តុលាការកំពូលទម្លាក់ចោលបណ្តឹងរបស់ជនរងគ្រោះដែលទារសំណងបន្ថែមពីឈូក បណ្ឌិត

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី26 ធ្នូ 2014
http://vodhotnews.com

​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ ច្រាន​ចោល​បណ្តឹងទាមទា​រ​ប្រាក់​សំណង​បន្ថែម​ពី​ខ្មាន់កាំភ្លើង ឈូក បណ្ឌិត ដែល​ជាប់ចោទ​ពី​បទ​បាញ់ប្រហារ​កម្មករ​តវ៉ា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​កាលពី​ជិត​៣​ឆ្នាំមុន ។​

​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ បាន​រកឃើញ​ថា​ជនដៃដល់​ដែល​ដក​កាំភ្លើងខ្លី​បាញ់​កម្មករ​រោងចក្រ​៣​នាក់ ឲ្យ​រង​របួស​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ គឺ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ។ ក្រោយមក​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​ជនដៃដល់​ដាក់ពន្ធនាគារ​១៨​ខែ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ទៅ​ជនរងគ្រោះ​សរុប​៣៨​លាន​រៀល ខណៈ​ជនរងគ្រោះ​ទាំង​៣​នាក់ ទារជំងឺចិត្ត​១៤០០០០​ដុល្លារ​សម្រាប់​ព្យាបាល​របួស ។ 

ប៉ុន្តែ​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ តុលាការ​កំពូល​ទម្លាក់​ចោល​លើ​បណ្តឹង​សាទុក្ខ​របស់​ជន​រងគ្រោះ ។ ចំណែក​បណ្តឹងសាទុក្ខរ​បស់ ឈូក បណ្ឌិត ដែល​មិន​សុខចិត្ត​នឹង​ការផ្តន្ទាទោស​នេះ ក៏​ត្រូវ​តុលាការ​ជាន់ខ្ពស់​នេះ​បដិសេធចោល​ដែរ ។​

ក្រោយ​បើកសវនាការ​ពេញ​មួយ​ព្រឹក ចៅក្រម​ប្រកាសថា​ការទាមទារ​ទាំងនោះ​ខុស​ពី​ស្មារតី​ច្បាប់ ។​ហើយ​ប្រកាស​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ និង​សាលក្រម​សាលាដំបូង​ទុកជាបានការ ។​

កម្មការិនី នុត សា​ខន ប៊ុន ចិន្តា និង​កែវ នា ដែល​ខ្លះ​រងរបួស​ចំ​ដើមទ្រូង ដោយ​គ្រាប់កាំភ្លើង​ដែល​លោក ឈូក បណ្ឌិត សារភាពថា​ខ្លួន​ពិតជា​បាន​បាញ់​ផ្ទាល់ដៃ​នោះ ពួកគេ​ខកចិត្ត​នឹង​ការសម្រេច​នេះ «​និយាយ​រួម​ទៅ តាំងពី​[​សាលាដំបូង​ខេត្ត​]​ស្វាយរៀង រហូត​ដល់​ឧទ្ធរណ៍ ឧទ្ធរណ៍​រហូត​ដល់​កំពូល​ទៀត នៅតែ​និយាយ​អ៊ីចឹង​ដដែល ពេល​អ៊ីចឹង ឈូក បណ្ឌិត នៅ​តែ​រួចខ្លួន​ដដែល​ហ្នឹង ។ ពួក​ខ្ញុំ​ខំ​មកពី​នោះ រហូតមក​ដល់​នេះ ឥឡូវ​នៅតែ​គ្មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទាំង​៣​នាក់​ដដែល​» ។​

កម្មការិនីបីនាក់ ដែល​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ពី​លោក​ ឈូក​ បណ្ឌិត អតីតអភិបាល​ក្រុង​បាវិត 

 

​មេធាវី​ការពារ​ជនរងគ្រោះ លោក ជិន លីដា យល់​ថា​សាលដីកា​តុលាការ​កំពូល​ពេលនេះ មាន​យុត្តិធ៌​តិចតួច​សម្រាប់​កូនក្តី​លោក បើ​ប្រៀបធៀប​ទៅ​នឹង​ស្នាមរបួស​លើ​រាងកាយ ។

VOD មិន​អាច​រក​សុំ​ការឆ្លើយតប​ពី​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​លោក ឈូក បណ្ឌិត គឺ​លោក តែ ចំណាន និង​លោក ស៊ុន ប៊ុណ្ណា​រិទ្ធិ បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ ។ ប៉ុន្តែ​ក្នុង​សវនាការ មេធាវី​ទាំងពីរ​អះអាង​ថា​កូនក្តី​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការចោទប្រកាន់​ទេ និង​ស្នើ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ប​ទ​ចោទ ។​

​ជា​ការកត់សម្គាល់​ពេល​ជនរងគ្រោះ​ទាំង​៣​នាក់​ទ្រហោ​រយំ ទទួច​ឲ្យ​ចៅក្រ​មបញ្ជា​ទៅ​រដ្ឋាភិបាល ឲ្យ​តាម​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​នោះ មេធាវី​ការពា​រលោក ឈូក បណ្ឌិត បាន​សម្លឹងមុខ​កម្ម​កា​រ​នី​យ៉ាង​មុត​ដោយ​មិន​ដាក់​ភ្នែក ។ ខណៈ​នោះ​ចៅក្រម​ទាំង​៥​រូប​ក្នុង​អង្គ​ជំនុំជម្រះ​បាន​ប្រើ​រយៈ​ជិត​២​ម៉ោង ដើម្បី​ពិភាក្សា​មុន​ប្រកាស​សាលដីកា ដែល​ពីមុន​ប្រធាន​ក្រុមប្រឹក្សា​ជម្រះ​ថា​សុំ​ពេល​តែ​១៥​នាទី​ដើម្បី​ពិភាក្សា ។ 

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បង្ហាញ​ការសោកស្តាយ​នៅពេល​ដែល​កម្លាំង​សមត្ថកិច្ច​នៅ​មិនទាន់​បាន​ចាប់ខ្លួន​លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស​តាម​ដីកា​បង្គាប់​របស់​តុលាការ ។ លោក​ថា «​យើង​នឹង​ខំ​បន្តទៀត ហើយ​ក៏​ដូច​ពីមុនៗ​អ៊ីចឹង​សូមឲ្យ​ជួយ​ប្រាប់​ផង កន្លែង​ណា​ដែល​ដឹង​ហ្នឹង ប្រាប់​ឲ្យ​យើងខ្ញុំ​បាន​ដឹង​ផង ដើម្បី​ឲ្យ​យើងខ្ញុំ​បន្ត​កិច្ច​ការងារ​ហ្នឹង​» ។​

​ចំណែក​ជនរងគ្រោះ​ទាំង​៣​រូប ហៅ​ការសម្រេច​ក្តី​នេះ​ថា ជា​ការបរាជ័យ​មួយទៀត​របស់​រដ្ឋាភិបាល បើ​សមត្ថកិច្ច​មិន​អាច​ចាប់​ខ្មាន់កាំភ្លើង​មក​ផ្តន្ទាទោស «​រឿង​រាប់​ឆ្នាំ​ហើយ ប៉ុន្តែ​គ្មាន​អ្នក​ណា​អើពើ​ចាប់​លោក ឈូក បណ្ឌិត ឲ្យបាន​ទេ ។ ហ្នឹង​ហើយ​គាត់​អ្នកធំ ដោយសារ​គាត់​អ្នកធំ គ្មាន​អ្នកណា​ហ៊ាន​អើពើ​ចាប់ ។ ឃើញ​ទេ គាត់​បាញ់​ពួក​ខ្ញុំ​រហូត​ដល់​ប៉ុណ្ណឹង​ហើយ គាត់​នៅ​ក្រៅ​សង្គម នៅក្រៅ​ទោស​នៅឡើយ ខ្ញុំ​ខ្លាច​ថ្ងៃ​ណា​មួយ​គាត់​សងសឹក ខឹង​ពួក​ខ្ញុំ​ប្តឹង ពួក​ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ភ័យខ្លាច​» ។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ យល់ថា ការសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃនេះ បង្ហាញ​ថា​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើតមាន ដែល​ធ្វើឲ្យ​អ្នកក្រីក្រ​បន្ត​រងគ្រោះ ហើយ​អ្នកមាន​អំណាច​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ ៕ ​

​សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles

6 Responses to "តុលាការកំពូលទម្លាក់ចោលបណ្តឹងរបស់ជនរងគ្រោះដែលទារសំណងបន្ថែមពីឈូក បណ្ឌិត"

  1. ស្រុកយើង says:

    អាតុលាការខួរក្បាលឆ្កែ អោយតែមានលុយ មានអំណាចគឺទិចក្បាលបានបាត់ទៅហើយ​ មិនថានោះបាញ់សម្លាញ់អ្នកណានោះទេ ម៉េចមិនប៉ះចំគ្រួសារពួកអាតុលាការខួរឆ្កែនេះទៅ

  2. Judge says:

    ចំរៀង សោកស្តាយ ពីការចាប់ខ្លួន ជនឧក្រិដ្ឋនេះ រាស្ត្រស្តាប់អត់យល់ទេ ។
    គ្រប់តុលាការ បង្ខំចិត្ត បិទសំណុំរឿង ដេីម្បីបញ្ចប់ និង បំបិទដាននៃអំពេីឧក្រិដ្ឋ។ សិលធម៌វិជ្ជាជីវៈ នៅអន់បំផុតនៅឡេីយ។
    ទាំងនេះបង្ហាញ ពីការគ្រប់គ្រង ឡប់ឡែ របស់រដ្ឋាភិបាល ដោយបក្សពួកនិយម។ ការយកអំណាចបិទបាំងនេះ គេដឹងអស់ហេីយ ទាំងក្នុង និងក្រៅប្រទេស។ អ្នកក្លាហាន ហ៊ានបង្ករ ទុក្ខ តែអ្នកក្លាហាន ខ្លាចទទួលទុក្ខ។ពូកែខាងលួច និងអួត។
    សំនៀង

  3. ផ្កាយ 2 ច័ន្ទ រិទ្ធីឌី យ៉ាងម៉េចដែរ? says:

    និយាយពីជន ឧក្រិដ្ផ ជួញដូរគ្រឿងញៀន ច័ន្ទ រិទ្ធីឌី ថ្នាក់ផ្កាយ 2 ម្នាក់នេះបាត់ដំណឹង ឈឹងតែម្តង មិនដឹងជា នៅ ក្នុង គុក រឺក្រៅគុក ទេ? កាល ប៉ុន្មាន ឆ្នាំមុន Police បានពទ្ធវិឡារបស់គាត់ចាប់ បានថ្នាំញៀន រាប់ពាន់ គីឡូ នៅក្នុងផ្ទះ ផ្អើលពេញផ្ទៃប្រទេស។ ប៉ុន្តែ ដោយសារ អំពើពុករលួយ តុលាការ អសម្ថភាព រឿងក្តី ឧក្រិដ្ផកម្មនេះ បានអូសបន្លាយ មិនដឹងជាទៅដង់ណាហើយទេ។ កុំថាឡើយ រាប់ពាន់ គីឡូ សូម្បីតែ 1 ក្រាម ក៏ ជាប់ទោស ប្រហារជីវិត រឺក៏មួយជីវិតដែរ នៅ ប្រទេសជិតខាងយើង។ នេះ ស បញ្ជាក់ថា រដ្ផាភិបាល ពុករលួយដល់ថ្នាក់លើ។ ហើយថ្នាំញៀនដែលចាប់បានប្រហែលជាចែកគ្នាលក់អស់ហើយមើលទៅ បាន ជាសព្វថ្ងៃ ឃើញពួកក្មេងស្ទាវ លប់ឆ្កួត ផ្លន់ ដោយសារថ្នាំញៀនស្ទើរពេញផ្ទៃប្រទេស។

  4. តុលាការដុះកន្ទុយឆ្កែ says:

    តុលាការកំពូលកូនមីកណ្ដួយហើមប៉ុនត្រឡោកដូងនិងមហាអយ្យការសត្វឆ្កែ ឈូក បណ្ឌិត ចុយកណ្ដួយម៉ែហ្នឹង
    តាំងពី​[​សាលាដំបូង​ខេត្ត​]​ស្វាយរៀង រហូត​ដល់សាលា​ឧទ្ធរណ៍ ឧទ្ធរណ៍​រហូត​ដល់តុលាការ​កំពូល​ទៀត វានៅតែកាត់ក្តី
    ហែកជើងប្រពន្ធ័និងហែកជើងម៉ែវាឱ្យអា ឈូក បណ្ឌិត ចុយដដែល !……………………..!!!

  5. តុលាការដុះកន្ទុយឆ្កែ says:

    តុលាការកំពូលកូនមីកណ្ដួយហើមប៉ុនត្រឡោកដូងនិងមហាអយ្យការសត្វឆ្កែ ឈូក បណ្ឌិត ចុយកណ្ដួយវាម៉ែហ្នឹង
    តាំងពី​[​សាលាដំបូង​ខេត្ត​]​ស្វាយរៀង រហូត​ដល់សាលា​ឧទ្ធរណ៍ ឧទ្ធរណ៍​រហូត​ដល់តុលាការ​កំពូល​ទៀត វានៅតែកាត់ក្តី
    ហែកជើងប្រពន្ធ័និងហែកជើងម៉ែវាឱ្យអា ឈូក បណ្ឌិត ចុយកណ្ដួយម្ដាយនិងប្រព័ន្ធវាដដែល !……………………..!!!

  6. តុលាការដុះកន្ទុយឆ្កែ says:

    តុលាការកំពូលកូនមីកណ្ដួយហើមប៉ុនត្រឡោកដូងនិងមហាអយ្យការសត្វឆ្កែ ឈូក បណ្ឌិត ចុយកណ្ដួយវាម៉ែហ្នឹង
    តាំងពី​[​សាលាដំបូង​ខេត្ត​]​ស្វាយរៀង រហូត​ដល់សាលា​ឧទ្ធរណ៍ ឧទ្ធរណ៍​រហូត​ដល់តុលាការ​កំពូល​ទៀត វានៅតែកាត់ក្តី
    ហែកជើងប្រពន្ធ័និងហែកជើងម៉ែវាឱ្យអា ឈូក បណ្ឌិត ចុយកណ្ដួយម្ដាយនិងប្រព័ន្ធវាដដែល !…………………….!!!
    កូនមីសំផឹងមេបូលិសបក្សប្រជាជនហ្នឹងវាសោកស្ដាយព្រោះអា ឈូក បណ្ឌិត មិនបាននៅឱបចុយប្រព័ន្ធវា
    អ្នកណាមិនដឹងថាពួកកូនមីឆ្កែសំផឹងមេៗប៉ូលិសគណបក្សប្រជាជនបក្ខពួកនិយម វាមិនដែលចាប់ពួកឃាតក ពួកជនឧក្រិដ្ឋ
    ល្មើសច្បាប់យកមកផ្ដនទាទោសម្ដងណាឡើយ ។