​អាជ្ញាធរ​ទប់ស្កាត់​ពល​រដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​បី​ខេត្ត​មិន​ឲ្យ​ហែ​ក្បួន​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកមានជម្លោះដីធ្លី ដែលអាជ្ញាធរទប់ស្កាត់មិនឲ្យហែក្បួន (រូបថត៖ ឧស្សាហ៍)

​អាជ្ញាធរ​ទប់ស្កាត់ ប្រជាពលរដ្ឋ​ជិត ១០០​នាក់ មាន​ទំនាស់​ដីធ្លី មកពី​៣​ខេត្ត ដែល​កំពុង​ស្នាក់​នៅ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា មិន​ឲ្យ​ហែ​ក្បួន​ទៅកាន់​ផ្ទះ​នាយករដ្ឋមន្ត្រី ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ឲ្យ​មានដំណោះ​ស្រាយ​។​

​ប្រជាពលរដ្ឋ​ជិត ១០០​នាក់ មកពី​ខេត្ត ប៉ៃលិ បាត់ដំបង និង​បន្ទាយមានជ័យ បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ច្រើន​ថ្ងៃ​មក​ហើយ​ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ ឲ្យមាន​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយអ្នក​មាអំន​ណាច​។ ប៉ុន្តែ​គម្រោង​ហែ​ក្បួន​នោះ ត្រូវ​បាន​ទប់ស្កាត់ និង​ចាប់ខ្លួន​អ្នក​មាន​ជម្លោះ​ដីធ្លី​បឹងកក់ ៤ នាក់​រយៈពេល​ខ្លី ខណៈ​ពួកគេ​ទៅ​គាំទ្រ​ពលរដ្ឋ​មក​ខេត្ត​បី​នោះ​។​

​ពលរដ្ឋ​មកពី​ភូមិ ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អ្នកស្រី ម៉ម ផេ​ត  មានប្រសាសន៍ថា ទំនាស់​ដីធ្លី​នោះ​កើត​តាំងពី​ឆ្នាំ ២០០៧ ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​ទេ​។ អ្នកស្រី បន្តថា ការ​រារាំង​មិន​ឲ្យ​ពួកគេ​រក​ដំណោះស្រាយ​នេះ ជា​ការបិទ​សិទ្ធិសេរីភាព គ្រាន់តែ​ចង់​ជួប​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ឪពុកម្តាយ ឲ្យជួយ​ដោះស្រាយ​ប៉ុណ្ណោះ ។

​អ្នកស្រី ផន សារឿ​ន មកពី​ឃុំ​បឹង​៥ ស្រុក​ប​វេល ខេត្ត​បាត់ដំបង អះអាងថា ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​នេះ បាន​អូសបន្លាយ​ជាង​១០​ឆ្នាំ​ហើយ​ពុំ​មាន​ទាន់​មាន​ដំណោះស្រាយ​ឡើយ ហើយ​បាន​ប៉ះពាល់​ដល់ ដី ៦១២ ហិកតា របស់​ប្រជាពលរដ្ឋ​១២៨​គ្រួសារ​។

អ្នកស្រី បញ្ជាក់​ថា​ជំហ​រថា ពលរដ្ឋ​ទាំង​អស់​តាំងចិត្ត​ហើយ​ថា នឹង​នៅ​បន្ត​ដាក់​ញត្តិ​ឲ្យដល់​នាយករដ្ឋមមន្ត្រី​ឲ្យមាន​ដំណោះស្រាយ​ទើប​ត្រឡប់​ទៅ​ខេត្ត​វិញ​។

​ចំណែក​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ដែល​ចូលរួម​ការតវ៉ា​នេះ​អ្នកស្រី ទេព វ​ន្នី យល់ឃើញថា ការ​រាំង​នេះ​ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត ដែល​ប្រឆាំង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផង​ដែរ ជាពិសេស​គឺ​ផ្គើន​ទៅ​នឹង​អនុសាសន៍រប​ស់​នាយក​រដ្ឋមន្ត្រី​កន្លងមក​។

​កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិន​ចង់​ឃើញ​មាន​ចាប់ខ្លួន​អ្នក​មាន​ជម្លោះ​ដីធ្លី​បន្ត​ទៀត​ទេ និង​បាន​បញ្ជារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញមុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​ប៉ុន្តែ​នៅ​ក្នុង​ការតវ៉ា​ព្រឹក​មិញ​នេះ មាន​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី សុង ស្រី​លាភ អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី ខែ​ក ច័ន្ទ​រស្មី ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ក្នុងចំណោម​នោះ​សន្លប់ ដោយសារ​សមត្ថកិច្ច​ចាប់​ញាត់​ចូល​រថយន្ត​៕

សូមសរសេរមកកាន់លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles