កម្មករ​រោងចក្រ​ជីមលី​ប្រមាណ​២ពាន់​នាក់​ស្នើ​ក្រសួង​ការងារ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ

ដោយ ម៉ម មុនីរតន៍
2014-11-19
RFA

កម្មករ​រោងចក្រ ជីម លី ៦២០
កម្មករ​រោងចក្រ ជីម លី ដើរ​តវ៉ា​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​ទៅ​កាន់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០១៤។ RFA/Morm Moniroth

កម្មករ​ប្រមាណ​២​ពាន់​នាក់ ហែ​ក្បួន​ចេញ​ពី​រោងចក្រ ជីម លី ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ទៅ​កាន់​ក្រសួង​ការងារ ដើម្បី​ស្នើ​ដល់​ក្រសួង​ជួយ​ដោះស្រាយ ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន និង​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ។

ក្នុង​ដំណើរ​តវ៉ា​របស់​កម្មករ​រោងចក្រ ជីម លី តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​ទៅ​ក្រសួង​ការងារ ពុំ​ត្រូវ​រារាំង​ដោយ​សមត្ថកិច្ច​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ វិច្ឆិកា ខណៈ​ដែល​ក្រុម​ការងារ​ក្រសួង​ការងារ និង​សហជីព​កម្មករ​មួយ​ចំនួន​កំពុង​ធ្វើ​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ឆ្ពោះ​ទៅ​ដើម្បី​ឲ្យ​កាន់​តែ​ប្រសើរ​នូវ​ប្រព័ន្ធ​អនុសញ្ញា​រួម​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles