ដោយ៖ អុឹង ប៊ុនថន
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ចលនាសង្គមថ្មីមួយ កំពុងត្រូវបានបង្កើតឡើងដោយអ្នកវិភាគបញ្ហាសង្គម និងមេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីជាកម្លាំងមួយដាក់សម្ពាធទៅគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ឲ្យគិតគូពីបញ្ហារបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ ដែលមិនទាន់ត្រូវបានដោះស្រាយ។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក កែម ឡី ព្រមទាំងមេដឹកនាំអង្គការសង្គមស៊ីវិលមួយក្រុមទៀត គ្រោងបង្កើតបណ្តាញចលនាសង្គមមួយដែលឲ្យឈ្មោះថា «ខ្មែរដើម្បីខ្មែរ»។
ប៉ុន្តែក្រុមនោះព្រមានថា ប្រសិនបើគណបក្សជាប់ឆ្នោតទាំងពីរមិនយកចិត្តទុកដាក់នឹងអ្វីដែលជាការស្នើឡើងដោយចលនានេះទេ នោះចលនាសង្គមមួយនេះ អាចពិចារណាបង្កើតជាគណបក្សថ្មីមួយនៅពេលខាងមុខ។
ប្រសិនបើមានគណបក្សថ្មីដែលកើតចេញពីក្រុមមេដឹកនាំសង្គមស៊ីវិល និងអ្នកវិភាគនេះល្បីឈ្មោះទាំងនេះ នឹងអាចទាក់ទាញការគាំទ្រពីពលរដ្ឋកម្រិតណា?
អ្នកវិភាគនិយាយថា ការបង្កើតគណបក្សថ្មីនេះជារឿងល្អក្នុងសង្គមប្រជាធិបតេយ្យ ហើយប្រាកដជាអាចទាក់ទាញការគាំទ្រក្នុងកម្រិតណាមួយ អាស្រ័យលើសារនយោបាយ និងការធ្វើសកម្មភាពជាក់ស្តែងដែលពលរដ្ឋចាប់អារម្មណ៍។
អត្ថបទវិភាគផ្សេងទៀត
អ្នកវិភាគបញ្ហាសង្គម លោកស្រី ជា វណ្ណាត យល់ថាការបង្កើតបក្សថ្មីអាចស្រូបសំឡេងពីគណបក្សកាន់អំណាចបានមួយផ្នែក និងបក្សប្រឆាំងមួយផ្នែក។ លោកស្រីថ្លែងថា «អាចទាញយកពីគណបក្សទាំងពីរហ្នឹង នៅលើគោលនយោបាយបាយរបស់គណបក្សថ្មីផ្តោតអទិភាពទៅលើអី?អ្នកគាំទ្រមិនមាននណាថ្មីក្រៅពីក្នុងចំណោមគណបក្សទាំងពីរទេ»។
ប៉ុន្តែលោកស្រី ជា វណ្ណាត ព្រមានថា ការបង្កើតគណបក្សថ្មីនេះអាចមានឧបសគ្គចម្បងគឺការប្រមូលផ្តុំធនធានមនុស្ស និងហិរញ្ញវត្ថុ។ លោកស្រីថ្លែងថា «បើសិនណាខ្វះធនធានទាំងពីរហ្នឹង ក៏មិនអាចបង្កើតជាគណបក្សដុំកំភួនបាននៅឡើយ។ម្យ៉ាងទៀត ច្រើនតែកើតគណបក្សហើយ អ្នកដែលនៅក្នុងរង្វង់គណបក្សខ្វែងគំនិតគ្នា អាចឆាប់រលាយទៅវិញ»។
ដោយឡែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បារម្ភថាចលនាថ្មីនេះអាចត្រូវបានគេចោទថា បង្កើតឡើងដោយបក្សណាមួយ ហើយអាចមានក្រុមជ្រុលនិយមខ្លះយកក្រុមនេះធ្វើសកម្មខុសគោលដៅ។ លោកថ្លែងថា «យើងមានគំនិត គេក៏មានគំនិត។ថាតើគំនិតយើងច្បាស់ថាត្រូវ១០០%ទេ? ហើយយើងមានប្រើប្រាស់ឥទ្ធិពលរបស់យើងណែនាំកុំឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ។ បើខ្ញុំវិញ គឺវាជ្រុលបន្តិច។ បើសិនជាមានគំនិតចឹង ទៅថ្ងៃក្រោយបើទៅជាអ្នកដឹកនាំ គឺអាចផ្តាច់ការ»។
យ៉ាងណាក៏ដោយ លោក កែម ឡី ជាអ្នកសម្របសម្រួលលើចលនានេះ ឲ្យដឹងថាក្រុមលោកមិនទាន់មានគម្រោងច្បាស់លាស់ពីការបង្កើតគណបក្សនោះទេ តែពេលនេះលោកដើរតួនាទីគ្រាន់ជាអ្នកផ្តល់យោបល់សម្រាប់គណបក្សទាំងពីរឲ្យគិតគូពីប្រយោជន៍របស់ពលរដ្ឋទូទៅ ខណៈដែលលោកកត់សំគាល់ថា ការសន្យារបស់បក្សទាំងពីរមិនទាន់បានឆ្លើយតប។
ប៉ុន្តែលោក ឡៅ ម៉ុងហៃ យល់ថា ថ្វីត្បិតតែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខ្លះអន់ចិត្តនឹងការចូលសភា ក៏ប៉ុន្តែលោកថា នេះជាយុទ្ធសាស្ត្រមួយរបស់បក្សប្រឆាំងនេះសុខចិត្តអប្រជាប្រិយភាពរយៈពេលខ្លី ដើម្បីប្រយោជន៍រយៈពេលវែង។ លោកថ្លែងថា «ឥឡូវនេះឃើញលទ្ធផលខ្លះៗហើយ ដូចជាបញ្ហាដីធ្លី បញ្ហាប្រាក់ខែ បញ្ហាព្រំប្រទល់ដែន ជនអន្តោប្រវេសន៍ ពុករលួយ គណបក្សសង្គ្រោះ បានលើក ហើយបញ្ចូលក្នុងកម្មវិធីនយោបាយរបស់ខ្លួន ឥឡូវវាទៅហើយ។ អត់ឆ្ងល់ទេនៅប្រទេសកាន់ប្រជាធិបតេយ្យ ជូនកាលយើងនិយាយភាសាសាមញ្ញា គឺឆ្កែមិនអង្គុយតែបក់កន្ទុយទេ គឺកន្ទុយវាបក់ឆ្កែ។ គឺអាភាគតិច [CNRP] វាបក់អាភាគច្រើន[CPP] »។
អ្នកវិភាគយល់ដូចគ្នាថា ប្រសិនបើមានគណបក្សថ្មីដែលកើតចេញពីក្រុមអ្នកឯករាជ្យមែននោះ នឹងអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិថយចុះអ្នកគាំទ្រមួយផ្នែក ហើយជាការសប្បាយចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅពេលដែលឃើញគូប្រកួតដ៏ខ្លាំងរបស់ខ្លួនកាលពីឆ្នាំ២០១៣នេះចុះខ្សោយ។
លោក អ៊ូ វីរៈ អ្នកវិភាគព្រឹត្តិការណ៍សង្គម យល់ថាប្រសិនបើគណបក្សថ្មីនេះ មិនមានសារនយោបាយអ្វីខុសពីគណបក្សធំៗទាំងពីរនេះទេ នោះគណបក្សថ្មីនឹងមិនមានការគាំទ្រច្រើនឡើយ។ លោកថ្លែងថា «បើសិនជាសារនយោបាយដូចគ្នានឹងគណបក្សប្រឆាំង គឺដូចគណបក្សសិទ្ធិមនុស្សចឹង។ វាបែកសំឡេងគណបក្សប្រឆាំងហើយធ្វើឲ្យកៅអីកាន់តែតូច ហើយរូបមន្តបែងចែកសំឡេង គឺបានផលប្រយោជន៍ទៅលើគណបក្សធំ[CPP] »។
លោក អ៊ូ វីរៈ បន្តថា «ដូចខ្ញុំថាចឹង វាអាស្រ័យទៅលើសារនយោបាយ និងរបៀបធ្វើនយោបាយ ស្ទីល[លំនាំ]ដូចគណបក្សមួយណា? បើដូចគណបក្សប្រជាជន បែកសំឡេងប្រជាជន បើស្ទីលដូចបក្សប្រឆាំង បែកសំឡេងបក្សប្រឆាំង។ ឧទាហរណ៍គណបក្សប្រឆាំងយើងដឹងហើយ អ្នកគាំទ្រ លើប្រធានបទ ជនអន្តោប្រវេសន៍ វៀតណាម រឿងព្រំដែន។ បើយកប្រធានបទនេះជាធំ ខ្ញុំមើលទៅនឹងបែកសំឡេងគណបក្សប្រឆាំងហើយ»។
អ្នកវិភាគបានលើកឧទាហរណ៍ កាលពីឆ្នាំ២០០៨ នៅពេលដែលបង្កើតគណបក្សសិទ្ធិមនុស្ស គឺមិនបានទទួលការគាំទ្រដូចការរំពឹងទុកនោះទេ ប៉ុន្តែបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាកើនសំឡេងភ្លូកទឹកភ្លូកដីរហូតដល់៩០អាសនៈ ខណៈគណបក្សបង្កើតថ្មីរកសំឡេងគាំទ្របានតែ៣អាសនៈ ហើយគណបក្សប្រឆាំងធំជាងគេកាលណោះរក្សាសំឡេងបានតែ២៦អាសនៈ។
ផ្អែកលើទឡ្ហីករណ៍នេះ ក្រុមអ្នកវិភាគយល់ថា ដំណាក់កាលនេះក្រុមសង្គមស៊ីវិល និងអ្នកឯករាជ្យ គួតែប្រើវិធីសាស្ត្រឲ្យអ្នកគាំទ្រដាក់សម្ពាធទៅគណបក្សជាប់ឆ្នោតទាំងពីរ ឲ្យធ្វើកំណែទម្រង់ពិតប្រាកដដើម្បីប្រយោជន៍ជាតិ ព្រោះងាយស្រួលជាងទៅបង្កើតបក្សថ្មីដើម្បីធ្វើខ្លួនឯង៕
សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vohdotnews.com
នណាមិនដឹងថាយ៉ងសុំាងកុមារជាមនុស្សរបស់បក្សប្រជាជន! ដូច្នេះបើគេដឹងសមាសភាពអស់ហើយ ថាយ៉ងសុំាងកុមាជានណាហើយនោះ នោះទោះបីជាបង្កើតបក្សថ្មីក៍ឥតប្រយោជន៍ដែរព្រោះគេដឹងថា នេះជាល្បែងរបស់បក្សប្រជាជនបំបែកសំលេងបក្សប្រឆាំងតែប៉ុនណ្ណោះ។ ធីសុវណ្ណថាក៍ជាសមាស ភាពមិនច្បាស់លាស់ដែរ ដែលពេលខ្លះគេសង្ស័យថាបក្សប្រជាជនឲ្យដើរតួរ។
មានអីទៅឯករាជ្យទៀតបើអ្នកឯករាជ្យវាក្លាយទៅជាជាអ្នកចង់បានអំណាចទៅហើយ។ ហាសហា
Most people look to the two party system which is easy to choose one! Many parties are not a good tion for them but just a way to splitting votes of people, and party could win the votes by formular of vote calculation! For new party make no sense to me, I look to a party which has clear policy with strong leadership! A few men in the new part is not a good option. In 1990s elections, particularly in the 1993 election was good to start for a democratization process for Cambodia, but a few a party may be good for people easy choose! My idea good people should a big party they like rather than forming a new party which,tilting the Votes of people!
ការបង្កើតគណបក្សថ្មីក្នុងកាលះទេសះនេះ ហាក់មិនផ្តល់លត្ថផលល្អដល់ប្រជាជនភ្លាមៗនោះទេ ព្រោះយើងដឹងហើយថាះគណបក្សទាំងពីរដែលនៅក្នុងសភាស្រាប់ហើយនោះកំពង់ដំណើរជាបណ្តើរៗហើយ ដូចជារើងព្រំដែនទាំងសងខាង បញ្ហារជនអន្តោប្រវេសន៏ ពុករលួយ ប្រាក់ខែកម្មករ បញ្ហារដីធ្លី លះនិងលះ ដោយយើងឃើញមានសកម្មភាពនិងប្រែរប្រួលខ្លៗជាបណ្តើរៗហើយ យើងសង្ឃិមថានិងបានល្អប្រសើរខ្លះមិនខាន ។
ម្យាងទៀតបើមានបក្សមួយទៀត ខ្ញុំជឿថានិងធ្វើឪ្យធ្លាក់ប្រជាប្រីយភាពខាងបក្សប្រឆាំងឯណោះទេ មិនមែនធ្លាក់ខាងCPPទេ ។
Oh it is not good for CNRP but good for CPP and democracy in cambodia .This time not good now ,please wait for after 2018 to recovery our country.
១. ការបង្កើតចលនាសង្គមនៅពេលនេះគឺសមស្របតាមសភាពការណ៍និងកាលៈទេសៈនយោបាយ!! ម្ប៉ាងដើម្បីគាំទ្រប្រជាធិបតេយ្យនិងសេរិភាពនៅកម្ពុជា ប៉ុន្តែគួរដាក់ឈ្នោះចលនានេះថា៖ ខ្មែរជួយខ្មែរ!
២. គណៈបក្សសង្រ្គោះជាតិលែងមានតម្លៃសម្រាប់ទទួលការគាំទ្រពីប្រជារាស្រ្តទៀតហើយ!! ដោយសារគណៈបក្សនេះដឹកនាំដោយមេបោក!! សមរង្សីបានចាត់ទុកគណៈបក្សសង្រ្គោះជាតិជាទំនិញ!! បើឈ្នះបានធ្វើជានាយករដ្ឋមន្រ្តី តែបើចាញ់បានលុយ!!! បើអ្នកចង់ដឹងការពិត សូមស្នើទៅរដ្ឋាភិបាលបារាំងនិងអង្គការតម្លាភាពអន្តរជាតិសើុបអង្គេត!!
៣. តើគួររក្សាទុកគណៈបក្សសង្រ្គោះជាតិឬ បង្កើតគណៈបក្សថ្មី??? តាមពិតប្រជារាស្ត្របានដាក់កាយនិងជីរិតគាំទ្រគណៈបក្សសង្រ្គោះជាតិឬអាចនិយាយថា៖ គណៈបក្សសង្រ្គោះជាបានឈ្នះទាំងស្រុងក្នុងការបោះឆ្នោតឆ្នាំ២០១៣!! ប៉ុន្តែគណៈបក្សនេះបានដឹកនាំដោយមេដឹកនាំដែលមានពូជអំបូរមិនគាប់ប្រសើរ! ដូច្នេះយើងត្រូវសាកល្បងដូរមេដឹកនាំគណៈបក្បនេះសិន!!
៤. បើចង់ដូរប្រធានបក្សសង្រ្គោះជាតិតាមនីតីវិធីបោះឆ្នោតក្នុងគណៈបក្សគឺមិនអាចទៅរួចទេ ពីព្រោះគឺពួកក្រុមមេបក្សនេះស្រាប់ទៅហើយ ហើយបោះជាសមាជ ក៍ពួកនេះហៅតែគ្នាវាមកធ្វើសមាជ!! ហេតុនេះវិធីតែមួយទេ គឺ ដបទឹកសុទ្ធនិងពងទា!! គឺអោយតែសមរង្សីលេចមុខនៅទីណា យើងទាំងអស់គ្នាត្រូវគប់ដបទឹកសុទ្ធនិងពងទា រហូតដល់សមរង្សីខ្មាស់ រត់ទៅប្រទេសបារាំងវិញ!! នោះយើងអាចជ្រើសរើសមេបក្សថ្មីហើយ ហើយអាចរក្សាគណៈបក្សសង្រ្គោះជាតិទៀតផង!! បើមិនដូច្នេះទេ គណៈបក្សនេះនិងចាញ់ឆ្នោត ទាំងស្រុងនៅឆ្នាំ២០១៨។
បោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិឈ្នះ នោះទើបពួកគាត់មានអំណាចពេញលេញ
អាចបង្កើតច្បាប់តឹងរ៉ឺង បំបាត់អំពើពុករលួយពិតប្រាកដ ដឹកនាំតុលាការដុះកន្ទុយឱ្យមានភាពឯករាជ្យ
និងបោសសំអាតពួកមន្រ្តីបាតសង្គមហុតឈាមជាតិ ។
Fuck you pingpong!!!
You just want to make a crazy move.
That how you learn from your stupid teacher?
Just rest…
Unity is victory ការបំបែកខ្លួននឹងនាំអោយCnrp ចុះខ្សោយកម្លាំង។
Cambodia has around 50 political parties, but mostly those small and political parties are publicly known affiliating to Cpp , and those small parties never win a seat in the NA. Even FUNCINPEC party, Rannaridth party win nothing! Because most people understand well about politic , knowing that which political party should be voted for! My idea is that a two party system is good for democracy and national unity for Cambodia today! Newly formed party is jst way or trick to splitting the votes of people! Furthermore most people now study about a party, whether a party has a clear cut policy and strong leadership with enough good politicians to lead the nation? People did not vote for Funcunpec, because it has no strong leadership, and who can be a Prime minister? People did vote for. Rannaridth party because people did have a trust with it since this party failed to lead the nation since 1993 within the coalition govern,ent with Cpp! So new party make no sense and surprise to most people! The. Best option is that a two party system in which CNRP and CPP should be a best choice for most voters in 2017 and 2018 elections! Fifty parties are not a best choice, but a splitting votes! Just look at the election in 1993. 1998. 2003 and 2008! And at lasr CPP won the majority of votes because a vote splitting by small parties! If you are good, just join CPP or CNRP to form a two party system for best choice of democracy and national unity!
បើអស់លោកពិតជាមានមនសិការជាតិដ៏មោះមុតមែននោះ សូមអស់លោកដែលមានគម្រោងបង្កើតបក្សថ្មី១ទៀតមេត្តាធ្វើការពិចារណារឪ្យបានជ្រៅបន្តិច ព្រោះការប្រយុទ្ទឬវិធីដោះស្រាយតាមសន្តិវិធីគឺទៀមទារឪ្យយើងមានការអត់ធ្មត់ វាផ្ទុយគ្នាពិការប្រយុទ្ទដោយអាវុធក្នុងសមរភូមិ បើធ្វើខ្មាំងមិនបែកយើងត្រូវប្រើយុធវិធីផ្សេងៗទៀតនដូចជាយុទ្ទវិធីចាក់ចង្កេះ កាត់ផ្តាច់ជាកង់ៗ ដើម្បីបន្ថយកម្លាំងជួរមុខ ឬត្រូវបន្ថែមកម្លាំងទៀត នេះជាជំរើសចុងក្រោយ លះនិងលះ ដូចនេះសូមអស់លោកធ្វើការសិក្សារបន្តិចទៀត មិនទាន៉ហួសពេលទអស់លោក ។
CNRP must discuss certain issue with Dr.Kem Ley as he is a powerful CNRP supporter,
Don’t broken away from him, otherwise CPP will use him as a tool against CNRP.
ការបង្កើតគណបក្សថ្មីអាចត្រូវបានខ្ញុំមើលឃើញសញ្ញាវិជ្ជមាន និងអវិជ្ជមាន ៖
វិជ្ជមានត្រង់ថានេះអាចជាយុទ្ឋសាស្រ្ដចុងក្រោយរបស់គណបក្សសង្រ្គោះជាតិដើម្បីផ្ដួលគណបក្សប្រជាជនក្រោមរូបភាពអោយគណបក្សថ្មីលេចរូបរាងហើយមានកំលាំងអូសទាញយុវជន និងគណបក្សប្រជាជន និងសង្រ្គោះជាតិខ្លះបានជាគណបក្សមានកម្លាំងធំមួយ។ នៅទីបំផុតក៏មកបង្រួបង្រួមជាមួយគណបក្សសង្រ្ឡោះជាតិវិញ ឃើញទេឆ្នាំ២០១២ ខែកក្ដដាគណបក្សសម រ្ងង្សី និងគណបក្សសិទ្ឋមនុស្សរួមគ្នានោះកម្លាំងគាំទ្រដែលមិននឹក
ស្មានដល់ ។
អវិជ្ជមានត្រង់ថាគណបក្សថ្មីចូលរួមការបោះឆ្នោតដោយមិនដឹងថាខ្លួនមិនអាចឈ្នះគណបក្សប្រជាជន ។ ធ្វើនេះដើម្បីបំបែកគណបក្សប្រឆាំងស្របពេលដែលរដ្ឋាភិបាលចង់បាន ។