ដោយ៖ ពៅ មេត្តា
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកវិភាគបញ្ហាសង្គមលើកឡើងថា កម្ពុជាមិនលើកយកករណីអនុវត្តន៍សាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ជជែកជាមួយនាយករដ្ឋមន្ត្រីថៃគឺជាការខាតបង់ ហើយអាចបង្កគ្រោះថ្នាក់នៅថ្ងៃអនាគត។
ការលើកឡើងរបស់អ្នកវិភាគបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃដែលកើតចេញពីរដ្ឋប្រហារយោធាលោក ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-O-Cha) ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ គឺថ្ងៃទី៣០ និង៣១ ខែតុលា។ ក្នុងដំណើរទស្សនកិច្ចនេះលោក ច័ន្ទអូចា ជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងចូលគាល់ព្រះមហាក្សត្រនរោត្តម សីហមុនីផង តែភាគីទាំងពីរមិនបានជជែកពីការអនុវត្តន៍សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិដែលប្រកាសជិត១ឆ្នាំមកនេះទេ។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិង ជាវិភាគបញ្ហាសង្គមលោក អ៊ូ វីរៈ យល់ឃើញថា ការដែលភាគីកម្ពុជាមិនលើកយកករណីអនុវត្តន៍សាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ករណីជម្លោះនៅតំបន់ប្រាសាទព្រះវិហារជជែកជាមួយភាគីថៃនោះ គឺជាការខាតបង់ធំធេងរបស់កម្ពុជា។ លោកបញ្ជាក់ថា បើមិនដោះស្រាយឲ្យបានចប់នោះ ពេលស្ថានភាពនយោបាយនៅក្នុងប្រទេសតានតឹងជាថ្មីទៀតនោះ នោះថៃនឹងយកលេសយកកម្ពុជាជាសត្រូវបង្កសង្គ្រាមទៀត។ លោកថា «អ្វីដែលខ្ញុំព្រួយបារម្ភគឺ នៅពេលដែលស្ថានភាពថៃច្របូកច្របល់អាចនៅពេលដែលព្រះមហាក្សត្រថៃកំពុងប្រឈួនខ្លាំង ស្មាទោសប្រសិនលោកចូលទិវង្គត ខ្ញុំមើលទៅប្រទេសថៃយកលេសយកកម្ពុជាធ្វើជាសម្រូវ នោះក៏ជាគ្រោះថ្នាក់ដល់ប្រទេសកម្ពុជាដែរ»។
សម្រាប់សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយលោក សុខ ទូច ហៅដំណើរទស្សនកិច្ចពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីថៃ ជាការខាតបង់របស់កម្ពុជា ហើយជាជោគជ័យរបស់ថៃ។ លោកបញ្ជាក់ថា ថៃជោគជ័យត្រង់ថា អាចរកការគាំទ្ររដ្ឋាភិបាលខុសច្បាប់របស់លោក ច័ន្ទអូចា ដែលកើតចេញពីរដ្ឋប្រហារយោធា និងអាចពន្យារពេលអនុវត្តន៍សាលដីកាតុលាការយុត្តិធម៌អន្តរជាតិ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិប្រកាសសាលដីការបស់ខ្លួនលើកទី២ ករណីជម្លោះនៅប្រាសាទព្រះវិហារគឺបានសម្រេចថា ដីដែលស្ថិតនៅជុំវិញប្រាសាទព្រះវិហារ គឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយថៃត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះ។
ទោះយ៉ាងណាសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនោះ នៅមិនទាន់បានអនុវត្តន៍នៅឡើយដោយភាគីថៃ សូមពន្យារដោយហេតុផលថា រង់ចាំស្ថានការណ៍នយោបាយក្នុងប្រទេសថៃបានធូរស្រាលសិន។
សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីកម្ពុជាបានប្តឹងឲ្យតុលាការនេះបកស្រាយឡើងវិញ លើសាលដីកាឆ្នាំ១៩៦២ ដោយសារតែភាគីថៃ ទាមទារកាន់កាប់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ជុំវិញប្រាសាទព្រះវិហារ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨នោះ។ សង្គ្រាមតាមបណ្តោមព្រំដែននៃប្រទេសទាំងពីរជាថ្មីនេះ នាំឲ្យភាគីទាំងពីរសុទ្ធតែមានអ្នកស្លាប់ និងរងរបួសដូចគ្នា៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
CAMBODIAN leaders are always tough to their people. but for some other nation can’t even say a word. peace for all
រដ្ផាភិបាលនៅតែមានមោទនភាព ថាខ្លួនពិតដឹកនាំប្រទេសបានត្រូវ តែសំរាប់ប្រជាជនខ្មែរ និងអន្តរជាតិ ចាត់ទុកថារដ្ផាភិបាល នៅមិនទាន់មានលទ្ផភាពដោះស្រាយ បញ្ហាបាន នៅឡើយដូចជា
បញ្ហាដីធ្លី
បញ្ហាជនអន្តោប្រវេស
ពុករលួយ
ជាពិសេសព្រំដែនជាមួយប្រទេសជិតខាង
នេះមកពីរដ្ផាភិបាលកំពុងមានអំនួត និងអ្វីដែលខ្លួនមាន មិនដឹងពេលណាទើបអ្នកដឹកនាំរបស់ប្រទេសមួយនេះ នាំគ្នាភ្ញាក់ពីដេក ទេ??????ឬមួយចាំដល់ពេលប្រទេសជាតិរលាយដូច នគរចំប៉ា????ដល់ពេលនោះ តើមានអ្វីអាចដោះស្រាយបាន????? យាប៉ណាស់ស្រុកខ្មេរ សំបូរអ្នកបន់ឌិតមួយចំនួន សុទ្ធតែបន់ឌិត ឡប់ សតិ ??????
shit leader