​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ​ ជំរុញ​រដ្ឋ​សភា​ពន្លឿន​កិច្ច​អន្តរាគមន៍​ទៅរ​ដ្ឋា​ភិបាល​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ពលរដ្ឋ​អ្នក​មាន​ជម្លោះ​ដី​ធ្លីនៅ​ខេត្ត​ព្រះ​វិហា​រ នាំ​គ្នា​មក​តវ៉ា​នៅ​មុខមន្ទីររដ្ឋសភា ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ (រូបថត៖ ឡាយ សាមាន)

​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ​ប្រមាណ ១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ ស្វែងរក​អន្តរាគមន៍​ជាថ្មីទៀត នៅ​មុខ​រដ្ឋសភា​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្ត​ដែល​អូសបន្លាយ​ជិត​៣​ឆ្នាំ​មកហើយ​។​

​បន្ទាប់​ពី​តំណាង​ប្រជាពលរដ្ឋ​ចូល​ជួប​ជាមួយ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​ជាង​៣​ម៉ោង លោក ផាន់ ធឿន ថ្លែងថា ប្រធាន​គណៈកម្មការ លោក អេង ឆៃអ៊ាង នឹង​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ចុះ​ពិនិត្យ​លើ​ដី​មាន​ជម្លោះ​ដោយផ្ទាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​បន្តថា គណៈកម្មការ​នេះ នឹង​កោះហៅ​អភិបាលខេត្ត ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អង្គការ​យូ​នី​ស្កូ ដើម្បី​ឆ្លើយបំភ្លឺ​លើ​ករណី​នេះ តាម​សំណើ​របស់​ពលរដ្ឋ​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់ថា ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​បន្ត​ស្វែងរក​អន្តរាគមន៍​តាម​ស្ថាប័ន​នានា ជាពិសេស​ខុទ្ទការល័យ​នាយករ​ដ្ឋ​មន្ត្រី​ជា​ដើម​។ លោក​ថា «​ការជឿ​មិន​ជឿ វា​សំខាន់​លើ បើ​មាន​អ្នក​ដឹកនាំ​ល្អ​ត្រឹមត្រូវ ខ្ញុំ​នឹង​ជឿ​ប្រសិនជា​មិន​មាន​ជំនឿ​និង​ការដោះស្រាយ​ទេ ខ្ញុំ​នឹង​ហែ​ញត្តិ​តទៅទៀត រហូតដល់​បាន​សម្រេច បាន​ជោគជ័យ បាន​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ​។ ពួក​ខ្ញុំ​នេះ​មិន​ទាន់​ត្រឡ់ប​ទៅ​វិញ​ទេ គាត់​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី បាន​ព្រះ​គុណ​ព្រះអង្គ​ដែល​ឲ្យ​កន្លែងស្នាក់នៅ ពួក​ខ្ញុំ​នៅ​បន្ត​ទៀត ព្រោះ​ទៅ​វិញ​ក៏​គ្មាន​អី​ហូប ហើយ​ក៏​គ្មាន​កន្លែង​នៅ​អី​ដែរ ព្រោះ​អត់​មានអី​ទាំងអស់​នៅ​ភូមិ​របស់​គាត់​»​។​

​អ្នករងគ្រោះ​ដីធ្លី​ដែល​រង់ចាំ​នៅ​មុខ​រដ្ឋសភា​លោក វង្ស វីរៈ អះអាងថា បន្ទាប់ពី​អាជ្ញាធរ​ចុះ​ឈូសឆាយ​ផ្ទះ និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ ពួកគេ​ជួប​ការលំបាក​ជាច្រើន ដោយសារ​បាត់​ជម្រក​។ ដោយ​អស់ជំនឿ​លើ​អាជ្ញាធរ​ខេត្ត ទើប​ប្រជាពលរដ្ឋ​ស្វែងរក​អន្តរាគមន៍​នៅ​ភ្នំពេញ និង​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​ពន្លឿ​ននីតិវិធី ឲ្យ​ពួកគាត់់​ទៅ​រស់នៅ​លើ​ដី​ចាស់​វិញ​ឲ្យបាន​ឆាប់រហ័ស​។ លោក​បញ្ជាក់ថា «​ប្រសិន​ជា​សភា​មិនមាន​ដំណោះស្រាយ ពួក​ខ្ញុំ​នឹង​បន្ត​ការ​ដង្ហែ​ញត្តិ ដើម្បី​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្សេងៗ​ដើម្បីឲ្យ​ជួយ​ជំរុញ​ឲ្យ​សភា កោះហៅ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ ឲ្យមក​ដោះស្រាយ​ឲ្យ​ប្រជា​ពលរដេ្ឋ​ឆាប់ៗ​ផងដែរ ពី​ព្រោះ​ប្រជាពលរដ្ឋ​មាន​ការលំបាក់​ខ្លាំង​ណាស់​បង សព្វ​ថ្ងៃ​ដោយសារ​តែ​បាន​វត្ត​អារាម វត្ត​សាមគ្គី​រង្សី លោក​ដើរ​បិណ្ឌ​បាត្រ​អ៊ីចឹង ហើយ​សល់​ពី​លោក​ឆាន់​នាំគ្នា​ហូបបាយ​ហ្នឹង មាន​ការលំបាក់​ណាស់ អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​ចង់​មក​ដែ​របង តែ​វា​ជា​ដំណោះស្រាយ​ទាល់ច្រក​»​។​

គួរបញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ពលរដ្ឋ​មាន​បញ្ហា​នេះ ហែ​ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​ស្វែងរក​អន្តរាគមន៍ បន្ទាប់​ពី​គ្មាន​ដំណោះស្រាយ​ជាច្រើន​ឆ្នាំ​។ បច្ចុប្បន្ន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្តព្រះវិហារ​ជាង​១០០​នាក់ កំពុងស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ជិត​៣​ខែ​មក​ហើយ ដោយ​រង់ចាំ​ដំណោះស្រាយ​។​

តាម​ញត្តិ​របស់​ពលរដ្ឋ​អះអាងថា កាលពីដើមឆ្នាំ​២០១២ លោក សួស យ៉ារ៉ា ជា​ក្មួយ​លោក សុខ អាន និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ បាន​ប្រើ​កងកម្លាំងប្រដាប់អាវុធ ឈូសឆាយ​ផ្ទះ​របស់​ពលរដ្ឋ​២៥៣​គ្រួសារ វត្ត​អារាម សាលារៀន នៅ​ភូមិ​ឫស្សី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ញត្តិ​បន្តថា ប្រជាពលរដ្ឋ​ទាំង​ត្រូវ​ចាប់​បង្ខំ​ឲ្យទៅ​រស់​ក្នុង​ព្រៃ ដែល​មាន​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ គ្មាន​ដី​បង្កបង្កើន​ផល និង​គ្មាន​ទឹក​ភ្លើង​។​

​ដោយឡែក​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត មកពី​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ចំនួន​៧៨​គ្រួសារ បាន​រង​ការបណ្តេញចេញ​ឆ្នាំ​២០១៣ ដើម្បី​ពង្រីក​ព្រលានយន្តហោះ​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles