Sat, 13 September 2014
ភ្នំពេញប៉ុស្តិ៍
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនវ័យក្មេងច្រើនជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពោលគឺ៦០ភាគរយនៃប្រជាជនកម្ពុជាមានអាយុក្រោម២៤ឆ្នាំ។ ទន្ទឹមគ្នានេះដែរ កម្ពុជាក៏ត្រូវបានគេចាត់ទុកជាប្រទេសមួយក្រីក្រមួយក្នុងតំបន់ផងដែរ។
ខណៈដែលយុវជនភាគច្រើនកំពុងតែធ្វើការយ៉ាងលំបាកនៅតាមជនបទ តាមរោងចក្រ ឬការដ្ឋាន សំណង់នានាដើម្បីចិញ្ចឹមក្រពះនោះ មានក្រុមយុវជនមួយក្រុមតូចកំពុងតែសប្បាយរីករាយនឹង ទ្រព្យសម្បត្តិដែលឪពុកម្តាយរបស់ពួកគេរកបាន ជាមួយនឹងម៉ូដសម្លៀកបំពាក់ថ្មីៗ ទូរស័ព្ទទំនើបៗ សម្ភារល្អៗ មានម៉ូតូ មានឡានជាដើម។
បើគេធ្វើដំណើរទៅមជ្ឈមណ្ឌលកោះពេជ្រនាពេលរសៀល គេនឹងឃើញយុវជនជាច្រើនដើរលេងកម្សាន្តជាក្រុមៗ ។ សម្លៀកបំពាក់ទាន់សម័យ យានជំនិះទំនើបៗ និងសម្ភារប្រើប្រាស់ល្អៗ អាចបង្ហាញថា ក្រុមទាំងនោះគឺជាយុវជនដែលឪពុកម្តាយមានជីវភាពធូរធារ។ ក្រុមយុវជនដែលមានជីវភាពធូរធារទាំងនេះ ជាទូទៅក្រៅពីការជួបជុំគ្នាជាក្រុមៗបែបនោះ ពួកគេចូលចិត្តដើរកម្សាន្តតាមហាងទំនិញទំនើបៗ តាមហាងកាហ្វេល្បីៗ ហាងហ្វាសហ្វូត ភោជនីយដ្ឋានល្បីៗ ក្លិបកម្សាន្ត ក្លឹបហែលទឹក ឬដើរលេងក្រៅប្រទេសជាដើម។
ខុសពីយុវជនភាគច្រើនក្នុងប្រទេសកម្ពុជាដែលមានជីវភាពក្រីក្រ វីរៈដែលមានអាយុទើបតែ២០ឆ្នាំ ហាក់មានវាសនាផ្ទុយពីគេទាំងស្រុង។ វីរៈមិនដែលស្គាល់ឡើយពីភាពលំបាកក្នុងជីវិត។ វារៈមានឪពុកជាមន្ត្រីរាជការឋានៈខ្ពស់គួរសមក្នុងសង្គម និងម្តាយ បងប្អូនសុទ្ធតែជាអ្នកជំនួញធំៗក្នុងប្រទេស។ ដោយសារជីវភាពធូរធារសម្ភារប្រើសប្រាស់ ការស្លៀកពាក់ និងយាន្តជំនិះរបស់គាត់ក៏សុទ្ធតែមាន តម្លៃថ្លៃៗទាំងអស់ដែរ។
តាមការឲ្យដឹង រថយន្ត Range Rover ដែលគាត់កំពុងតែជិះនោះគឺមានតម្លៃរាប់ម៉ឺនដុល្លារ ឯណោះ ខណះដែលយុវជនភាគច្រើនក្នុងប្រទេសនេះ សឹងតែរកម៉ូតូល្អមួយជិះមិនបានផង។
តើយុវជនកូនអ្នកមានទាំងនោះធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃ?
វីរៈថា៖ «ពេលទំនេរខ្ញុំចូលចិត្តទៅញុំាកាហ្វេ ញុំាអាហារនៅភោជនីយដ្ឋាន ហាងហ្វាសហ្វូត និងជួបជុំមិត្តភកិ្តលេងកីឡាជាដើម។ បើមានពេលច្រើន ខ្ញុំទៅដើរលេង នៅថៃ សិង្ហបុរីជាដើមដែរ។ ដើរមើលស្រុកគេ និងទិញអីវ៉ាន់អីចឹងដែរ»។
ស្រដៀងគ្នានេះដែរ យុវតីវ័យ១៩ឆ្នាំ យ៉ន សូនីតា ដែលមានគ្រួសារជាអ្នកធូរធារគួរសមដែរនោះបានឲ្យដឹងថា យុវវ័យដែលមានលុយចាយច្រើន សប្បាយនឹងការចំណាយប្រាក់ក្នុងការដើរទិញរបស់ប្រើប្រាស់ ការកម្សាន្ត ឬការញ៉ាំអាហារ។
និស្សិតសាកលវិទ្យាល័យ CamIU រូបស្រស់ កម្ពស់ខ្ពស់ម្នាក់នេះបាននិយាយថា៖ «រាល់ពេលដែលខ្ញុំទៅខាងក្រៅ ខ្ញុំចំណាយអស់ពី២០ ទៅ៣០ដុល្លារ ទៅលើការមើលកុន ការហែលទឹក និងជាពិសេសទៅលើអាហារនៅតាមហាងជាដើម។
ដូចគ្នានេះដែរ និស្សិតឆ្នាំទីពីរនៃ Raffles international College និងកំពុងបើកជំនួញរកស៊ីខ្លួនឯង ហៃ កេវ៉ាលី ក៏មានទម្លាប់ចូលចិត្តភ្លក្សរសជាតិម្ហូបនៅខាងក្រៅដែរ។ នាងថា ហាងដែលនាងចូលចិត្តទៅគឺ Sushi Bar ឬហាងម្ហូបថៃ និងហាង BBQ ជាដើម។ ក្រៅពីញុំាជុំគ្នា កន្លែងដែលនាងទៅគឺ កន្លែង Bowling ឬ Skiing ផងដែរ។
ដៃកំពុងឳបកាបូបម៉ាក Pedro កេវ៉ាលី បានពោលថា៖ «ចំពោះរឿងដើរទិញ ខោអាវវិញ ខ្ញុំមានអារម្មណ៍មិនសូវស្រួលចំពោះរបស់ក្លែងក្លាយ។ ខ្ញុំតែងទិញស្បែកជើងនៅហាង Pedro ហើយចំពោះខោអាវ ខ្ញុំទៅរកមើលនៅហាង Mango»។
ចំពោះម៉ូដសក់វិញ កេវ៉ាលីបានប្រាប់ថា នាងមិនចូលចិត្តអ្វីដែលមើលទៅឆើតឆាយទេ តែនាងបានប្រាប់ថា មួយអាទិត្យ នាងទៅកក់សក់ ពីរ ទៅបីដង។
មិនខុសពីកេវ៉ាលី ប៉ុន្មានទេ កញ្ញាស្រីពៅ អាយុ១៨ឆ្នាំ ដែលជាកូនអ្នកជំនួញម្នាក់ សិក្សាផ្នែក Interior Designer នៅសាកលវិទ្យាល័យ Limkokwing ក៏មានទម្លាប់ស្រដៀងគ្នាដែរ។ ស្រីពៅបានឲ្យដឹងថា ជាធម្មតានាងចំណាយអស់៥០ដុល្លារ នៅពេលទៅក្រៅជាមួយមិត្តភកិ្ត ដូចជាមើលកុន ឬទៅហាងអាហារថ្លៃៗ។ ស្រីពៅបន្តថា រាល់ពេលវិស្សមកាលម្តងៗ នាងក៏ដូចជាមិត្តភកិ្តដែលជាកូនអ្នកមានៗ តែងតែទៅលំហែកាយនៅឯបរទេសពិសេសប្រទេសថៃ និងសិង្ហបុរី ទិញគ្រឿងតុបតែងខ្លួន កាបូបល្បីៗ ខោអាវជាដើម។
យោងតាមសម្តីរបស់ស្រីពៅ ក្រៅពីសកម្មភាពខាងលើ យុវវ័យដែលជាកូនអ្នកមានចូលចិត្តបង្កើត កម្មវិធីជប់លៀងនៅផ្ទះរបស់គេ ព្រោះថាពួកគេមានផ្ទះវីឡាធំៗ ស្អាតៗ ងាយស្រួលក្នុងការរៀបចំពិធី។
បើតាមស្រីពៅ សម្ភារប្រើប្រាស់របស់ពួកគេទាំងនោះ គឺសុទ្ធតែទិញមកពីបរទេស។ ខណៈដែល ស្រីពៅចំណាយលើរបស់ប្រើប្រាស់ត្រឹមតែ២០០ ទៅ៣០០ដុល្លារ មិត្តភកិ្តរបស់នាងខ្លះចំណាយទៅលើស្បែកជើងអស់១០០០ដុល្លារឯណោះ។
វាជារឿងធម្មតាទេសម្រាប់គ្រួសារអ្នកមាន ដែលបញ្ជូនកូនទៅសិក្សានៅសាលាថ្លៃៗ ឬសាលានៅឯបរទេសនោះ។ តែមិនមែនឲ្យតែកូនអ្នកមាន បានទៅសិក្សានៅបរទេសទាំងអស់នោះដែរ។ វិចិត្រជាកូនអ្នកមានគួរសមម្នាក់ដែរ តែលោកមិនទៅរៀននៅក្រៅប្រទេសឡើយ។ វិចិត្រសព្វថ្ងៃជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យ Raffles International College ក្នុងប្រទេសកម្ពុជា។ យុវជនអាយុ១៩ឆ្នាំរូបនេះបានឲ្យដឹងថា ស្ទីលរបស់លោកគឺសាមញ្ញ។ ពេលទំនេរលោកចូលចិត្តទៅហាងកាហ្វេជាមួយមិត្តភក្តិ ក្រៅពីនេះគឺលេងកីឡាបាល់ទាត់។ ចំពោះបទចម្រៀងវិញ វិចិត្រចូលចិត្តស្តាប់បទបរទេស ជាពិសេសភាសាអង់គ្លេស។ ចំពោះសម្លៀកបំពាក់ វិចិត្របានឲ្យដឹងថា ភាគច្រើនលោកប្រើម៉ាក Pedro។ ចំណែកឯស្បែកជើងវិញគឺម៉ាក Addidas។ លោកថា ក្នុងមួយឆ្នាំលោកទៅប្រទេសថៃប្រហែលជា២ទៅ៣ដង ដើម្បីពិនិត្យសុខភាពផង និងទិញរបស់របរប្រើប្រាស់ខ្លះផង។
កម្ពុជាគឺជាប្រទេសក្រីក្រមួយក្នុងតំបន់ ប្រជាជនភាគច្រើនជាកសិករ។ ប្រាក់ចំណូលជាមធ្យមរបស់យុវជនដែលជាកម្មករ ឬមន្ត្រីរាជការធម្មតាវិញគឺមានប្រហាក់ប្រហែលក្នុងចន្លោះពី៥០ដុល្លា ទៅ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ យោងតាមរបាយការណ៍របស់ធានាគារពិភពលោក(២០១១) ប្រជាពលរដ្ឋកម្ពុជាពីរនាក់ក្នុងចំណោមដប់នាក់គឺស្ថិតនៅក្នុងបន្ទាត់ភាពក្រីក្រនៅ។ ប្រសិនបើគេប្រៀបធៀបពីការចំណាយរវាងយុវជនកូនអ្នកមាន និងយុវជនដែលជាកសិករ កម្មករក្នុងរោងចក្រ ជាកម្មករសំណង់ ឬមន្ត្រីរាជការធម្មតា ដែលមានភាគច្រើនវិញនោះ គេឃើញថា វាមានគម្លាតឆ្ងាយពីគ្នាខ្លាំងណាស់។ យោងតាមតួលេខរបស់ធនាគាពិភពលោក(GINI index, 2009)ដែលធ្វើការវាស់ស្ទង់ពីគម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងពិភពលោក ឃើញថា ប្រទេសកម្ពុជាគឺមានកម្រិត៣៦ លើ១០០។ បើប្រទេសណាស្ថិតក្នុងចំណុចលេខ០ ប្រទេសនោះគឺមិនមានគម្លាតរវាងអ្នកមាន និងអ្នកក្រឡើយ ផ្ទុយទៅវិញបើប្រទេសណាមានកម្រិតលេខកាន់តែធំ នោះគម្លាតក៏កាន់តែធំដែរ៕

Enjoy it while you can dear, cause Khmer Rouge coming back for a second time on April 17, 20015…..and they will say the same thing like 1975; “everybody must get out of the city”!!! LOL ….and once again all the rich people die!!!!!!!!!!!!!
ពិតជាមានគំនិតឆ្គួតមែនអាចំគួតមីចំគួតខាងលើនេះ! គ្មានគំនិតជួយអភិវឌ្ឍន៍ប្រទេសជាតិនិង
ជ្រោមជ្រែងលើកស្ទួយប្រជាជននិងវប្បធម៌ខ្មែរមែន។ ពិតជាចេញពីត្រកូនក្បត់ជាតិហើយ។
មានតែកូនពួកអាក្បត់ជាតិដែលរួមគ្នាបំផ្លាញធនធានធម្មជាតិ និងលក់ដីកាត់ដីឲ្យបរទេស
និងឈ្មួញប៉ុន្នោះ។ បើវាជាឧកញ្ញាគឺជាឧកញ្ញាក្បត់ចូលរួមដៃជើងបំផ្លាញប្រទេសជាតិ។
សុំទោសចំពោះអ្នកដែលស្មោះត្រង់រកស៊ីមានបានដែលមិនបានសូកប៉ាន់និងផ្សំគំនិតបំផ្លាញជាតិ។
សុំសន្និថានថាប្រទេសខ្មែរមិនអាចវិលទៅរករបបខ្មែរក្រហមដូចជំនាន់ឆ្នាំ ១៩៧៥ ទៅ ១៩៧៩
នោះបានជាដាច់ខាត។ កូនខ្មែរនិងមិនបណ្ដោយឲ្យអ្នកដឹកនាំបែបផ្ដាច់ការអាករដោយគ្មាន
ហេតុផលនោះបានទៀតទេ។ ពិសេសយើងមានប្រជាជនរាបើលាននាក់ឈប់ល្ងង់និងឈប់
ភ្លើដូចសម័យហុតទឹកបបរនោះទៀតហើយ បន្ថែមពីនិងទៀតក៏យើងមានបណ្ដាញ
សហគមន៍អាស៊ៀនជាងដប់ប្រទេស ហើយយើងនៅមានបណ្ដាប្រទេសហត្ថលិខីកិច្ចព្រម
ព្រៀងសន្ដិភាពក្រុងប៉ារីជាសាកលថែមទៀត។ ដូចនេះតើមានរឿងអីដែលត្រូវវិលទៅរករបប
ខ្មៅងងិតនិងបានទៀត។ មានតែជនល្ងង់ខ្លៅតែប៉ុណ្ណោះដែលនៅចាញ់ការគំរាមកំហែងជន
ផ្ដាច់ការនិងបក្សក្បត់ជាតិនោះ។
ចង់ដឹងមូលហេតុអីបានជាក្រអត់និយាយទៅមានពីកត្តាទីមួយមកពីពុករលួយទីពីមកពីខ្លួងអែងអ្នក
ធ្វើអោយក្រកត្តា១ដឹងហើយថាពួកក្បត់ជាវាឃុបឃិតគ្នាប្លន់ដីប្រជារាស្រ្តពុកតាំងពីក្រោមដល់លើកត្តា២ធ្វើកាបានលុយតិចតួចយកមកផឹកពេលស្រាទំនេរមិនធ្វើអីអោយមានប្រយោជទេបែរជាយកពេល
ទៅលេងល្បែងចាក់កន្ទុយលេខហើយអស់លុយម៉ាគំនពីមុនហើយពេលដល់ឈ្នះតិចតួចខំអរតែ
បើសិនជាយកលុយនោះមកសន្សំវានឹងបានច្រើនហើយ តើដឹងដែររឺទេហេតុអីបានជាពួកអាយួននឹងវា
ខំមករកសុីនៅស្រុកខ្មែរមូលហេតុនោះគឺស្រុកខ្មែរស្រួលរកសុីហើយចំនែកខ្មែរវិញបែរជាប្រឹងចង់ទៅ
ងាប់នៅស្រុកគេណាស់នៅស្រុកអែងស្រួលរកសុីមិននៅទេចិនយួនវាមានដែពីជើងពីខួមួយដូចខ្មែរ
ដែរតើហេតុអីវាចេះរកសុីបានហើយយើងរកសុីអត់បានចឹងយើងគួតែគិតខ្ញុំនៅចាំstatusលោកពូ
ឆាយបូរ៉ាគាត់សសេរថាអ្នកនយោបាយមិនអាចជួយអ្វីយើងបានទេមានតែយើងទេដែរត្រូវជួយខ្លួន
អែង។ ចឹងខំប្រឹងរកសុីឡើងវាមិនដែរក្ររហាម១០ជាតិទេហើយបើរកសុីហើយយកលុយទៅផឹកស្រាលេងល្បែង
ពេលស្រវឹងវ៉ែគ្នាបែកចានខ្ទេចខ្ទីហើយកុំសួគេថាហេតុអីរកសុីមិនមាន ហើយកុំច្រណែនស្អប់
គេអ្នកមានគួមានចិត្តខ្មាស់គេខំប្រឹងរកសុីឡើង
yes i agree with you mr khmer ‘sometime our poor khmer need to wake up and don’t drink too much wine and bear and sometime when they meet each other they only go to drink and karaoke not thinking about poor in front of them.and the big power try to rob everything when they can.i beg all the rich (sons_daughters) please have a kind heart toward the poor specially the elders they really need to survive .we are really have a broken heart when we see the poor elders .nobody want to be poor but sometime our leaders of the country never have a good heart .GOD bless all cambodian people’
This article seems to promote their discrimination between rich and poor, and base on a few comments above we can see it. Rich and poor is very command in all countries around the world in particular in the democratic countries including USA, Japan, France and UK….. We can see how many billionairs in USA, but in USA still has almost 20 million people are poor, of cause they are poor in USA not exactly the same in Cambodia, but they (poor) just can earn a living! If we want to see the flat out equity, we should go back to the Khmer Rouge era, even in the Khmer Rouge period, there were some differences because Khmer Rouge leaders still had enough food, but the people were starvation!
I advise that we are better working together to improving our social resposibilities by fighting against all forms of corruptions, strengthening our cultures of responsibility and accountability for all fields including state and private investments. We must reduce the culture of jealious and revenge between the riches and the poors, we must strategize to reduce the poors and to promote riches, by ensuring that equal opportunity for all basic human needs in particular for justice and rules of laws!
និយាយអោយចំដើររកប្រុស…
I want to hang out and have fun like them the rich kids too, if i can afford it, but the money that i spend must be from hard work and good moral, not from the crooked corrupted money stolen and robbed from the people, and not from being treason; the worse crime and mistake are being treason of your own country;
I feel enough guilty by spending money to connect internet to go on line, so i can freely speak up of what i feel
They circulate money to make the Cambodian economy work!
យុវជន កូនមន្ត្រី កូនអ្នកមានស្រុកខ្មែរ សម្មភាពរូមមាន ១ ដើរកាងបទល្មើសគ្រប់ប្រភេទ ២ ដើរលេង ដើរចាយ សប្បាយក្នុងប្រទេស ក្រៅប្រទេស ៕ល។ ៣ ចូលការងារដ្ឋជ្រេរកៅអី គេ អាងតែខ្លួនកូនអ្នកមាន កូនអ្នកធំ ចូលបំរើការងាសុទ្ធតែតួរនាទីធំៗ អត
គិតអំពីអតិតភាព និងមានរឿងជាច្រើនទៀត ដែលពពួកកូន មានកូនអ្នកធំស្រុកខ្មែរ ប្រព្រឹត្ត អំពើរមិនគាប់បីក្នុងសង្គម។
Their parents were uneducated Khmer Rough who destructed Cambodia every thing to the year of zero; they used to kill Khmer intellectual and rich people after the war over in 17 April 1975, then they bow their head to serve Youn as puppet in exchange for position, power over their own people and money; they are used to cover up Youn aggression of Cambodia; now their kids enjoy spending that cheap money given from their treason parents over the blood and tear of Khmer people with out consciousness and shame