សហគមន៍​ជន​ជាតិ​ភាគ​តិច​ស្នើ​៦​ចំណុច​ការ​ពារ​ព្រៃឈើ

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ប្រទះ​ឃើញ​ឈើ​ត្រូវ​បាន​កាប់​ទុក​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​មណ្ឌល​គិរី។

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ប្រទះ​ឃើញ​ឈើ​ត្រូវ​បាន​កាប់​ទុក​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ ម៉ៃ វីរះ


ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​សហគមន៍​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ធ្វើ​សន្និ​សីទ​កាសែត​មួយ​រួម​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២២ តុលា​នេះ នៅ Meta House (ផ្ទះ​មេត្តា) ​ដើម្បី​សម្តែង​កង្វល់​របស់​ពួកគេ អំពី​ការ​កើន​ឡើង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដែល​ជា​​ផល​វិបាក​​ពី​ការ​ផ្តល់​​សម្បទាន​​ដី​សេដ្ឋកិច្ច​។

តាមរយៈ​សន្និសីទនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​សហគមន៍​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្នើ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន ៦​ចំណុច​ដូចជាៈ

១-​ស្នើ​ឲ្យ​មានការ​រឹតបន្តឹង ចំពោះ​ការអនុវត្ត​ច្បាប់ លើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​។

២- ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល រឹតបន្តឹង​ទៅលើ​ការត្រួតពិនិត្យ រាល់​ការផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន​ឯកជន ក្នុង​ការនាំ​ឈើ​ចេញ និង​បញ្ជាក់​អំពី​ទីតាំង តម្លៃ បរិមាណ និង​កាលបរិច្ឆេទ នៃ​ការប្រមូល​ឈើ ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​គណនេយ្យភាព​។

៣-​ស្នើសុំ​ឲ្យ​ មានការ​ដាក់ចេញ​ថ្លៃ ជា​សាធារណៈ ចំពោះ​ឈើ ដែល​រដ្ឋ​ប្រមូល​រឹបអូស​បាន ដោយមាន​ការចូលរួម ពី​សង្គម​ស៊ីវិល ព្រមទាំង​បង្ហាញ​អំពី ចំណូល​ដែល​ទទួលបាន ពី​ការដេញថ្លៃ​។​

៤-​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ព​ន្លឿ​ន​ក្នុង​ការអនុម័ត លើ​អនុក្រឹត្យ​គ្រប់គ្រង តំបន់​ព្រៃ​ឡង់ និង​ដាក់​តំបន់​ព្រៃ​ឡង់ ទៅជា​តំបន់​រេ​ដ​បូក ដើម្បី​ថែរក្សា សិក្សា​ពី​ធនធាន​សេនេទិច និង​ទុក​ឲ្យ​ប្រជាជន ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ​។

៥- ​ស្នើ​ឲ្យ​មានការ​ព​ន្លឿ​ន ក្នុងការ​ចុះបញ្ជី និង​ទទួលស្គាល់ សហគមន៍​ព្រៃឈើ សហគមន៍​តំបន់​ការពារ សហគមន៍​ជនជាតិដើម​ភាគតិច សហគមន៍​នេសាទ សហគមន៍​អេកូ​ទេសចរណ៍ និង​រដ្ឋ គួរ​មាន​កញ្ចប់​ថវិកា គ្រប់គ្រាន់​សំរាប់​លំហូរ ឲ្យ​សហគមន៍​ទាំងនោះ ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន​។​

៦-​ស្នើ​ឲ្យ​ដាក់​តំបន់​ជួរ​ ភ្នំក្រវាញ ដែលជា​តំបន់​ព្រៃឈើ ចុងក្រោយ ទៅជា​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​អភិរក្ស សម្រាប់​​ការ​បង្កាត់​ពូជ និង​អភិវឌ្ឍន៍​ធនធាន​សេនេទិច​។

សូមរង់ចាំអានព័ត៌មានពិស្តារ…


What Next?

Recent Articles