ដោយ ជី វិតា
2014-11-11
RFA

អតីតប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤។ Photo: RFA
ខណៈកំពុងសម្ងំលាក់ខ្លួននៅក្រៅប្រទេសតាំងពីឆ្នាំ២០០៩ មក លោក មឿង សុន ដែលពលរដ្ឋខ្មែរស្គាល់ថា ជាអ្នកតស៊ូមតិប្រឆាំងនឹងការបំពាក់ភ្លើងហ្វានៅលើជញ្ជាំងថែវប្រាសាទអង្គរវត្ត បានប្រកាសប្ដឹងសើរើសំណុំរឿងបទមជ្ឈិមរបស់លោកទៅតុលាការកំពូល។
កាលពីឆ្នាំ២០១២ តុលាការកំពូល បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ផ្ដន្ទាទោស លោក មឿង សុន អោយជាប់ពន្ធនាគារ ២ឆ្នាំ ពីបទញុះញង់ បន្ទាប់ពីលោករិះគន់ការបំពាក់អំពូលភ្លើងនៅតាមថែវប្រាសាទអង្គរវត្តដោយក្រុមហ៊ុន ស៊ូ ជីង ដែលប្រធានក្រុមហ៊ុននេះជាប់សាច់សាលោហិតជាមួយប្រធានអាជ្ញាធរអប្សរា គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន។
សូមស្ដាប់ លោក ជី វិតា មានសេចក្តីរាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តកំពង់ឆ្នាំងសម្រេចផ្ដន្ទាទោសអ្នកសម្លាប់អ្នកកាសែត
- លទ្ធផលនៃកិច្ចប្រជុំវាយតម្លៃច្បាប់ថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០១៥
- ក្រសួងនឹងអនុញ្ញាតឲ្យមានការចូលរួមមតិលើសេចក្តីព្រាងច្បាប់”សិទ្ធិទទួលបានព័ត៌មាន”
- តុលាការខេត្តកោះកុងនឹងដោះលែងតំណាងពលរដ្ឋមានជម្លោះដីឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- ក្រសួងយុត្តិធម៌ដាក់លិខិតទៅរដ្ឋាភិបាលស្នើលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិត
- តុលាការភ្នំពេញចោទប្រកាន់កម្មករ៥នាក់ដែលធ្វើឲ្យធ្លាក់ដែកត្រូវមនុស្សស្លាប់
- អង្គការជាង៥០ទាមទារឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានពីសេចក្ដីព្រាងច្បាប់នានា
- បញ្ជូនមនុស្ស៧នាក់ទៅតុលាការជាប់ពាក់ព័ន្ធធ្វើឲ្យជ្រុះដែកពីអគារបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
- តុលាការគ្រោងបើកសវនាការកាត់ទោសព្រះសង្ឃ លួន សុវ៉ាត និងលោក សួន សេរីរដ្ឋា