អ្វីទៅ​ជារោគសញ្ញា​ជំងឺ​អេ​បូ​ឡា?​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

តើ​ជំងឺអេ​បូឡា​ជា​អ្វី​?

  • ជំងឺអេបូ​ឡាជា​ជំងឺ​បង្ក​ដោយ​វី​រុស​អេ​បូ​ឡា   មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​   និង​មាន​អត្រា​ស្លាប់​ខ្ពស់
  • អ្នក​មាន​ជំងឺ​អេ​បូឡា​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត
  • ឆាប់​រហ័ស​ព្យា​បាល​ អាច​បង្កើន​ឱកាស​ជា​សះ​ស្បើយ​ច្រើន
  • គ្មាន​ឱសថ​ព្យា​បាល​ជាក់លាក់​   ឬ​វ៉ាក់​សាំង​សម្រាប់​បង្ការ​ជំងឺ​អេ​បូ​ឡា​នៅ​ឡើយ​ទេ​

តើ​ជំងឺអេ​បូ​ឡា​ចម្លង​យ៉ាង​ដូច​ម្ដេច​?

  • ឆ្លង​តាម​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ    ប៉ះ​ពាល់​ផ្ទាល់ជា​មួយ​ឈាម ​និង​ទឹក​រំ​អិល​ ​សរីរាង្គ​(ឧ.​ទឹកនោម ​ញើស កំអួត​​ ទឹកមាត់​ ទឹក​កាម​ សំបោរ​ និង​ទឹក​ភ្នែក​)​ របស់​អ្នក​ជំងឺ
  • ឆ្លង​តាម​ការ​ប៉ះ​ពាល់​សាក​សព​ដែល​ស្លាប់​ដោយ​ជំងឺអេ​បូ​ឡា
  • អ្នក​ដែល​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​ចម្លង​គឺ​៖
  • សមាជិក​គ្រួសារ​ និង​អ្នក​ថែ​ទាំអ្នកជំងឺ
  • បុគ្គលិក​សុខាភិបាល

តើ​ជំងឺ​អេ​បូ​ឡា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?

រោគ​សញ្ញា​កើត​មាន​ឡើង​ពី​២​ទៅ​២១​ថ្ងៃ​ ក្រោយ​ប៉ះ​ពាល់​អ្នក​កើត​ជំងឺ​អេ​បូ​ឡា ឬក្រោយ​ប៉ះ​ពាល់​សាក​សព​ដែល​ស្លាប់​ដោយ​សារ​ជំងឺអេ​បូ​ឡា​។ ​អ្នក​ជំងឺអាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​នៅ​ពេល​ចេញ​រោគ​សញ្ញា​។

រោគ​សញ្ញា​របស់​ជំងឺ​អេ​បូ​ឡា​ មាន​ដូច​ខាង​ក្រោម​នេះ​៖

  • រោគ​សញ្ញា​ដំបូង​ 
  • គ្រុន​ក្ដៅ​(>៣៨,​៥​oc​)​ អស់​កម្លាំង​ ឈឺ​ក្បាល​ ឈឺ​ក​ ឈឺ​សាច់​ដុំ
  • រោគ​សញ្ញា​បន្ទាប់​
  • ក្អួត​ រាគ​ កន្ទួល​ក្រហម​ ចេញ​ឈាម​

ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ការ​ជំងឺ​អេ​បូ​ឡា​?

  • ជៀស​វាង​ប៉ះ​ពាល់​អ្នក​ជំងឺអេ​បូ​ឡា​ ឬ​ទឹក​សរីរាង្គ​អ្នក​ជំងឺ​
  • ឧស្សាហ៍​លាង​ដៃ​ជា​មួយ​ទឹក​ និង​សាប៊ូ​ ឬ​អាកុល​
  • កុំ​ប៉ះ​ពាល់​អ្នក​ជំងឺ​ ឬ​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​ជំងឺអេ​បូ​ឡា​
  • បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​​ សូម​ប្រញាប់​ទៅ​កាន់​មន្ទី​ពេទ្យ​ដែល​នៅ​ជិត​អ្នក​បំផុត​

តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​អ្នក​ឈឺ​?

  • ប្រញាប់​ទៅ​កាន់​មន្ទី​ពេទ្យ​
  • នៅ​ដាច់​ដោយ​ឡែក​ពីអ្នក​ដទៃ​ ដើម្បី​កុំ​ឲ្យ​ឆ្លង​បន្ត​
  • ការ​ព្យាបាល​គាំ​ទ្រ​វេជ្ជ​សាស្រ្ត​ឲ្យ​បាន

ប្រភពដកស្រង់​ពី​ក្រសួង​សុខាភិបាល

 

សរសេរមកកាន់កញ្ញា ខាន់ លក្ខណា តាមរយៈkhanleakhena@yahoo.com 

What Next?

Recent Articles