ដោយ អ៊ួន ឈិន
2014-10-22
RFA

កម្មកររាប់ពាន់នាក់នៃរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅរាជធានីភ្នំពេញ ព្រមានថា នឹងបិទផ្លូវជាតិលេខ ៤ បន្ទាប់ពីពួកគេបានធ្វើកូដកម្មចំនួន ៣ថ្ងៃហើយ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិកម្មករនិងលក្ខខណ្ឌការងារប្រសើរឡើង ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីនោះ។
កម្មករប្រមាណ ១ពាន់នាក់ក្នុងចំណោមកម្មករជាង ៥ពាន់នាក់នៃរោងចក្រ ហ្គ្រែន ធ្វិនហ្ស៍ (Grand Twins) ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាដើរដង្ហែចេញពីមុខរោងចក្រ មកឈរតវ៉ានៅមាត់ផ្លូវប្រសព្វនឹងផ្លូវជាតិលេខ ៤ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ដែលជាថ្ងៃទី៣ នៃកូដកម្មរបស់ពួកគេ។
កម្មករបានព្រមត្រឡប់ទៅតវ៉ានៅខាងមុខរោងចក្រវិញ ក្រោយពីពួកគេបានទទួលសំណើនិងការសន្យាតាមទូរស័ព្ទពីមន្ត្រីអាជ្ញាធរ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលថានឹងឲ្យភាគីរោងចក្រឈប់ចាក់មេក្រូនិងធុងបាសរំខានដល់ការតវ៉ាទាមទាររបស់កម្មករ។
ដោយខាងរោងចក្រនៅតែចាក់មេក្រូរំខាន អនុប្រធានសហព័ន្ធសហជីពសំឡេងកម្មករកម្ពុជា លោក ឃិន ណាំហោ បានព្រមាន និងប្រកាសដល់កម្មករទាំងអស់ឲ្យចូលរួមកូដកម្មទ្រង់ទ្រាយធំនៅថ្ងៃសុក្រ ទី២៤ តុលា៖ «សំឡេង»។
ការទាមទាររបស់កម្មករមាន ១៦ចំណុច ក្នុងនោះពួកគេសុំឲ្យភាគីក្រុមហ៊ុនគោរពសិទ្ធិកម្មករ បញ្ឈប់ការរើសអើងសហជីព និងទាមទារឲ្យក្រុមហ៊ុនរំឭកអតីតការងាររបស់កម្មករ ព្រោះក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រពី ឃ្យូ.អឹម.អាយ (QMI) មកជា ហ្គ្រែន ធ្វិនហ្ស៍ វិញ ដោយមិនបានបញ្ជាក់ពីការទូរទាត់អតីភាពការងារនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករឡើយ។
តំណាងកម្មករដែលតវ៉ា លោកស្រី ចេងនី វរល័ក្ខ បញ្ជាក់ពីមូលហេតុដែលនាំមានកូដកម្ម៖ «សំឡេង»។
លោក ឌិន លីមទី អះអាងថា លោករងគ្រោះដោយការរើសអើងសហជីព ៖ «…» ។
វិទ្យុអាស៊ីសេរី បានសុំចូលជួបភាគីរោងចក្រឲ្យបំភ្លឺរាល់បញ្ហាទាក់ទងនឹងការតវ់ារបស់កម្មករ ប៉ុន្តែក្រុមសន្តិសុខដែលការពារច្រកចូលរោងចក្របានទាញទ្វារបិទយ៉ាងរហ័ស។
រោងចក្រ ហ្គ្រែន ធ្វិនហ្ស៍ លក់ផលិតផលទៅឲ្យក្រុមហ៊ុនបញ្ជាទិញដ៏ល្បីឈ្មោះមួយ គឺក្រុមហ៊ុន អាឌីដាស (Adidas)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រនៅវិហារសួគ៌តវ៉ាទាមទារប្រាក់ថ្លៃបាយថែមម៉ោងនិងប្រាក់ធ្វើដំណើរ
- កម្មកររោងចក្រស៊ីងតាយនៅទឹកថ្លាសុំអន្តរាគមន៍ពីក្រសួងការងាររឿងលក្ខខណ្ឌការងារ
- អតីតព្រះចៅអធិការវត្តភ្នំខ្ពស់និងពុទ្ធបរិស័ទទៅតវ៉ាមុខវត្តព្រះមេគណខេត្តបាត់ដំបង
- សហជីពកម្មករ៖ ការបង្កើតក្រមសីលធម៌មុនចរចាគឺជាការរឹតបន្តឹងសិទ្ធិសេរីភាព
- កម្មករ៧នាក់របួសដោយសារបាក់ស្រុតពិតានអគាររោងចក្រនៅតាកែវ
- ពលករនៅកំពង់ឆ្នាំងដែលចាញ់បោកមេខ្យល់ស្នើសាលាឧទ្ធរណ៍ពន្លឿននីតិវិធី
- អតីតព្រះចៅអធិការវត្តនិងពលរដ្ឋនៅបាត់ដំបងតវ៉ាជាថ្មីចំពោះការដកតំណែងព្រះចៅអធិការ
- ក្រុមសហជីពកម្មករនៅខ្វែងគំនិតគ្នាការកំណត់ប្រាក់ឈ្នួលរបស់កម្មករ
- មូលហេតុដែលធ្វើឲ្យពលរដ្ឋខេត្តព្រៃវែងចំណាកស្រុកច្រើន