ដោយ៖ បាន វិទ្យា
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងការងារ ជួយអន្តរាគមន៍ពាក់ព័ន្ធនឹងករណីពលការិនីខ្មែរ៤នាក់ដែលក្រុមគ្រួសារពួកគេអះអាងថា កំពុងរងការរំលោភបំពាននៅប្រទេសម៉ាឡេស៊ី។
លិខិតរបស់រដ្ឋសភា ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង លើកឡើងថា ក្រុមគ្រួសាររបស់ពលការិនីខ្មែរ៤ បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ដើម្បីឲ្យពលការិនីទាំង៤ឲ្យទទួលប្រាក់ខែ និងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។
លិខិតដដែលបន្តថា ស្ត្រីរងគ្រោះទាំង៤ បានប្រាប់មកក្រុមគ្រួសារថា ថៅកែបង្ខំឲ្យធ្វើការតាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១យប់ ទោះបីមានជំងឺក៏ដោយ និងមិនព្រមបើកប្រាក់ខែ ហើយមិនអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
VODមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេ។
ពលការិនីទាំង៤នាក់រួមមាន ឈ្មោះ យឹម ស្រូយ អាយុ៣០ឆ្នាំ ឈ្មោះ សយ សុខា អាយុ២៨ឆ្នាំ ឈ្មោះ សុខ សារ៉ុន អាយុ២៨ឆ្នាំ និង ឈ្មោះ ប៉ក់ សុខណាត អាយុ២៦ឆ្នាំ។
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com
