ដោយ កែវ និមល
2014-10-22
RFA

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងក្នុងសន្និសីទកាសែតអំពីជំហររបស់សហរដ្ឋអាមេរិក និងកាណាដា ជុំវិញការប្រើអំពើហិង្សាលើកម្មករ នៅថ្ងៃ៨ ឧសភា ឆ្នាំ២០១៤។ RFA/Morm Moniroth
សមាជិកសមាគមគ្រូបង្រៀន សហជីព អង្គការមិនមែនរដ្ឋាភិបាល សមាគមយុវជន មានគម្រោងរួមគ្នារៀបចំពិធីអបអរសាទរខួបលើកទី២៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ដោយមានការហែក្បួនដាក់ញត្តិនៅតាមស្ថានទូតមួយចំនួននៅទីក្រុងភ្នំពេញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍នៅថ្ងៃទី២២ តុលា ថា មនុស្សប្រមាណ ៥០០នាក់មកពីក្រុមសមាគមគ្រូបង្រៀន សហជីព អង្គការមិនមែនរដ្ឋាភិបាល សមាគមយុវជន នឹងជួបជុំគ្នានៅវេលាម៉ោង ៧ព្រឹកនៅមុខស្ថានទូតបារាំង ដាក់ញត្តិនៅស្ថានទូតបារាំង បន្ទាប់មកមានការហែក្បួនទៅកាន់ស្ថានទូតមួយចំនួន ដែលជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបញ្ចប់សង្គ្រាមនៅកម្ពុជា។
លោក រ៉ុង ឈុន បានឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំការជួបជុំគ្នា និងហែញត្តិនេះ ដើម្បីអបអរការកើតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ ប៉ុន្តែក៏ចង់ឲ្យមានការកោះប្រជុំឡើងវិញ ពិនិត្យទាក់ទងការគោរពសិទ្ធិមនុស្ស និងការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសំណាក់ប្រទេសជាហត្ថលេខីមួយចំនួននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រុមអ្នករៀបចំការជួបជុំគ្នា បានឲ្យដឹងថា ការហែក្បួននេះ ចាប់ផ្ដើមពីស្ថានទូតបារាំង ទៅស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតផ្សេងៗទៀត ហើយចុងក្រោយមានការប្រមូលផ្តុំគ្នានៅមុខអគាររដ្ឋសភាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អឺរ៉ាប្រកាសជ្រើសរើសបេក្ខជន១៤៣រូបសម្រាប់កម្មវិធីរដ្ឋសភាយុវជនត្រាប់
- ក្រុមយុវជននាំគ្នាឧបត្ថម្ភសម្ភារៈសិក្សានិងចំណីអាហារដល់កុមារក្រីក្រក្នុងខណ្ឌមានជ័យ
- បេក្ខជនប្រឡងបាក់ឌុបលើកទី២ជាង៧ពាន់នាក់បោះបង់ចោលការប្រឡង
- ក្រុមយុវជនអាស៊ាននិងកម្ពុជាពិភាក្សាពីបញ្ហាការងារឆ្លងដែន
- ការប្រឡងបាក់ឌុបលើកទី២ចាប់ផ្ដើមដោយការរឹតបន្តឹងដូចលើកទី១ដែរ
- យុវជន និងបញ្ហាសុខភាពផ្លូវចិត្ត
- អ្នកសង្កេតការណ៍ប្រឡងបាក់ឌុបលើកទី២នឹងច្រើនជាងសម័យប្រឡងលើកទី១
- គ្រូបង្រៀននៅខេត្តក្រចេះមិនទាន់បើកប្រាក់ម៉ោងរយៈពេលមួយឆ្នាំ
- សមាគមគ្រូនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃ៥តុលានាទីលានប្រជាធិបតេយ្យ