អ្នក​កាសែត​មិន​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​ពី​ជំនួប​រវាង​ក្រុម​ការងារ​ជប៉ុន​និង​សភា​ពី​កំណែ​ទម្រង់​ការ​បោះឆ្នោត

ដោយ ទីន ហ្សាការីយ៉ា
2014-10-22
RFA

កែ​ទម្រង់ បោះ​ឆ្នោត ៦១០
២០-មិថុនា-២០១៤៖ អ្នក​ចូល​រួម​សិក្ខាសាលា​ស្ដីពី​ការ​ចូល​រួម​របស់​យុវជន​ក្នុង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត នា​ខេត្ត​កំពង់ចាម ពាក់​អាវ​ដែល​មាន​អក្សរ​ស្ដីពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ RFA/Saut Sokprathna

ក្រុម​អ្នក​​សារព័ត៌មាន​ត្រូវ​បាន​សន្តិសុខ​រដ្ឋសភា​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​យក​ព័ត៌មាន ក្នុង​ជំនួប​ពិភាក្សា​ស្ដីពី​កំណែ​ទម្រង់​ការ​បោះឆ្នោត រវាង​ក្រុម​ការងារ​ជប៉ុន និង​បក្ស​ជាប់ឆ្នោត​ទាំង​ពីរ និង​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​ការ​បោះឆ្នោត។

ក្នុង​ជំនួប​បិទ​ទ្វារ​នៅ​មន្ទីរ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី ២២ តុលា មាន​ការ​ខុស​ប្លែក​ពី​រាល់​ដង ដែល​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​សួរ​នាំ ដើម្បី​ផ្សាយ​ដល់​សាធារណៈ​ជន តែ​ព្រឹក​នេះ​គ្មាន​សារព័ត៌មាន​ណា អាច​ចូល​ទៅ​យក​ព័ត៌មាន​បានទេ សូម្បី​អ្នកសារព័ត៌មាន​ទូរទស្សន៍​ជាតិ ក៏​ពុំ​អនុញ្ញាត​ឲ្យ​ចូល​ដែរ

កាល​នៅ​ថ្ងៃទី ២១ តុលា តំណាង​ក្រុម​ការងារ​តាមដាន​អំពី​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជប៉ុន បាន​ជួប​ជាមួយ​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ឬ​ហៅ​កាត់​អ៊ឺរ៉ា (ERA) នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ជា​ជំហាន​មួយ​សម្រាប់​ឲ្យ​កម្ពុជា មាន​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ​ពិត​ប្រាកដ។

តែ​យ៉ាង​នេះ​ក្ដី មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ពន្យល់​ថា ការ​រៀបចំ​ច្បាប់​ឲ្យ​ស្ថាប័ន គ.ជ.ប ឯករាជ្យ​ពិត​ប្រាដ ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ឆន្ទៈ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles