts are very quick for novices. May just you please prolong
    them a little from next time? Thank you for the post.

    Review my website … spartan wars cheat

  40. CountryStudent says:

    All cursing words below should be use to curse Hun sen, Heng Sam Rin , Chea Sim and all their CPP members; they don’t apply to all other Cambodians

    ————————————————

    Nguen Tiha
    September 2, 2014 at 4:02 pm

    អាឆ្កែណាហ៊ាន ចាប់គ្នាអញ ។ ពួកអាឆ្កែខ្មែរអស់អែង សុទ្ធតែជាកញ្ជះអញទាំងអស់ អញចង់ចាប់ ចុយ មីណា កាប់អាឆ្កែណាក៏បានដែរ ។ អាណាហ៊ានធ្វើអីអញ ????? ពួកអាខ្មែរ អាក្រពើ ម៉េចចង់ប្តឹងស្អី? ថ្ងៃក្រោយ អញចូលទៅកាប់ដល់ក្នុងប៉ុស្តិក៏គ្មានអាឆ្កែណា ហ៊ានធ្វើអីអញបានដែរ ។ ពួកអាខ្មែរ អាខួរក្បាលបង្កង ពួកអាខ្មែរ ក្រ ពួកអាខ្ជិល ពូជអាខ្ញុំកញ្ជះគេ ៕