​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រកាស​ចុះ​ត្រួតពិនិត្យ​អំពើ​ពុករ​លូ​យ​លើ​ស្ថាប័ន​ប្រមូល​ពន្ធ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សុន ឆ័យ ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកកាសែតក្រោយពីប្រារព្ធពិធីរួច (រូបថត៖ ស្រីនុច)

​មន្ត្រី​ជំនាញ​ក្នុង​រដ្ឋសភារបស់​គណបក្សប្រឆាំង បង្ហើប​ឲ្យដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​សប្តាហ៍​ក្រោយលោក​នឹង​ប្រើ​អំណាច​ក្នុង​រដ្ឋសភា ចុះ​ពិនិត្យ​ស្ថាប័នរដ្ឋមួយចំនួន ដើម្បីទប់ស្កាត់​អំពើពុករលួយ ក្នុង​ស្ថាប័ន​ប្រមូល​ពន្ធគយ​។​

​ក្នុង​ពិធី​ប្រារព្ធ​ខួប រណៈសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់​លោកតា​ សឺ​ន សាន នា​ថ្ងៃ​ទី​៩ ​ខែតុលា​ ឆ្នាំ​២០១៤​នេះ អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និងសវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ប្រាប់​អ្នកសារព័ត៌មាន​ថា ការប្រមូល​ពន្ធនៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ និង​ស្ថាប័ន​មួយចំនួននាពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​រាយការណ៍​មក​ថា​មាន​អំពើ​ពុករលួយ ដែល​ធ្វើឲ្យ​បាត់បង់​ថវិកាជាតិ​។​

​លោក សុន ឆ័យ ឲ្យដឹងទៀតថា នៅ​ថ្ងៃ​ទី​២១​ខែតុលា​នេះ លោក​នឹង​ប្រើ​តួនាទី​ក្នុង​រដ្ឋសភា​នេះ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ជាតិ ដើម្បី​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការឲ្យ​រស់នៅ​បាន​សមរម្យ​។​ លោកថា «ដូចនៅព្រលានយន្តហោះអញ្ជឹង មេគយគេ គេមានបន្ទប់មួយអ្នកមកយកអីវ៉ានត្រូវចូលបន្ទប់តែពីរនាក់មេគយទេ ហើយស្រោមសំបុត្រត្រូវរៀបចំឲ្យហើយទៅ លួចលុយច្រើនណាស់ គ្រាន់តែមេគយ ដែលគេយកពេជ្រយកមកតាមយន្តហោះហ្នឹង រាប់លានដុល្លារក្នុងមួយឆ្នាំៗ ដូច្នេះខ្ញុំត្រូវលប់ប៊ីជាមួយរដ្ឋាភិបាលដែល ថាយើងអាចតំឡើងប្រាក់ខែគ្រូបង្រៀនបាន កាលនោះយើងបានសន្យាហើយថា យ៉ាងតិចមួយលានរៀល»។

​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស​ហរដ្ឋ​អាមេរិក​USAID ធ្លាប់​បង្ហាញ​របាយការណ៍​រកឃើញថា​ នៅ​កម្ពុជា​ថវិកាជាតិ​យ៉ាងតិច​ពី​៣០០​ទៅ​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ត្រូវ​បាត់បង់​ដោយសា​រអំពើ​ពុករលួយ​។ ​ប៉ុន្តែ​នៅ​អាណត្តិ​ទី​៥​នេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធាន​ការលើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​៕​

សូមសរសេរមកកាន់លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles