ដោយ៖ ណុល ដារ៉ា
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
រូបថតឯកសារនៃកិច្ចព្រមព្រៀងថ្ងៃ២៣ តុលា ១៩៩១
ចាប់ពីក្រោយរដ្ឋប្រហារ១៨ មីនា ១៩៧០ ប្រទេសកម្ពុជា ដែលជាកោះសន្តិភាពមួយបានធ្លាក់ចូលទៅក្នុងរណ្ដៅភ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ។ រយៈពេល៥ឆ្នាំក្រោយសង្គ្រាមដ៏វិនាសកម្មនោះ ប្រជាពលរដ្ឋខ្មែរត្រេកអរគ្រប់ៗគ្នា គិតថាបានសន្តិភាព ប៉ុន្តែផ្ទុយទៅវិញវាបានធ្លាក់ចុះយ៉ាងជ្រៅថែមទៀតទៅក្នុងរបបប្រល័យពូជសាសន៍អស់រយៈពេលជិត៤ឆ្នាំបន្ថែមទៀត។
នៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ១៩៧៨ តាមប្រភពពីវីគីភីឌា ជាភាសាអង់គ្លេសឲ្យដឹងថា វៀតណាមបានប្រើកម្លាំងទ័ព១៥ម៉ឺននាក់ចូលទន្ទ្រានឈ្លានពានកម្ពុជា ក្រោមរូបភាពជួយរំដោះចេញពីរបបប្រល័យពូជសាសន៍ ដោយមានអតីតកម្មាភិបាលខ្មែរក្រហមមួយក្រុមតូច ដែលបានគេចចេញពីការបោសសម្អាតផ្ទៃក្នុងបក្សជាខែល បិទបាំងភ្នែកអន្តរជាតិមិនឲ្យមើលឃើញមហិច្ឆតារបស់ខ្លួន។ ក្នុងរយៈពេលតែ២សប្ដាហ៍ប៉ុណ្ណោះ កងទ័ពឈ្លានពានបានយកជ័យជម្នះលើកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ ហើយបានបង្កើតរដ្ឋាភិបាលលើកបន្តុកមួយនៅទីក្រុងភ្នំពេញ នាថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។ គឺតាំងពីពេលនោះហើយ ដែលវៀតណាមបានកាន់កាប់កម្ពុជាដោយស្របច្បាប់អស់រយៈពេល១០ឆ្នាំ រហូតដល់វៀតណាមដកទ័ពនៅខែកញ្ញា ឆ្នាំ១៩៨៩។
ការដកទ័ពរបស់វៀតណាមចេញពីកម្ពុជានេះ មិនមែនធ្វើឡើងដោយការស្ម័គ្រចិត្តទេ ប៉ុន្តែគឺដោយសារកត្តារួមផ្សំជាច្រើន ក្នុងនោះការតស៊ូរបស់ចលនាត្រីភាគីនៅទល់ដែន ក៏ជាកត្តាធំមួយផងដែរ។
មានមតិជាច្រើនថា បើគ្មានចលនាតស៊ូនៅជាយដែនទេ ម្ល៉េះកម្ពុជានឹងត្រូវវៀតណាមលេបបាត់ដូចឡាវទៅហើយ។
២ឆ្នាំក្រោយវៀតណាមដកទ័ពចេញពីកម្ពុជា ភាគីជម្លោះខ្មែរទាំងបួន គឺភាគីហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចនរោត្តម សីហនុ, ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន, ភាគីខ្មែរក្រហមរបស់ ប៉ុល ពត និងភាគីរដ្ឋកម្ពុជា របស់លោកហ៊ុន សែន បានចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅថ្ងៃ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារីស។
តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះមានសារៈសំខាន់យ៉ាងណាចំពោះកម្ពុជា?
អត្ថបទវិភាគផ្សេងទៀត
សាស្ត្រាចារ្យប្រវត្តិសាស្ត្របីរូប មានប្រសាសន៍ដូចៗគ្នាពីសារៈសំខាន់នៃកិច្ចព្រមព្រៀង២៣ តុលានេះ។
លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ សម្ដែងឲ្យឃើញនូវឆន្ទៈរបស់មេដឹកនាំខ្មែរ ដែលចង់បានសន្តិភាព ហើយពលរដ្ឋខ្មែរជាអ្នកទទួលបានផលពីកិច្ចព្រមព្រៀងនេះ«ខ្ញុំចង់ជម្រាបជូន នោះគឺផលចំណេញចំពោះប្រជាជនខ្មែរយើងតែម្ដង ដែលលោកមានការភ័យព្រួយនឹងសង្គ្រាម ឥឡូវលោកអាចទទួលបានជោគជ័យពីការចរចា ជោគជ័យពីការសម្របសម្រួលពីបរទេស ហើយទទួលបាននូវទំទាក់ទំនងការងារក្នុងសង្គម រវាងខ្មែរ និងខ្មែរ»។
លោកសាស្ត្រាចារ្យ វង់ សុធារ៉ា យល់ថា កិច្ចព្រមព្រៀង២៣ តុលា នេះជាដំណាក់កាលសំខាន់នៅក្នុងប្រវត្តិសាស្ត្រសម័យថ្មី បើកឱកាសឲ្យមានការបង្រួបបង្រួមជាតិ អភិវឌ្ឍន៍ជាតិ ក៏ដូចជាភាពស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជាផងដែរ «ដោយសារតែមានកិច្ចព្រមព្រៀងហ្នឹងឯង ទើបរដ្ឋាភិបាលនៅប្រទេសកម្ពុជា ដែលកើតឡើងពីការបោះឆ្នោតដោយប្រជាធិបតេយ្យ ពីការសម្រេចចិត្តរបស់ប្រជាជនខ្មែរហ្នឹងឯង ក្លាយទៅជារដ្ឋាភិបាលស្របច្បាប់ ហើយចាប់ពីពេលហ្នឹងមក យើងមានឱកាសនៅក្នុងការអភិវឌ្ឍជាតិយើង ឱកាសនៅក្នុងការធ្វើសន្តិភាវូបនីយកម្មនៅទូទាំងប្រទេសបន្តិចម្ដងៗ»។
បណ្ឌិតប្រវត្តិសាស្ត្រខ្មែរ ហើយក៏ជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ លោកសឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ថា កិច្ចព្រមព្រៀង២៣ តុលា មិនត្រឹមតែបញ្ចប់សង្គ្រាមនៅស្រុកខ្មែរទេ ថែមទាំងបញ្ចប់សង្គ្រាមសកលលោកទៅទៀត ព្រោះកម្ពុជាជាសមរភូមិនៃសង្គ្រាមត្រជាក់ រវាងប្លុកសេរី និងប្លុកកុម្មុយនីស្ត។ លោកសឺន ស៊ូប៊ែរ្ដិ៍ បន្តថា កិច្ចព្រមព្រៀងនេះនាំឲ្យបរទេសទទួលស្គាល់រដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងបានផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងច្រើន«យើងបានអ៊ុនតាក់ អង្គការសហប្រជាជាតិគេជួយមករៀបចំការបោះឆ្នោត បង្កើតលទ្ធិប្រជាធិបតេយ្យវិញ បោះឆ្នោតដោយសេរី និងសកលហ្នឹង ហើយមួយទៀតសហគមន៍អន្តរជាតិហ្នឹងគេបានផ្ដល់ថវិកាផ្ដល់ជំនួយ ដើម្បីកសាងប្រទេសជាតិយើងឡើងវិញ»។
ការបំភ្លេចទិវាបុណ្យជាតិ២៣ តុលា និងការបង្កើតទិវានេះឡើងវិញ
ក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ រដ្ឋាភិបាលចម្លែកមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ត្រូវបានបង្កើតឡើង ដោយមាននាយករដ្ឋមន្ត្រី២ ដែលតែងតែខ្ទាស់ជើងគ្នាជានិច្ច។ ចាប់ពីពេលនោះមក ថ្ងៃ២៣ តុលា ត្រូវបានចាត់ទុកជាទិវាបុណ្យជាតិ។ ប៉ុន្តែបន្តិចម្ដងៗ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបីអាណត្តិបន្តគ្នា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣ បានបំភ្លេចទិវាបុណ្យជាតិនេះចោល ហើយត្រឡប់ទៅលើកតម្កើងទិវា៧ មករា វិញ។
ក្រោយពេលព្រះករុណានរោត្តម សីហនុ យាងចូលទិវង្គតនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១២ និងក្រោយពេលគណបក្សប្រជាជនបាត់បង់សំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងច្រើននោះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចបញ្ចូលថ្ងៃ២៣ តុលា ជាទិវាបុណ្យជាតិវិញ ដោយសំអាងថា ជាការរំឭកដល់ព្រះគុណសម្ដេចឪសីហនុ ដែលបាននាំឲ្យមានកិច្ចព្រមព្រៀងនោះឡើង។
បើគ្មានកិច្ចព្រមព្រៀង២៣ តុលា តើនយោបាយឈ្នះៗរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន អាចទទួលបានជោគជ័យទេ?
ដោយសារពួកខ្មែរក្រហមដកខ្លួនចេញពីកិច្ចព្រមព្រៀង២៣ តុលា ហើយមិនចូលរួមក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ ជាហេតុធ្វើឲ្យទឹកដីមួយផ្នែកនៅជាប់ព្រំដែនកម្ពុជាថៃ ដែលសម្បូរទៅដោយធនធានធម្មជាតិ មានព្រៃឈើ និងរ៉ែត្បូងមានតម្លៃ នៅបន្តកាន់កាប់ដោយពួកខ្មែរក្រហម។
មូលដ្ឋានរឹងមាំចុងក្រោយពីររបស់ខ្មែរក្រហម គឺអន្លង់វែង នៃខេត្តឧត្តរមានជ័យ ដែលមានស្រុកត្រពាំងប្រាសាទទាំងមូល ផ្នែកខ្លះនៃខេត្តសៀមរាប និងផ្នែកខ្លះនៃខេត្តព្រះវិហារ ព្រមទាំងខេត្តប៉ៃលិន ដែលមានស្រុកវាលវែងនៃខេត្តពោធិ៍សាត់ ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន នៃខេត្តបាត់ដំបង និងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ។
នៅឆ្នាំ១៩៩៦ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលកាលនោះជានាយករដ្ឋមន្ត្រីទី១ បានទាក់ទងជាមួយចលនាខ្មែរក្រហម។ ត្រង់ចំណុចនេះ អ្នកវិភាគយល់ថា ព្រះអង្គធ្វើនេះគឺដើម្បីទប់ទល់នឹងតុល្យភាពកម្លាំងប្រដាប់អាវុធជាមួយគណបក្សប្រជាជនកម្ពុជា។
នៅឆ្នាំ១៩៩៧ មានរដ្ឋប្រហារមួយ ទម្លាក់នាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្រោមការចោទប្រកាន់ថា នាំអាវុធចូលខុសច្បាប់ និងមានទំនាក់ទំនងជាមួយកម្លាំងខ្មែរក្រហមខុសច្បាប់។ ក្រោយរដ្ឋប្រហារនោះហើយ នៅឆ្នាំ១៩៩៨ លោកហ៊ុន សែន បានងាកទៅសេពគប់ចលនាខ្មែរក្រហមម្ដង ហើយបានសម្រេចការអូសទាញពួកខ្មែរក្រហមឲ្យទម្លាក់អាវុធចុះ ព្រមចូលមករួមរស់ក្នុងសង្គមជាតិវិញ ក្រោមរូបភាពសមាហរណកម្ម ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងជារឿយៗថា ជាយុទ្ធសាស្ត្រឈ្នះៗ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែនិយាយថា ដោយសារយុទ្ធសាស្ត្រឈ្នះៗ ទើបកម្ពុជាអាចរំលាយចលនាខ្មែរក្រហមឲ្យចូលមករួមរស់ក្នុងសង្គម មានសន្តិភាព និងការអភិវឌ្ឍ។ ឯកិច្ចព្រមព្រៀងប៉ារីស មិនអាចរំលាយចលនាខ្មែរក្រហមបានទេ។
មកដល់ចំណុចនេះមានចម្ងល់ថា បើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ តើនយោបាយឈ្នះៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចទទួលបានជោគជ័យដែរទេ?
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា យល់ថាកិច្ចព្រមព្រៀងសន្តិភាព២៣ តុលា ជាគ្រឹះនៃនយោបាយឈ្នះៗ។ លោកថា កិច្ចព្រមព្រៀងនោះបញ្ជាក់ថា ភាគីខ្មែរទាំងអស់មានស្មារតីចង់បានសន្តិភាពរួចស្រេចទៅហើយ «នយោបាយឈ្នះនេះ ក៏ជានយោបាយមួយដែលស្របពេលជាមួយនឹងឆន្ទៈខ្មែរ ដែលមានស្រេច នៅក្នុងនៃការជំនួបគ្នានៅថ្ងៃ២៣ តុលានោះឯង បើសិនជាគ្មានការជំនួបគ្នានោះទេ យើងមិនអាចដឹងបានថា ខ្មែរយើងស្រឡាញ់សន្តិភាព ហើយយើងមិនអាចដឹងបានថា តើយើងត្រូវនិយាយជាមួយនរណា ដើម្បីបានសន្តិភាព»។
ថ្វីបើពួកខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ២៣ តុលា ហើយនៅរក្សាបានតំបន់រឹងមាំចុងក្រោយធំៗពីរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ប៉ុន្តែរដ្ឋាភិបាលថ្មីមួយដែលបង្កើតឡើងដោយការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ គឺជារដ្ឋាភិបាលស្របច្បាប់។ ដូច្នេះអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ នឹងត្រូវបានមករដ្ឋាភិបាលស្របច្បាប់នៅទីក្រុងភ្នំពេញវិញ។
ម្យ៉ាងទៀតហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានប្រទេសមហាអំណាចទាំងប្រាំចូលរួម ក្នុងនោះអាមេរិក និងចិន ដែលធ្លាប់គាំទ្រខ្មែរក្រហម បានឈប់គាំទ្រចលនានេះទៀត ទាំងនយោបាយ ទាំងសេដ្ឋកិច្ច។ ធ្វើឲ្យចលនាខ្មែរក្រហមអស់ជំនួយ ចាប់ផ្ដើមលក់ធនធានធម្មជាតិ កាប់ព្រៃឈើ និងលក់រ៉ែត្បូង។
ចំណែកថៃដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងដែរនោះ ថ្វីបើនៅបន្តរកស៊ីលួចលាក់ជាមួយក្រហម ដើម្បីបានចំណេញពីការកាប់ព្រៃឈើ និងជីករ៉ែត្បូងនៅប៉ៃលិន ប៉ុន្តែថៃមិនអាចគាំទ្រនយោបាយខ្មែរក្រហមដោយស្របច្បាប់បានទេ។
ដូច្នេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា បានបញ្ចប់ជីវិតនយោបាយ និងសេដ្ឋកិច្ចរបស់ចលនាខ្មែរក្រហមទាំងស្រុង បូកនឹងកត្តាពិសេសមួយទៀត គឺកម្លាំងខ្មែរក្រហមមួយចំនួននឿយណាយនឹងសង្គ្រាម ចង់ងាកមករកសន្តិភាពវិញផង ជាកត្តាចម្បងជំរុញឲ្យនយោបាយឈ្នះៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចជោគជ័យ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ លោក វង់ សុធារ៉ា យល់ថា បើមិនមានកិច្ចព្រមព្រៀង២៣ តុលា ទេ ប្រហែលជាខ្មែរនៅតែច្បាំងគ្នា ហើយការកាប់សម្លាប់មនុស្សក៏កាន់តែច្រើនឡើងៗ។ លោកថា កិច្ចព្រមព្រៀងនោះបើកផ្លូវឲ្យភាគីជម្លោះខ្មែរទាំងអស់ ងាកមករកការដោះស្រាយជម្លោះតាមបែបសន្តិភាពមួយ ដែលមិនមានការបង្ហូរឈាម «កិច្ចព្រមព្រៀងហ្នឹងឯងដែលធ្វើឲ្យភាគីជម្លោះទាំងអស់ ចាប់ផ្ដើមរកវិធីមួយដោះស្រាយការជ្លោះគ្នា ដោយប្រើវិធីចរចាគ្នាដោយសន្តិវិធី ហើយដែលជាឱកាសមួយបើកផ្លូវឲ្យសម្ដេចហ៊ុន សែន លោកអនុវត្តគោលនយោបាយឈ្នះៗហ្នឹងផងដែរ»។
តើកិច្ចព្រមព្រៀង២៣ តុលា ត្រូវបានហត្ថលេខីគោរពដោយពេញលេញហើយឬនៅ?
ក្នុងកិច្ចព្រមព្រៀង២៣ តុលា មានចែងអំពីអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។ កិច្ចព្រមព្រៀងនេះតម្រូវឲ្យភាគីទាំងអស់លុបសន្ធិសញ្ញានានា ដែលបានចុះហត្ថលេខាជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ពីក្រោយឆ្នាំ១៩៧៩ ដែលគេចាត់ទុកថាជាសន្ធិសញ្ញាខុសច្បាប់នោះចោល។ ប៉ុន្តែ តើរហូតមកដល់ពេលនេះ សន្ធិសញ្ញាខុសច្បាប់ ធ្វើឡើងរវាងកម្ពុជា និងវៀតណាមក្រោយឆ្នាំ១៩៧៩នោះត្រូវបានលុបចោលហើយឬនៅ?
បណ្ឌិតប្រវត្តិសាស្ត្រខ្មែរ លោកសឺន ស៊ូប៊ែរ្តិ៍ ថ្លែងថា សម្ដេចនរោត្តម សីហនុ ពេលលោកគង់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ បានបដិសេធកិច្ចសន្ធិសញ្ញារវាងវៀតណាម និងកម្ពុជា ដែលបានធ្វើឡើងក្រោយឆ្នាំ១៩៧៩។ ប៉ុន្តែលោកថា តាមលោកដឹង សន្ធិសញ្ញាខុសច្បាប់ទាំងនោះនៅមិនទាន់លុបនៅឡើយទេ«តាមខ្ញុំដឹង នៅ! ពីព្រោះរដ្ឋាភិបាលចម្រុះដែលអង្គការសហប្រជាជាតិទទួលស្គាល់ មានអាសនៈនៅអង្គការសហប្រជាជាតិនោះ ក៏បានបដិសេធសេចក្ដីចរចា ឬកតិសញ្ញាទាំងប៉ុន្មានដែលមានរវាងវៀតណាម និងរបបនៅភ្នំពេញហ្នឹង»។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ លោក វង់ សុធារ៉ា ថ្លែងថា កិច្ចព្រមព្រៀង២៣ តុលា តម្រូវឲ្យទុកជាមោឃៈនូវរាល់សន្ធិសញ្ញាទាំងអស់ ដែលធ្វើឡើងក្នុងអំឡុងពេលដែលកម្ពុជាមានសង្គ្រាមនោះ។ ប៉ុន្តែលោកយល់ថា ផ្អែកតាមសន្ធិសញ្ញាបំពែញបន្ថែមឆ្នាំ២០០៥ បញ្ជាក់ថា ប្រហែលជាមានសន្ធិសញ្ញាខ្លះនៅថែរក្សា ហើយសន្ធិសញ្ញាខ្លះទៀតក៏ចូលជាមោឃភាពហើយដែរ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
veitname must respect paris accord and must give back our tral island and along border need to measure properly by international .we can’t loose any more of our land and island,all young gen must remember and take our land and our island back when we have new government (next government) we can’t do it now because this government is youn-veit’dog.GOD bless all cambodian people’
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang
VengSreng(ChongAkheat)
October 21, 2014 at 3:40 pm
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang
PEOPLE, only 1st thing our whole nation have to vote those leaders that not working for our nation. and second step go back to international community and asking for their support.as all of us knew whatever the problem that involving whit their boos they are so quite never said a word. for example, VEITNAMESE embassy said untrue history of our CAMBODA lower land, the island, the lost of new border post, a new road going so deep to our land. did we ever hearing from criminal mind leader of our nation. no though that this guy is (CHEA CHUN KBOT CHEAT KLOUN IENG) if he is not as what he state showing us the real mind you have. do not say one mill and only one inch of meaning that only for that kind of traitor. if he keep quit that mean it is every true that he can not say any thing else to our nation. wake up and save our nation . peace to all CAMBODIAN
FLNPK Ieng Moly finished longtime ago. FUNCINPEC zero. KD Khieu Samphan jailed for life. CPP win. CNRP Sam Rainsy Kem Sokha what will happen???
ខ្មោចស្តាច់ងាប់កាលពីជាង២ឆ្នាំមុន ក៏ជាអ្នកបំផ្លាញដោយប្រយោលនូវកិច្ចព្រមព្រៀងសន្តិភាពនេះដែរ។ ស្តេចនោះក៏ជាដេីមចមនៃការមិនគោរពពេញលេញកិច្ចព្រមព្រៀងសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ ពេលវេលាដែលបានចំណាយ កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើ ធនធានដែលបានបរិច្ចាគជាង2ពាន់លានដុល្លារ សមិទ្ធិដែលសំរេចបាន ការតស៊ូបូជាពលិកម្មដើម្បីរំដោះជាតិ ដោយប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ បានក្លាយជាអាសារឥតការ រលាយសាបសូន្យ ក៏ដោយសារតែខ្មោចស្តាច់នេះដែរ។
បានសេចក្តីថា អ្វីៗហាក់ដូចជាបានប្រព្រឹត្តទៅតាមការព្រមព្រៀងគ្នាស្ងាត់ៗរវាងឥសីវង្វេងអាស្រមនិងសត្វខ្លា ៉អញដេញUNTAC ចេញ ប្រោះខ្លាងាប់អែងអោយរស់ឡើងវិញ អញធ្វើស្តាច់ ហែងធ្វើនាយករដ្ធមន្រ្តី មិនចាំបាច់រវីរវល់គោរពកិច្ចព្រមព្រៀងសន្តិភាពនោះអីទេ មិនចាំបាច់គោរពឆន្ទះរាស្រ្តម្ចាស់ឆ្នោតឆ្នាំ1993 អីនោះទេ គោរពកិច្ចព្រមព្រៀងនោះសើៗ លំៗ តិចៗ ទៅបានហើយ។ កាលៈទេសៈណាត្រូវប្រើកំលាំងគឺត្រូវប្រើកំលាំង ដើម្បីរក្សាអំណាច ការពារបល្ល័ង្ក, ok? ok ៉ ។ ការនិយាយគ្នាស្ងាត់ៗនេះគឺប្រហាក់ប្រហែលទៅនឹងការនិយាយគ្នាស្ងាត់ៗរវាងស្តាច់ងាប់នេះជាមួយនិងមេយៀកកុងហូជីមិញ ដែលថា ៉សុខចិត្តជួយយៀកកុងវាយអាមេរិក ដើម្បីបានកម្ពុជាក្រោមមកវិញ នៅពេលយៀកកុងឈ្នះអាមេរិក៉។ ល្បែងនយោបាយដ៏ប្រថុយប្រថាននិងដ៏គ្រោះថ្នាក់នេះ បានធ្វើអោយស្តេចចំកួតសឹងតែអស់អាយុជីវិតខ្លួនឯង ធ្វើអោយប្រទេសជាតិបែកបាក់ហែកហួរដោយសង្គ្រាម ធ្វើអោយរាស្រ្តខ្មែរនិរាសព្រាត់ប្រាស បាត់បង់ជីវិត រងទុក្ខវេទនារកទីបំផុតគ្មាន។ ថាចាញ់បោកមេយៀកកុងវាអន់ណាស់ទៅហើយ តែដល់ទៅចាញ់បោកកូនយៀកកុង អាយ៉ងយៀកកុង វាកាន់តែយ៉ាប់ណាស់ ទៅទៀតរកលេខដាក់គ្មាន រាស្រ្តខ្មែរជួយលែងបានហើយ ព្រះធរណីក៏ជួយទ្រលែងបានដែរ (Good bye Cambodia !)។
នៅពេលឱកាសហុចឲ្យ សត្វខ្លាកំណាចចាំសីសបានខាំសុីតាឥសី កូនសិស្សតាឥសីដែលហ៊ានតទល់នឹងខ្លា និងប្រជារាស្រ្តខ្មែរ ថែមទាំងគ្រហឹមដាក់សហគមន៏អន្តរជាតិទៀតផង។
អោយវាងាប់តៃហោងអពា្ចឹងទៅ អាស្តាច់ចង្រៃបំផ្លាញជាតិខ្មែរ។ បើវារស់នៅកាន់តែយូរ ជាតិខ្មែរកាន់តែរងទុក្ខវេទនាកាន់តែយូរ នឹងឈានទៅរកក្តីវិនាសសាបសូន្យនៅទីបំផុត។ គ្រាន់តែវាងាប់ភ្លាម បក្សកពា្ចះយួនបាត់បង់សសរជន្ទល់ដ៏ធំមួយ និងកំពង់រង្គោះរង្គើឈានទៅដួលរលំបាត់បង់អំណាចនៅពេលខាងមុខនេះ ព្រោះកំលាំងស្នេហាជាតិងើបឡើងរួបរួមគ្នាសង្រ្គោះប្រទេសជាតិ ។ ផលវិបាកបន្សល់ទុកដោយស្តាច់វង្វេងជាតិមួយនេះ មានទំហំធំធេងណាស់ ដែលយើងទាំងអស់គ្នាជាខ្មែរកំពង់ឃើញ កំពង់ទទួលរង សំរាប់ខ្មែរជំនាន់នេះ និងជាច្រើនជំនាន់ទៀត។
បើនិយាយពីស្នាដៃវិញ ស្តាច់នេះចេះរិះរកវិធីមន្តអាគមន៏បំពេរអារម្មណ៏សន្តំព្រលឹងអោយលង់លក់ហោះហើរក្នុងសុបិន្តឋានសួគ៌តាមរយវិស័យសិល្ប (ចំរៀង កុន ល្ខោនរីកស្គុះស្គាយ) អោយខ្មែរមួយចំនួនសប្បាយភ្លេចខ្លួន ស្រលាញ់ស្តាច់ផ្កាប់មុខ ហើយមានអារម្មណ៏គិតថា សម្តាច់ឪល្អណាស់ អ្វីក៏ត្រូវដែរអោយតែសម្តាចឪធ្វើ។
ទោះជាបានកសាងផ្លូវ សាលារៀន រោងចក្រ គ្រាន់ទុកបោកភ្នែករាស្រ្ត បិទបាំងអំពើអាក្រក់របស់ខ្លួនក្តី (នគរថ្កើនប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម) មានស្នាដៃកសាងសង្គមខ្លះៗក្តី កំហុសធ្ងន់ធ្ងរជាប្រវតិ្តសាស្ត្រដែលស្តាច់នេះបានប្រព្រឹត្ត រួមមានះ
1-ជួយក្រពើ
2-ជួយខ្លា
1-ជួយក្រពើ
ពេលក្រពើយួនកំពង់ឆេះរោលដោយភ្លើងសង្រ្គាមជាមួយអាមេរិក មិនទៅវ៉ៃថែម បែរជាទៅជួយអោយទឺកដីធ្វើជាមូលដានយោធាយៀកកុង អោយបាយទឹក អោយអាវុធយុទ្ធភ័ណ្ឌគ្រប់បែបយ៉ាង ថែមជួយនយោបាយ ការទូតទៀតផង។ ព្រោះជឿពាក្យយួនសន្យាថា៉ពេលឈ្នះអាមេរិក វាអោយទឹកដីកម្ពុជាក្រោម ៉។ អុញ ស្តាចនេះអត់មើលប្រវតិ្តសាស្រ្តខ្មែរទេរឺ? ដូនតាវាបង្រៀនអោយជួយយួនអពា្ជឹងរឺ? រឺមួយក៏ជាពាក្យសំរាប់កុហកខ្លួនឯង និងកុហករាស្រ្តខ្មែរ។ តាំងពីពេលនោះមក មិនដែលឮមិនដែលឃើញ ស្តាច់អង្គនេះចេញមកសុំទោសចំពោះរាស្ត្រខ្មែរ នូវកំហុសរបស់ខ្លួនឡើយ រឺមួយអាងថា ៉ អញស្តាច់ អញធ្វើអីស្រាច់តែអញ ៉។ បើយួនវាចង់អោយកម្ពុជាក្រោមមែន នោះវាមិនចាំបាច់ខំចំណាយធនធាន អាយុជីវិតគ្នាវាធើអី នោះវានឹងនិយាយថា ៉ ទៅវ៉ៃយកកម្ពុជាក្រោមខ្លួនឯងទៅ ៉។
ប៉ុន្តែ បន្ទាប់ពីពេលក្រពើយួនឈ្នះសង្រ្គាមអាមេរិក បង្រួបបង្រួមខាងជើងខាងត្បួង ទទួលបានឯករាជ្យពេញលេញ វាបែរជាមកឈ្លានពានខ្មែរសំលាប់ខ្មែរទៅវិញ។ (សៀមមិនចោលក្បួន យួនមិនចោលពុត)។
2-ជួយខ្លា
ទោះជាយ៉ាងនេះក្តី ក៏ប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ នៅតែផ្តល់ឪកាសអោយស្តាច់នេះកែកំហុសខ្លួន។ តែមានទៅកែខ្លួនឯណា មានតែប្រព្រឹត្តកំហុស១ដងទៀត កាន់តែធ្ងន់ថែមទៀត។ នោះគឺ នៅឆ្នាំ1993 ក្រោមកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស 23តុលា1991 ពេលរាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ ព្រួតគ្នាវាយខ្លាឡើងសន្លប់ធំទៅហើយ បែរជាមានឥសីវង្វេងអាស្រមដដែលនោះ ចេញមកប្រោះខ្លាអោយរស់ឡើងវិញ។ ក្រោយពីបានរស់រានមានជីវិតឡើងវិញ និងមានកំលាំងកំហែងស្រួលបួលវិញហើយ ខ្លានោះបានដើរខាំសុីរាស្រ្តខ្មែររួមទាំងឥសីវង្វេងអាស្រមនោះផងដែរ រហូតមកដល់សព្វថ្ងៃនេះ។
កំហុសទី២នេះហើយ ដែលធ្វើអោយកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីសមិនត្រូវបានគោរពពេញលេញនិងត្រឹមត្រូវឡើយ មានជាអាទិ៖
– អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា៖ ត្រូវគេរំលោភទាំងខាងកើតទាំងខាងលិច ទាំងដែនទឹកទាំងដែនគោក។
– ប្រជាធិបតេយ្យ៖ មានតែប្រជាធិបតេយ្យក្លែងក្លាយ មានតែប្រជាធិបតេយ្យសំបកក្រៅ។
– សិទ្ធិមនុស្ស៖ បាតុករអហិង្សាត្រូវអាជ្ញាធរវាយសំពង បាញ់សំលាប់យ៉ាងសាហាវ ។សកម្មជនសិទ្ធិមនុស្ស ដីធ្លី ផ្ទះសំបែង ព្រៃឈើសហគមន៏ត្រូវគេគំរាមកំហែង វាយសំពង សំលាប់។
កំហុសទី២នេះហើយ ដែលធ្វើអោយយើងទាំងអស់គ្នាជួបប្រទះបពា្ហាសព្វបែបយ៉ាង ទុក្ខវេទនា ការឈឺចាប់នៃប្រជាជាតិខ្មែរចាប់តាំងពីអាណត្តិទី១រហូតដល់សព្វថ្ងៃនេះ។
និយាយអោយខ្លី កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣តុលា ត្រូវខ្លាខាំហែកកំទេចចោលខ្ទេចខ្ទីអស់ទៅហើយ។
សរុបសេចក្តីមក កំហុសទាំងពីរនេះជាកំហុសធ្ងន់ធ្ងរណាស់មានលក្ខណស្លាប់រស់ដល់អាយុជីវិតប្រទេសជាតិ សំរាប់ប្រវត្តិសាស្រ្តខ្មែរសម័យទំនើប ដែលប្រព្រឹត្តដោយស្តាច់វង្វេងជាតិមួយនេះ។ ប្រជារាស្រ្តខ្មែរមិនអាចអនុគ្រោះឲ្យបានឡើយ។
អោយវាងាប់ឈរអពា្ចឹងទៅ បានសមមុខវា (អត់ទទួលខុសត្រូវ អត់បានកែកំហុស ដោះស្រាយបពា្ហាខ្លួនបន្តិច ណាសោះ មុននឹងងាប់)។ ងាប់របៀបនេះបិទភ្នែកមិនជិតទេ មិនចាំបាច់ខំប្រឹងបិទទេ។ ជាតិខ្មែរកំពង់រងទុក្ខវេទនា ដោយសារកំហុសធំៗទាំង២របស់ស្តាច់ចំកួតហ្លួងនេះឯង។
ដោយបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដល់ម្លឹងហើយ សមណាស់ស្តាច់នេះ (មេដឹកនាំនយោបាយ) ចេញមកទទួលខុសត្រូវ ទទួលកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត រឺបើនៅក្នុងសង្គមដែលមានសីលធម៌ខ្ពស់ (ជប៉ុន កូរ៉េ អឺរ៉ុប អាមេរិក) មនុស្សរបៀបនេះគេសុំលាលែង រឺ ធ្វើអត្តឃាតខ្លួនបាត់ទៅហើយ ដើម្បីកុំអោយគេឃើញមុខតទៅទៀត និងដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរពូជពង្សវង្សត្រកូលកូនចៅជំនាន់ក្រោយ។
ស្តាច់ (អ្នកនយោបាយ) គ្រាន់តែជាអ្នកប្រព្រឹត្តកំហុសប៉ុណ្ណោះ តើនរណាជាអ្នកទទួលផលវិបាក? គឺប្រជាជាតិខ្មែរទាំងមូលជាអ្នកទទួលរងផលវិបាកថ្មបាក់ ទទួលរងគ្រោះថ្នាក់ដល់អាយុជីវិត (ទាំងអាយុជីវិតរាស្រ្តខ្មែរម្នាក់ៗ ទាំងអាយុជីវិតប្រទេសជាតិ) ។ រាស្រ្តខ្មែរជាពិសេសយាយតា មាមីងដែលបានរស់ឆ្លងកាត់ច្រើនជំនាន់ មានការយល់ដឹងអំពីបពា្ហាកំហុសទាំងនេះ តែមិនដឹងធ្វើយ៉ាងម៉េច បើងាកទៅរកតុលាការ តុលាការមិនឯករាជ្យ បើងាកទៅរករដ្ធាភិបាល រដ្ធាភិបាលក៏មិនឯករាជ្យ (អាយ៉ងបរទេស) មិនការពាររាស្រ្ត។ ដូចនេះ ជំរើសចុងក្រោយរបស់គាត់ គឺសុំសហគមន៏អន្តរជាតិមកជួយ និង ចូលរួមកំលាំងជាមួយគណបក្សដែលគាត់សង្ឃឹមថា អាចជួយសង្រ្គោះ ការពារពួកគាត់និងប្រទេសជាតិបាន។
សូមបងប្អូនជួយគិតពិចារណា
If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
Youn keep encroaching the border, its puppet does nothing;
Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
Youn take concession land for some million hectares in side and near the border, its puppet does nothing;
Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
Youn run Khmer millitary, its puppet does nothing;
Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that
========================
If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will
I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them
all young gen please read alot more and more ‘the good comment all above’specially khmer’.the big all way bully to small so the east and the west all way bully us.they knew we are small nation that why we rely on international.we all can’t trust our leader because our leader is youn’dog.GOD bless all cambodian people’
ស៊ីហនុៈកូននិងប្រពន្ធអញជាស្តេចមួយជីវឹត
ហ៊ុនសែនៈអញកូននិងគ្រួសារអញជានាយករដ្ឋមន្ត្រីមួយជីវឹត
យួនចិនសៀមៈចង់បានអីយកមួយស្រឡាញ់
ប្រជាពលរដ្ឋខ្មែរទាសករនិងក្ររហាមមួយជិវឹត!!!
ការវិភាគពីប្រវត្តិសាស្ត្រ វាត្រូវតែមាន។ តែការវិភាគនឹងនាំឲ្យមានអ្វី ជាលទ្ធផល គឺមាន ច្រើនណាស់។ តែយើងលើកតែ ២ ទេ។ទី១ ៖ ឲ្យមនុស្សចេះរៀបចំខ្លួនជាថ្មី ដើម្បីបញ្ចៀសពីកំហុសដែលធ្លាប់មាន មានន័យថា ដើម្បីសន្តិភាព និង ធ្វើឲ្យមានឱកាសកសាងជាតិ។ ទី ២ ការវិភាគ ការលើកហេតុហេតុ ការបំភ្លៃហេតុផល ការក្រឡៃប្រវត្តិសាស្ត្រឲ្យបាត់សច្ចៈភាព យកប្រវត្តិសាស្ត្រមកញុះញង់បង្កើតសង្គ្រាមក្នុងស្រុកផង និងធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងមហន្តរាយ។
អត្ថបទដែលគេបានខិតខំខាងលើនេះ គឺជាទស្សនៈ ពុំមែនជាសច្ចៈភាពនៃសង្គមខ្មែរ។
បើនិយាយពីរឿងល្អនិងអាក្រក់ សម្រាប់សង្គមខ្មែរនេះ គេអាចនិយាយឲ្យខ្លីថា ខ្មែរត្រូវរលាយរូប រលាយប្រទេសតាំងពីចុងសតវត្សទី ១៩ មកម្លេះ គឺនៅអំឡុងឆ្នាំ ១៨៦០ ទៅ ១៨៧០ មកម្លេះ។
សំណាងល្អ ដែលស្តេចខ្មែរ ព្រះបាទអង្គឌួង មានបញ្ញាស្មារតី បានអញ្ជើញបារាំងមកធ្វើជាអាណាព្យាបាល។ ក្នុងទស្សនៈមួយដែលអាចថា ជាការគាំទ្របារាំងទៅចុះ និងវាខុសទៅនឹងបរិបថនៃការតស៊ូរំដោះជាតិពីអាណានិគមនិយម យើងអាចនិយាយថា « បើគ្មានបារាំង នោះ ខ្មែរពិតជាពុំមានខេត្តសៀមរាប បាត់ដំបង ស្ទឹងត្រែងអីដែរ, បើគ្មានបារ៉ាង ក៏ខ្មែរគ្មានខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង តាកែវ កំពត អីដែរ។ និយាយឲ្យចំទៅ គឺខ្មែររលាយរូប តែម្តង។ ត្រូវដឹងថា នៅអំឡុងឆ្នាំ ១៧០០ , ១៨០០ ពុំមានឈ្មោះកម្ពុជាលើផែនទីពិភពលោកទេ។
ជាការពិតទៅ ខ្មែរពិតជាពូជសាសន៍មួយដែលមានឈាមជ័រជាអ្នកសង្គ្រាមមែន។ អ្នកសង្គ្រាមខ្មែរជំនាន់មកដល់ឆ្នាំ ១៣០០ ជាពូជអ្នកពង្រីកទឹកដី។ តែដល់ខ្មែរពីឆ្នាំ ១៤០០ មក ជាពូជអ្នកចេះដឹងស្នហាជាតិងប់ងល់ ស្រឡាញជាតិខ្លាំងពេក ឃើញខ្មែរណាក៏អាក្រក់ជាងខ្លួន។ នេះ គឺជាគំនិតងប់ងល់របស់ពួកមេដឹកនាំខ្មែរក្រហមប៉ុន្មាននាក់ ដែលកំពុងត្រូវបានចម្លងមកឲ្យមនុស្សមួយក្រុមតូចនាសម័យឥឡូ្វវ ទៀត។
ប្រវត្តិសាស្ត្រ ២៣ តុលា វាពុំកើតមកឯកឯងនោះទេ។ ទម្រាំដល់មាន ២៣ តុលា វាមានរឿងរបស់វា។ រឿងរបស់វា គឺសង្គ្រាមផ្ទៃក្នុងរបស់ជាតិខ្មែរ។ ង្គ្រាមផ្ទៃក្នុងរបស់ជាតិខ្មែរ ក៏មានតំណ មានដើមទង មានមូលហេតុមកពីណាដែរ។ យើងអាចសន្និដ្ឋានថា នេះ គឺជាតំណពីទស្សនៈស្នេហាជាតិងប់ងល់ តពីជំនាន់ដេញអាណានិគមនិយមបារាំងមកនេះ ឯង។ ទោះបីចាប្រទេសខ្មែរទទួលបានឯករាជ្យហើយក៏ដោយ ក៏ក្រុមខ្មែរក្នុងក្រុមមួយចំនួន មិនពេញចិត្ត និងមិនទទួលស្គាល់ការដឹកនាំរបស់សម្តេចនរោត្តម សីហនុដែរ។ ក្នុងនោះ មានមួយក្រុម ក៏បែកទៅមនោគមវិជ្ជាកុម្មុយនីស្តទៅ ឯមួយក្រុមក៏បែកទៅមនោគមវិជ្ជាសេរី ដែលមានអាមេរិកនៅក្រោយខ្នងនោះទៅ។ អ្នកទាំងអស់នេះ សុទ្ធតែមានគម្រោងដឹកនាំប្រទេសទៅតាមទស្សនៈរៀងខ្លួន ហើយក៏សុទ្ធតែមានគោលដៅរំលំរាជានិយម ដូចគ្នា។
ជាការពិតណាស់ ដោយសារតែ វៀតណាមដែលជាជាតិមួយដែលមានអ្នកតស៊ូទទួលមនោគមវិជ្ជាក្រហមជ្រៅជ្រះជាងខ្មែរ និងក៏ជាជាតិដែលមានឧត្តមភាពក្នុងការគ្រប់គ្រងដី ជាងជាតិខ្មែរ គេពិតជាក្លាយទៅជាគ្រូរបស់ខ្មែរ។ ចង់មិនចង់ ទោះជាអំពើរបស់គេជាអំពើដោយសុទ្ធចិត្ត ក៏ត្រូវទទួលការចោទប្រកាន់ដូចរុស្ស៊ី និងអ៊ុយក្រែនរាល់ថ្ងៃនេះ ដែរ។ មិនខិសពីពួកដែលបានលក់ខ្លួនឲ្យអាមេរិកនោះឡើយ ពួកនេះ បានយកលេសយួនមួយម៉ាត់មកធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ និងបានរំលំរាជានិយម កសាងសាធារណរដ្ឋ។ នៅពេលខកខ្លួន ដឹងថា មិនចំណេញ គឺពេលដែលកងទ័ពសាធារណរដ្ឋខ្មែរ ត្រូវរងការវាយប្រហារដោយកងទ័ពរំដោះគ្រប់ទីកន្លែង ទើ សេនាប្រមុខលន់នល់ សុំឲ្យចៅហ្វាយខ្លួនយាងសម្តេចនរោត្តម សីហនុ មកចរចារ វិញ។
សង្គ្រាមខ្មែរនិងខ្មែរបានអូសបន្លាយតាំងពីឆ្នាំ ១៩៧០ រហូតដល់ ១៩៧៥ រហូតដល់ខ្មែរក្រហាមបានកាន់កាប់អំណាច ត្រូវតែជារឿងមេដឹកនាំខ្មែរ ដែលដឹកនាំប្រទេស និងដឹកនាំចលនាតស៊ូ តាមការយល់ឃើញរបស់ខ្លួន។ ការដឹកនាំប្រទេស និងការដឹកនាំចលនាតស៊ូ ទាំងអស់ គឺសុទ្ធតែមានបង្អែកបរទេសទាំងអស់ មិថា ពួកក្រហម ឬពួកខៀវ (ពួកលន់នល់) នោះទេ។ ពួកខៀវ ជាឆ្កែរបស់អាមេរិក អាពួកក្រហមជាអាយ៉ង យួន ចិន ឬុរុស្ស៊ី ដែលពីដើមជាសហភាពសូវៀត?
រឿងអាយ៉ង ឬក៏ឆ្កែនេះ សម្រាប់ខ្មែរ ល្មមលែងឲ្យមានឮពាក្យនេះ ទៀតទៅ។ ព្រោះថា កាលមុននោះ លន់នល់ជាឆ្កែរបស់អាមេរិក ហើយកាលពីមុនលន់នល់ ក៏សម សារី ក៏ជាឆ្កែអាមេរិកដែរ។ ដល់ពេលក្រោយរំដោះប្រជាពលរដ្ឋខ្មែរពីពួកមេបនពេជ្ឈឃាដ គេហៅរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ថា ជារបបអាយ៉ងយួនទៀត។ ដល់ថ្ងៃនេះ គេចង់ថា របបខ្មែររាល់ថ្ងៃជា ព្រះជាណាចក្រតាមខ្សែញាក់របស់ចិន។ សួរថា តើពាក្យនេះ ចេញពីណា? ពាក្យនេះ ចេញពីពួកដែលជាបរិវានៃមហាអំណាចណាមួយ ឬក៏គ្រុមដែលដែលនិយមអាមរិក តែម្តង។
ល្មមហើយ ល្មមឈប់ដាក់ខ្លួនជាអាយ៉ង ជាបរិវា ជាឆ្កែរបស់គេ ដូចបងៗៗ ពូ អុំ តារបស់យើងទៀតទៅ ព្រោះអ្នកទាំងនោះអាចជាឆ្កែរបស់គេមែន ឬក៏បានក្លាយជាឆ្កែរបស់គេ ដោយសារគំនិតស្នហាជិតិងប់ងល់នេះ ឯង។
សូមឲ្យមានសច្ចៈធម៌ជាមួយនឹងប្រវត្តិសាស្ត្រកម្ពុជា។ សព្វថ្ងៃ យើងមានសន្តិភាពហើយ សូមយកប្រវត្តិសាស្ត្រជាកញ្ចក់ដើម្បីបន្តពង្រឹងសន្តិភាព ទៅល្អជាងការយកប្រវត្តសាស្ត្រមកបំភ្លៃ ដើម្បីការញុះញង់បំបែកបំបាក់៕