​បុគ្គលិក​នៅ​ព្រលានយន្តហោះ​សៀមរាប​ព្រមាន​សម្រុកចូល​ក្នុង​ព្រលាន​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com

​បុគ្គលិក​ធ្វើការ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប គំរាមថាបើ​ថ្នាក់​គ្រប់គ្រង​មិន​ព្រម​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ឲ្យ​ពួកគេ​តាម​ការទាមទារ​នោះ ពួកគាត់​នឹង​នាំគ្នា​សម្រុកចូល​ក្នុង​បរិវេណ​ព្រលានយន្តហោះ​តែ​ម្តង​នៅ​ពេល​ខាងមុខ​នេះ​ ។ 

​អតីត​អគ្គលេខា​សហជីព នៅ​ព្រលានយន្តហោះ​ភ្នំពេញ​លោក និន កុសល ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រុមហ៊ុន​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ​ទេ  បន្ទាប់​ពី​ការធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​មក ។ លោក​បន្តថា ចំពោះ​ការធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ ៧ ចំណុច​នេះ  ហើយ​ចំណុច​ដែល​សំខាន់​របស់​ពួកគាត់​ចង់​ឲ្យ​ក្រុមហ៊ុន​លុបចោ​ទលក្ខ​ខណ្ឌ​ពី​ចំណុច​គឺ ទី​១. ក្រុមហ៊ុន​ត្រូវ​អនុវត្តន៍​លក្ខខណ្ឌ​ការងារ​ចាស់ដ​ដែល​វិញ ដោយ​គ្មាន​ពហុ​ជំនាញ ឬ​កម្មវិធី​កសាង​សមត្ថភាព ដែល​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី និង​ទី​២. ត្រូវ​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ចំនួន​ពីរ​នាក់ គឺ​លោក សន សារ៉ុម និង​លោក ភួង សុជាតិ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប ដោយសារ​អ្នក​ទាំង​ពីរ​នេះ​បង្ក​បញ្ហា​ច្រើន​ដល់​បុគ្គលិក ​។

​លោក​ និន កុសល បាន​អះអាង  ក្នុង​ចំណោម​បញ្ហា​ទាំង៧ចំណុច​នេះ ប្រសិនបើ​មាន​ការដោះស្រាយ​បាន​ត្រឹមតែ​ពីរ​ចំណុច​ក៏​បុគ្គលិក​ទាំងអស់​មាន​ការ​អស់ចិត្ត​ដែរ ហើយនៅសល់៥ចំណុច​ទៀត​ ពួកគាត់​ទាំងអស់​គ្នា​នឹង​ធ្វើការ​ចរចា​បន្ត ប៉ុន្តែ​ប្រសិ​នបើទាំង​៧​ចំណុច​មិនទាន់​មាន​ការដោះស្រាយ ពួកគាត់​នឹង​នាំគ្នា​ធ្វើ​កូដកម្ម​រហូត​ទាល់តែ​មាន​ដំណោះស្រាយ ដែល​អាច​ឈាន​ដល់​ការ​សម្រុកចូល​ក្នុង​បរិវេណ​ព្រលានយន្តហោះ​តែម្តង​ ។​

​អ្នក​គ្រប់គ្រង​បុគ្គលិក​ផ្នែក​ជនជាតិ​ខ្មែរ​លោក ភួង សុជាតិ  មិន​អត្ថាធិប្បាយ​ទេ ដោយ​ប្រាប់ថា​ជាប់រវល់ ​។​

ចាប់ពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​មក បុគ្គលិក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បានធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ៧ចំណុច ប៉ុន្តែ​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ក្រុមហ៊ុន​នៅ​មិនទាន់​មាន​ការដោះស្រាយ​នៅឡើយ​ ៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles