​ក្រសួង​វប្បធម៌ស្នើ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្លាស់ប្តូរ​រវាង​វត្ថុ​បុរាណ​ខ្មែរ និង​សារមន្ទីរ​បារាំង​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្នើ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ករណី​សុំ​ផ្លាស់ប្តូរ​វត្ថុ​បុរាណ​ខ្មែរ​ដើម្បី​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​មេ​នៃ​ប្រទេស​បារាំង​មាន​រយៈពេល​វែង​។​

លិខិត​ចំហ​ចុះហត្ថលេខា​ដោយ​លោកស្រី ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា សារមន្ទី​សិល្បៈ​អាស៊ី​ហ្គី​មេ​នៃ​ប្រទេស​បារាំង​មាន​គម្រោង​ស្នើសុំ​ខ្ចី​ផ្លាស់ប្តូរ​វត្ថុ​បុរាណ​ដើម្បី​ដាក់​តាំង​រយៈ​ពេលវែង ដោយសារ​មន្ទី​សិល្បៈ​អាស៊ី​ហ្គី​មេ​អនុញ្ញា​ឲ្យ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ខ្ចី​ព្រះ​កេស​របស់​ព្រះ​ហរិ​ហរ​មក​ត​ភា្ជ​ប់​នឹង​ដងខ្លួន​ព្រះ​បដិមា​ព្រះ​ហរិ​ហរ​។ លិខិត​បន្តថា ចំណែក​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​មេ ស្នើ​សុំ​ខ្ចី​ជើង​ទម្រ​ពី​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ទៅ​ភ្ជាប់​ជាមួយ​ដងខ្លួន​ព្រះ​នាង​ឧមា​នៅ​ប៉ា​រី​សជំនួស​វិញ​។

​លិខិត​ដដែល​បន្តថា ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៤ គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល វាយតម្លៃ និង​ត្រួតពិនិត្យ​វត្ថុ​បុរាណ​ខ្មែរ បាន​យល់ព្រម​ជាគោលការណ៍​ឲ្យមាន​ការផ្លាស់ប្តូរ​វត្ថុ​បុរាណ​រវាង​សារមន្ទី​រជាតិ​ភ្នំពេញ និង​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​មេ ក្នុង​ការខ្ចី​វត្ថុ​បុរាណ​ដាក់តាំង​រយៈពេល​វែង​។​
​លិខិតបញ្ជាក់​ថា ថ្វី​ត្បិត​មាន​ការផ្លាស់ប្តូរ​វត្ថុ​បុរាណ តែ​កម្ពុជា​នឹង​ទទួលបាន​រូប​មួយ​ពេញលេញ ប្រៀបប្រដូច​បាន​ទៅ​នឹង​ការ​ផ្តល់​ជីវិត​ថ្មី​ដល់​រូប​ព្រះ​ហរិ​ហរ​ដែល​ព្រះ​កេស និង​ដងខ្លួន​បាន​បែក​គ្នា​អស់​រយៈកាល​ជាង​មួយ​សតវត្ស​មកហើយ​៕

សូមសរសេរមកលោក​ ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles