GMAC ថា​រោងចក្រ​មួយចំនួន​ប្រឈម​បិទទ្វារ​ដោយសារ​ការបញ្ជាទិញ​មាន​ការធ្លាក់ចុះ​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

យុទ្ធនាការទាមទារប្រាក់ខែគោល១៧៧ដុល្លារ របស់​កម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា នាពេលកន្លងមក (រូបថត៖ Krishan)

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អះអាងថា រោងចក្រ​មួយ​ចំនួន​ប្រឈម​ការបិទទ្វារ ព្រោះ​ការ​បញ្ជា​​ទិញ​ពី​ក្រៅ​ប្រទេស​មាន​ការធ្លាក់ចុះ ដោយសារ​កម្មករ​ទាម​ទារប្រាក់​ខែ​គោល​មាន​កម្រិត​ខ្ពស់​។​

​ប្រធាន​សមាគមGMAC បានលើកឡើង​ដូចនេះ គឺ​ក្រោយពី​ជំនួប​ជាមួយរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែតុលា ​ឆ្នាំ​២០១៤​។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង មានប្រសាសន៍ថា ការលើកឡើង​របស់​លោក​មិន​មែន​​ជា​ការបិទ​សេរីភាព​មិន​ឲ្យ​កម្មករ​ទាមទារ​ដំឡើង​ប្រាក់ខែ​ទេ ប៉ុន្តែ​ការទាមទារ​គួរតែធ្វើឡើង​ក្នុង​ភាព​សមរម្យ​។ លោក​អះអាង​ថា គ្មាន​ប្រទេស​ណា​ទាមទារ​ឡើង​ខ្ពស់ដូច​កម្ពុជា​នោះ​ទេ​។លោកបញ្ជាក់ថា«បិទ ត្រូវតែ​មា​នបិទ ខ្ញុំ​ខ្លាច​តែ​បិទ​រួច​ហើយ​គេ​អត់​មាន​លុយ ឲ្យប្រាក់​ខែ​ទៀត ខ្ញុំ​ខ្លាចអញ្ចឹង​ទៀត​ណា ពីព្រោះOrder (​អ្នក​បញ្ជា​ទិញ​)ឥឡូវ​អស់ហើយ បានជា​ខ្ញុំ​ថា​ចឹង​។ ខ្ញុំ​សូមឲ្យ​កម្មករ​សហជី​ពយល់ការពិត​គឺ​សហជីព​ឲ្យគេ​ពន្យល់​កម្មករ​ថា យើង​ទារ​ត្រូវតែមាន​ហេតុផល​សមរម្យ​»

​ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា អ្វី​ដែល​ប្រធាន​សមាគម GMAC បានលើក​ឡើង​​នេះ​គ្រាន់តែ​ជា​ការ​គេចវេស​មិន​ចង់​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ប៉ុណ្ណោះ​។ លោកបន្តថាតាម​ការពិនិត្យ​ស្រាវ​ជ្រាវ​​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​អ្នក​បញ្ជា​ទិញក៏​បាន​គាំទ្រ​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​សមរម្យ​។ លោក​បញ្ជាក់​​ជំហ​រថា ក្រុមសហជីពនឹង​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល១៧៧ដុ​លា្ល​រ នៅ​ថ្ងៃ​ទី១២ ខែតុលា តាម​ការគ្រោងទុក​ដែល​មាន​កម្មករ​ចូលរួម​ប្រមាណ៣០០០​នាក់​។លោកមានប្រសាសន៍ថា«ការលើកឡើង​របស់ GMAC វា​ហាក់ដូចជា​ផ្ទុយទៅនឹង​ជំហរ​របស់​អ្នក​បញ្ជា​ទិញ ។ ដូច្នេះ​ហើយ​សម្រាប់ខ្ញុំ​ សម្តី GMACគ្រាន់តែ​ជា​លេស​មួយ​ដើម្បី​គេចវេស​ពី​ការដំឡើង​ប្រាក់​ឈ្នួល​ទេ សម្រាប់​អ្វី​ដែល​យើង​មើលឃើញ យើង​ឃើញថា​គ្រាប់​ភាគី​គឺ​មាន​ជំហរ​ក្នុង​ការ​ចូល​តុ​ក្នុង​ការចរចា ជា​ពិសេស​ខាង​សហជីព​បាន​ត្រៀម​ខ្លួន​ក្នុង​ការចរចា​ដោយ​រូបភាព​មួយ​គេ​ហៅថា យោគ​យោល់​ក៏ដូចជា​ការចរចា​មួយ​ដោយ​មាន​ភាពស្មោះត្រង់​»​។

​ប៉ុន្តែ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នេះដែរ លោក ស ខេង ក៏​បាន​កោតសរសើរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​លោក​អះអាងថា​មាន​ឆន្ទៈ​ក្នុង​ការបញ្ចប់​ជម្លោះ​នយោបាយ បញ្ចៀស​នូវ​អស្ថេរភាព​សង្គម​ដែល​អាច​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​៕

សូមសរសេរមកលោក ឡាយ​ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles