សមត្ថកិច្ចអះអាងថា​កម្មករ​៥នាក់​រង​របួសស្រាល ដោយ​សារ​ស្រុតអគារ​

ដោយ៖​ ទូច សុខា និង ស៊ុន​ ណារិន​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ផ្នែកមួយនៃអគារ​ស្រុតចុះ(រូបថតដោយោ៖ ទូច សុខា)

សមត្ថកិច្ច​ជំនាញ​ខេត្តតាកែវ​អះអាងថា​ការស្រុតចុះអគារ​ទៅ​ក្នុងអា​ងទឹក​មួយ​បណ្តាល​ឲ្យ​មនុស្ស​៥នាក់​រងរបួស​ ដោយ​សារតែ​សំណង់​អគារ​មិន​មាន​ស្តង់​ដារ។​

​នៅព្រឹកម៉ោង​ជិត​៩និង​៣០នាទី អគារ​របស់​រោងចក្រ​Nishiku Enterprise Co., Ltd ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​សម្បត្តិ​ ឃុំ​​ពត់​សរ ស្រុក​ទន្លេបាទី បានស្រុត​ចុះ​ក្នុង​អាង​ទឹក​មួយដែល​មាន​​បណ្តាយ​ប្រវែង​៤០ម៉ែត្រ និងទទឹង​២០​ម៉ែត្រ។​

អធិការ​ប៉ូលិស​ស្រុកទន្លេ​បាទី លោក ង៉ាន់ សារី ដែល​កំពុង​តែ​តាម​ដាន​ហេតុការណ៍នេះ មាន​ប្រសាសន៍ថា​រហូត​មកដល់​ពេល​នេះ កម្មក​រ​៥នាក់​ប៉ុណ្ណោះ​ បានរង​របួស​ស្រាល និង​ត្រូ​វបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកបាទី។ លោក​​បន្ត​ថា​​កម្មករបានចាក​ចេញ​ពី​កន្លែង​ស្រុតអគារ​រួចរាល់​ហើយ​មកដល់​ពេល​នេះ។​លោកឲ្យដឹង​ទៀត​ថាការ​បាក់​ស្រុ​ត​អគារ​នោះ ដោយ​សារ​តែ​អគារ​មិន​មានបទ​ដ្ឋាន ខុសបច្ចេក​ទេស ដោយ​គ្រាន់​តែ​យក​ប្លង់​សេ​ទៅ​ចាក់​លើ​គម្រប​អាងស្តុកទឹក​សម្រាប់​​កម្មករ​ប្រើ​ប្រាស់​។លោក​បញ្ជាក់​ថា«​បាក់​ដោយ​សារ​ខុស​បច្ចេក​ទេស​សុទ្ធសាធ !»។

លោកបន្តថា​មន្រ្តីជំនាញ​ខាងក្រសួង​ការងារ កម្លាំង​សមត្ថកិច្ច និង ភាគីរោងចក្រ​នឹង​ជួបគ្នានៅម៉ោង​២រសៀលនេះ។

អ្នក​ស្រី ហ៊ន ទុល អនុ​ប្រធាន​សហជីព​ស៊ីខៅ​ឌូ ប្រចាំ​ខេត្ត​តាកែវ ប្រាប់VOD​ថាក្រៅ​ពី​កម្មក​រ​៥នាក់​ ដែល​ត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ ​កម្មករ​ប្រមាណ​១០នាក់ទៀត​ដែល​មិន​បាន​ទៅ​មន្ទីរពេទ្យ​បានរងរបួស​ស្រាល​រលាត់​​ដៃ​រលាត់​ជើង។

បុគ្គលិកនៅពេទ្យបង្អែកស្រុកបាទី លោក លន់ ចាន់បូរី មានប្រសាសន៍ថា មនុស្ស៥​នាក់បានរ​ងរបួស​ស្រា​លនៅក្នុងហេតុការណ៍ស្រុតអគារនេះ ហើយពុំមានអ្នកណាម្នាក់រងរបួសធ្ងន់ដល់ថ្នាក់ដេរនោះទេ។

ភាគី​រោងចក្រ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​នៅពេល​នេះ នៅពេល​VODសាកសួរ​។

កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៣ រោងចក្រមួយ​ឈ្មោះ​វីង​ស្តារស៊ូ នៅ​ខេត្តកំពង់ស្ពឺ​បាន​បាក់រលំ​បណ្តាល​ឲ្យ​កម្មករ​ពីរ​នាក់​​ស្លាប់ និង​មួយ​ចំនួន​រងរបួស៕

What Next?

Recent Articles