មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ឲ្យ​តំណាង​កម្មករ​ហ៊ុយចៀន​ចូល​ជួប​ដោះស្រាយ​បញ្ហា

ដោយ ឡេង ម៉ាលី
2014-10-09
RFA

ហ្វា ហ្សាលី ៦២០
លោក ហ្វា ហ្សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ (NTUC) (ឆ្វេង) ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី ៩ តុលា ២០១៤។ RFA/Leng Maly

តំណាង​កម្មករ​រោងចក្រ​ហ៊ុយចៀន (Huey Chuen) ៥នាក់ ក្នុង​ចំណោម​កម្មករ​ប្រមាណ ៣០០នាក់ ត្រូវ​បាន​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អនុញ្ញាត​ឲ្យ​ចូល​ជួប​ដើម្បី​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទ ៩ តុលា ជុំវិញ​ករណី​ជម្លោះ​រវាង​ថៅកែ​រោងចក្រ និង​កម្មករ​បន្ទាប់​ពី​រោងចក្រ​នេះ ប្ដូរ​ឈ្មោះ​ពី​ហ៊ុយចៀន​ទៅ​ជា ចៀនឡឹ (Jian Le)

ការ​ដើរ​ដង្ហែ​មក​ដល់​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ការ​ដោះស្រាយ​ពី​ស្ថានទូត​នេះ ដោយ​សារ​តែ​ការ​សម្រុះសម្រួល​របស់​ក្រសួង​ការងារ ជាមួយ​ក្រុមហ៊ុន​នេះ នៅ​តែ​គ្មាន​លទ្ធផល​កាល​ពី​ព្រឹក​មិញ​នេះ។

រោងចក្រ​ហ៊ុយចៀន​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា ចៀនឡឹ (Jian Le) ដោយ​មិន​បាន​ផ្ដល់​ប្រាក់​អតីតភាព​ដល់​កម្មករ និង​មិន​ព្រម​ទទួល​តំណាង​កម្មករ​ម្នាក់​ចូល​ធ្វើ​ការ​វិញ ទើប​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​មក​ម្ល៉េះ។

ហ៊ុយ ចៀន ៦២០
កម្មករ​រោងចក្រ​ហ៊ុយចៀន (Huey Chuen) ប្រមាណ ៣០០នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ចូល​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ៩ តុលា ២០១៤។ RFA/Rann Samnang

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles