៤​នាក់​បន្ថែម​​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ពេល​មក​ទាម​ទារ​ដោះ​លែង​អ្នក​បឹង​កក់

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សកម្មជន​តវ៉ា​ដីធ្លី​ចំនួន ៤​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​ពេល​ដែល​ពួក​គេ​​មក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ប្រមាណ​ជាង ៦០​នាក់​ពី​សហគមន៍​ដីធ្លី​ផ្សេងៗ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ភូមិ​បឹង​កក់ ៧​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ប៉ះ​ទង្គិច​តវ៉ា​មួយ​កាល​ពី​ម្សិល​មិញ។

សកម្ម​ជន​ទាំង ៤​នាក់​រួម​មាន​ឈ្មោះ ហេង ពេជ្រ, អ៊ុំ ស្រីទូច, ព្រះតេជគុណ ស៊ឺន ហៃ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​ឈ្មោះ ភួង សុភាព ពលរដ្ឋ​សហគមន៍​ថ្ម​គោល។

ស្នង​ការ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ពលរដ្ឋ​អ្នក​ភូមិ​បឹងកក់​ចំនួន ៧ ដែល​មាន​អ្នក​ស្រី ទេព វន្នី, លោក​យាយ ង៉ែ​ ឃុន, អ្ន​កស្រី គង់ ចាន់ថា, អ្នក​ស្រី បូ ឆវី, អ្នក​ស្រី ផាន់ ឈុនរ៉េត, អ្នក​ស្រី នង ស្រេង និង​កញ្ញា សុង ស្រីលាភ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​ បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ការ​សាក​សួរ។

សកម្មជន​ដី​ធ្លី​នៃ​សហគមន៍​បឹងកក់ ប្រមាណ​​​ជាង ៥០ នាក់ បាន​​មក​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានីភ្នំពេញ កាល​ពី​ម្សិល​មិញ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​អន្តរាគមន៍​បូម​ទឹក​ភ្លៀង​ដែល​ជន់​លិច​សហគមន៍​រហូត​មក​ដល់​ពេល​ល្ងាច​នៅ​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បាន​ធ្វើ​ការ​អះអាង​ថា ​ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង និង​ដោះស្រាយ​ប្រព័ន្ធ​លូ​បន្ត​ទៀត។

សូមរង់ចាំអានព័ត៌មានពិស្តារ…


What Next?

Recent Articles