ដោយ សុ ជីវី
2014-09-24
RFA

កម្មកររោងចក្រកាត់ដេរមកពីសហជីពចំនួន១៩ ជួបជុំគ្នានៅសួនកាណាឌីយ៉ា (Canadiana) តាមដងផ្លូវវ៉េងស្រេង ប្រកាសចាប់ផ្ដើមយុទ្ធនាការទាមទារប្រាក់ខែគោល ១៧៧ដុល្លារអាមេរិក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។ RFA/Uon Chhin
ក្រុមកម្មករ និងសហជីពកម្មករប្រមាណ២០០នាក់គ្រោងនឹងនាំគ្នាទៅតវ៉ា នៅខាងមុខក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា គឺនៅពេល ដែលគណកម្មការចចារប្រាក់ឈ្នួល ឬហៅថា ក្រុមចចារត្រីភាគី ជួបប្រជុំគ្នា ដើម្បីកំណត់ប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០១៥។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី មានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែ កញ្ញា ថា ក្រុមអ្នកតវ៉ា នឹងពាក់អាវ ដែលសរសេរពីការទាមទារប្រាក់ឈ្នួល ១៧៧ ដុល្លារ លើកបដា និងស្រែកទាមទារនៅខាងមុខក្រសួង ដើម្បីអោយការចរចាត្រីភាគីពិចារណាផ្ដល់ប្រាក់ខែគោលទៅតាមការទាមទាររបស់កម្មករ៖ «យើងដាក់ទៅក្នុងចំនួនតិចតួចទេដោយសារទីកន្លែងនៅខាងមុខហ្នឹង»។
លោក ហ្វា សាលី មានប្រសាសន៍ថា ប្រសិនបើមិនមានការផ្លាស់ប្ដូរទេការចរចាត្រីភាគី ដែលមានសមាសភាពជាតំណាងមកពី សហជីពកម្មករ និយោជក និងក្រសួងការងារ និងសម្រេចការកំណត់ប្រាក់ឈ្នួលកម្មករនៅថ្ងៃចរចានោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេដឹកនាំបក្សប្រឆាំងសន្យាជាថ្មីថានឹងទាមទារយុត្តិធម៌ឲ្យអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៩៧
- ក្រុមហ៊ុនបញ្ជាទិញខោអាវម៉ាកល្បីៗបង្ហាញជំហរយល់ស្របនឹងការដំឡើងប្រាក់ឈ្នួលកម្មករ
- កម្មកររោងចក្រចំនួនពីរច្រានចោលដីការក្សាការពារដែលកំណត់ឲ្យកម្មករចូលធ្វើការវិញ
- ក្រុមសហជីពកម្មករដាក់ញត្តិឲ្យក្រុមហ៊ុនបញ្ជាទិញខោអាវពីកម្ពុជា
- សង្គមស៊ីវិលស្នើរដ្ឋាភិបាលត្រួតពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពឡើងវិញ
- តុលាការភ្នំពេញសម្រេចដាក់លោក អាត់ ធន់ ឋិតក្រោមការត្រួតពិនិត្យបន្ថែមទៀត
- ក្រុមសហជីពកម្មករគ្រោងដាក់ញត្តិតាមបណ្ដាស្ថានទូតនិងតំណាងក្រុមហ៊ុនបញ្ជាទិញខោអាវ
- កម្មកររោងចក្រកំចាយមារនៅព្រៃវែងយល់ព្រមចូលធ្វើការ
- នាយករដ្ឋមន្ត្រីស្នើឲ្យម្ចាស់រថយន្តដឹកអ្នកដំណើរកុំដំឡើងថ្លៃអំឡុងភ្ជុំបិណ្ឌ