​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​ក្រុមការងារ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភា​​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បង្កើត​ក្រុមការងារ​ផ្ទាល់​មួយក្រុម ដើម្បី​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

សេចក្ដីសម្រេច​របស់​គណៈអចិន្ត្រៃ​យ៍​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជ​ន ចុះ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជាសម្រេច​បង្កើតក្រុមការងារ​ផ្ទាល់​របស់​បក្ស ដើម្បី​ទទួល​បន្ទុក​ការងារ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

សេចក្ដីសម្រេច​ដដែលបន្ថែមថា ក្រុមការងារ​មួយ​នេះ​មាន​សមាសភាព​ចំនួន​៤​រូប ដែលមាន លោក ប៉ែន បញ្ញា ជា​ប្រធាន និងលោក ស៊ិក ប៊ុន​ហុក ជា​អនុប្រធាន​។ ដោយឡែក សមាជិក​ពីរ​រូប​ទៀត គឺ​មាន​លោក ហែម ខន និង​លោកស្រី គ្រួច សំអាន​៕

សូមសរសេរមកលោក ​ប្រែ​ង សត្យា​ភិរក្ស តាមរយៈ phireak1988.kth@gmail.com

What Next?

Recent Articles