ដោយ សុ ជីវី
2014-11-13
RFA

ក្រុមគ្រួសារអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅស្ពានពេជ្រ ចូលរួមក្នុងពិធីប្រារព្ធខួប៣ឆ្នាំ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Ouk Savborey
សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំខួប ៤ឆ្នាំ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃអ្នកស្លាប់ក្នុងហេតុការណ៍ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា អោយដឹងថា ពិធីនោះនឹងមានការដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះនៅនឹងស្តូប រំឭកដល់អ្នកដែលបាត់បង់ជីវិតក្នុងហេតុការណ៍នៅលើស្ពានពេជ្រ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ពុទ្ធបរិស័ទ ញាតិមិត្ត សាច់ញាតិនៃគ្រួសារជនរងគ្រោះ អាចចូលរួមពិធីនេះតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ក្នុងហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានបណ្ដាលអោយពលរដ្ឋដែលភាគច្រើនជាយុវជនស្លាប់ចំនួន ៣៥៣នាក់ និងរបួសចំនួន ៣៩៣នាក់។
មួយឆ្នាំក្រោយព្រឹត្តិការណ៍នេះ សាលារាជធានីភ្នំពេញ បានចំណាយថវិកា ១២ម៉ឺនដុល្លារ កសាងស្តូបមួយនៅក្បែរស្ពាននោះវិញ ដើម្បីរំឭកការចងចាំ និងឲ្យក្រុមគ្រួសារយកជាទីកន្លែងគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារជនរងគ្រោះនៅខេត្តត្បូងឃ្មុំស្នើឲ្យតុលាការពន្លឿននីតិវិធីចាប់ជនដៃដល់ប្រើហិង្សា
- សាច់ញាតិអ្នកស្លាប់ដោយការបាញ់បង្ក្រាបនៅស្ពានស្ទឹងមានជ័យមិនប្ដឹងព្រោះគ្មានជំនឿ
- សមត្ថកិច្ចចាប់អ្នកតវ៉ា៣នាក់និងព្រះសង្ឃមួយអង្គនៅមុខតុលាការរាជធានីភ្នំពេញ
- មន្ត្រីបក្សប្រឆាំងសង្ស័យការស្លាប់សកម្មជនម្នាក់នៅតាកែវថាជាគំនុំរឿងនយោបាយ
- សមាគមកាសែតស្នើក្រសួងមហាផ្ទៃមានវិធានការលើមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តព្រះសីហនុ
- សហព័ន្ធអ្នកកាសែតអន្តរជាតិស្នើរដ្ឋាភិបាលកម្ពុជារកយុត្តិធម៌ជូនអ្នកកាសែតដែលគេសម្លាប់
- ប្រធានចលនាអំណាចពលរដ្ឋខ្មែរដាក់ភស្តុតាងបន្ថែមទៅតុលាការអន្តរជាតិប្ដឹងលោក ហ៊ុន សែន
- រដ្ឋាភិបាលមិនទាន់ផ្តល់សំណងដល់ជនរងគ្រោះក្នុងករណីផ្ទុះកាំជ្រួច
- សាច់ញាតិជនរងគ្រោះដែលស្លាប់ដោយផ្ទុះកាំជ្រួចទាមទារសំណងពីរដ្ឋាភិបាល