ដោយ ម៉ម មុនីរតន៍
2014-11-11
RFA

អ្នកតវ៉ាត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ វិច្ឆិកា ២០១៤។ RFA/Rann Samnang
អាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួនអ្នកតវ៉ា៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ នៅព្រឹកថ្ងៃទី ១១ វិច្ឆិកា ក្នុងពេលប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ប្រមូលផ្ដុំគ្នា តវ៉ា ទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកទាំង៦នាក់ ដែលត្រូវចាប់ខ្លួនកាលពីម្សិលមិញនៅមុខសាលារាជធានីភ្នំពេញ។ ក្នុងពេលបង្ក្រាបនិងចាប់ខ្លួននោះ មានស្ត្រីមួយរូបសន្លប់។
ការចាប់ខ្លួននេះធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានអ្នកស្រី ហេង ពេជ្រ (អ្នកបឹងកក់) អ្នកស្រី ផុន ស្រីទូច (អតីតអ្នកបឹងកក់) អ្នកស្រី ភួង សុភាព (សហគមន៍ថ្មគោល) ព្រះតេជព្រះគុណ សឺន ហាយ គង់នៅវត្តស្ទឹងមានជ័យ និងស្ត្រីម្នាក់សន្លប់គឺអ្នកស្រី ផែក ចាន់រស្មី៕
ចុចដើម្បីស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លី
- ពលរដ្ឋ១១សហគមន៍ខេត្តព្រះសីហនុជួបអភិបាលខេត្តសុំជួយដោះស្រាយទំនាស់ដី
- សកម្មជនដីធ្លីតំបន់បឹងកក់៧នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន
- ចៅក្រមខេត្តកោះកុងដោះលែងលោក ផន ណុល ឲ្យនៅក្រៅឃុំនៅថ្ងៃនេះ
- ពលរដ្ឋនៅខេត្តពោធិ៍សាត់ជាង៦០នាក់ជួបតំណាងរាស្ត្របក្សប្រឆាំងពិភាក្សារឿងដីធ្លី
- តុលាការខេត្តកោះកុងនឹងដោះលែងតំណាងពលរដ្ឋមានជម្លោះដីឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- តំណាងសហគមន៍នៅកំពង់ឆ្នាំងចោទសមត្ថកិច្ចថារំលោភយកដីព្រៃសហគមន៍
- តុលាការខេត្តកោះកុងនឹងដោះលែងតំណាងពលរដ្ឋលោកផនណុលនៅថ្ងៃទី១០
- ពលរដ្ឋនៅព្រៃវែងបដិសេធមិនទទួលដីកាកោះឲ្យចូលបំភ្លឺរឿងវិវាទដីកម្មសិទ្ធិ