ដោយ ឡេង ម៉ាលី
2014-12-08
RFA

កម្មកររោងចក្រហ្រ្គេនធ្វីន (Grand Twins) តវ៉ាបិទផ្លូវជាតិលេខ៤ នាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤។ RFA/Uon Chhin
មន្ត្រីសហជីពកម្មករ និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៨ ធ្នូ ជួបពិភាក្សាអំពីការលើកស្ទួយលក្ខខណ្ឌការងារឱ្យល្អប្រសើរសម្រាប់កម្មករ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា ក្នុងជំនួបគ្នានេះ មានលទ្ធផលល្អ គឺរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលយកសំណូមពរភាគច្រើនទៅពិចារណា និងដោះស្រាយ។ ក្នុងនោះ លោកនឹងជួយសម្រួលនីតិវិធីសម្រាប់ចុះបញ្ជិកាសហជីព ដែលបច្ចុប្បន្នមានស្មុគស្មាញ និងពិនិត្យតាមច្បាប់ លើរោងចក្រដែលប្រើកិច្ចសន្យាការងាររយៈខ្លី។
លោក អាត់ ធន់ ឱ្យដឹងថា ក្នុងជំនួបគ្នានេះ គឺខាងសហភាពការងារកម្ពុជា ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺលោក អ៊ិត សំហេង ជួយដោះស្រាយបញ្ហាកម្មករចំនួន ៧ចំណុច ដែលមានជាអាទិ ការជាប់គាំងរបស់សហជីពកម្មករក្នុងការចុះបញ្ជិកា ដែលមានភាពស្មុគស្មាញ សុំឱ្យក្រសួង ឬរដ្ឋាភិបាលអនុម័តអនុសញ្ញាលេខ ១៨៣ ស្ដីពីការការពារសិទ្ធិស្ត្រី និងអនុសញ្ញាលេខ ១៨៩ ស្ដីពីការការពារកម្មករបម្រើការងារតាមផ្ទះ។ សុំឱ្យក្រសួងដោះស្រាយបញ្ហាកិច្ចសន្យាការងាររយៈខ្លី ដែលកេងប្រវ័ញ្ចសិទ្ធិកម្មករ ពង្រឹងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យមានសេវាកម្មល្អ និងអនុវត្តន៍របបថែទាំសុខភាព អ្នកឆ្លងទន្លេ សោធននិវត្តន៍ និងកម្មករក្រៅប្រព័ន្ធ។ សុំឱ្យពិនិត្យច្បាប់ស្ដីពីសហជីព ឱ្យស្របតាមច្បាប់អន្តរជាតិ ឬមិនអនុម័តបើមិនចាំបាច់។ សុំឱ្យជួយដោះស្រាយបញ្ហាបណ្ដឹងការងារមួយចំនួនដែលត្រូវចោទប្រកាន់ជារឿងព្រហ្មទណ្ឌ និងសុំឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលកម្មករគ្រប់វិស័យដែលមានប្រាក់ខែទាប និងកម្មករកាត់ដេរឱ្យបាន ១៤០ដុល្លារ ហើយមន្ត្រីរាជការឱ្យបាន ២០០ដុល្លារ។
ក្រៅពីនេះ ខាងសហភាពការងារកម្ពុជា ក៏សុំឱ្យរដ្ឋមន្ត្រីក្រសួងការងារដំឡើងចំនួនសមាជិកគណៈកម្មការក្រុមប្រឹក្សាការងារឱ្យបានស្មើគ្នា។ លោកថា សំណើសុំទាំងនេះលោកដាក់ជូនកាលពីខែមុន។ ប៉ុន្តែដោយសារក្រសួងរវល់ទើបមានកិច្ចប្រជុំជាផ្លូវការ នៅថ្ងៃទី៨ ធ្នូនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីទូតខ្មែរ៖ បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល
- កម្មកររោងចក្រនូវខបតវ៉ាបិទផ្លូវទាមទារការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ
- ពលករចោទប៉ូលិសធ្វើប័ណ្ណឆ្លងដែននៅប៉ោយប៉ែតថាប្រព្រឹត្តអំពើពុករលួយ
- បុគ្គលិកកម្មករព្រលានយន្តហោះខេត្តសៀមរាបបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ
- កម្មកររោងចក្រកាត់ដេរនៅតាកែវជាង២០នាក់សន្លប់
- តុលាការចេញសាលក្រមសម្រេចឲ្យកម្មកររោងចក្រហ៊ុយចៀនចូលធ្វើការវិញ
- សហជីពរិះគន់អ្នកគ្រប់គ្រងព្រលានយន្តហោះនៅសៀមរាបថាមិនមានឆន្ទៈដោះស្រាយវិវាទ
- កម្មកររោងចក្រនៅវិហារសួគ៌រងរបួស៥នាក់ដោយការបង្ក្រាបពីសន្តិសុខសេវិនអីនជី
- កម្មកររោងចក្រជីមលីប្រមាណ២ពាន់នាក់តវ៉ាបិទផ្លូវជាតិលេខ៤ជាង៤ម៉ោង