​តុលាការ​ដោះលែង​ភរិយា និង​ប្អូនប្រុស​ឧកញ៉ា ថោង សារ៉ាត់​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com

​តុលាការ​ដោះលែង​ភរិយា និង​ប្អូនប្រុស​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ឲ្យ​រួច​ខ្លួន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​បាន​ធ្វើ​ការសាកសួរ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ ។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ត​ការសាកសួរ​ជនសង្ស័យ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែល​រួមមាន​ទាំង​ឪពុក​ម្តាយ ភរិយា និង​ប្អូនប្រុស​លោក​ឧកញ៉ា ថោង សារ៉ាត់ ។​

​បន្ទាប់​ពី​ការសាកសួរ លោកស្រី ទាវ ធីតា ដែល​ជា​ភរិយា​និង​លោក ថោង បូ​ណា ជា​ប្អូន​របស់​លោក ថោង សារ៉ាត់ ត្រូវបាន​ដោះលែង ដោយ​តុលាការ​ថា​មិន​មាន​ទាក់ទង នឹង​អំពើ​ឃាតកម្ម​លើ ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះទេ ។​

​យ៉ាងណាក៏ដោយ តុលាការ​បន្ត​ការសាកសួរ​ឪពុក​ម្ដាយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ បន្តទៀត ។​

​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់ ឧកញ៉ា អ៊ឹង​ង ម៉េង​ជឺ ជនសង្ស័យ​ចំនួន​៤​នាក់ ជា​អង្គរក្ស​លោក​ថោង សារ៉ាត់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃ​សុក្រ  បន្ទាប់ពី​ចៅក្រម​បានបញ្ចប់​ការសាកសួរ និង​ធ្វើ​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​សមគំនិត​។ ដោយឡែក ឧកញ៉ា ថោង សារ៉ាត់ បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់ខ្លួន​៕

សូម​សរសេរ​មកលោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

What Next?

Recent Articles