ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com
លោក ស៊ុយ ឌីម៉ង់ ដែលជាកូនប្រុសរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ត្រូវបាន តែងតាំងជាអ្នកនាំពាក្យក្រសួង បន្ថែមលើមុខងារជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅរបស់ក្រសួង ដើម្បីឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន និងរាយការណ៍កិច្ចការសំខាន់ៗទៅរដ្ឋមន្រ្តី។
តាមតួនាទី និងភារកិច្ចដែលមានចែងនៅលើគេហទំព័ររបស់ក្រសួងរ៉ែ និងថាមពល អគ្គនាយកដ្ឋានកិច្ចការទូទៅនេះ ទទួលខុសត្រូវលើផ្នែករដ្ឋបាល និងព័ត៌មានវិទ្យា ផ្នែកបុគ្គលិក គណនេយ្យ និងហិរញ្ញវត្ថុ សហប្រតិបត្តិការ និងកិច្ចការអាស៊ាន និងនីតិកម្ម។ អគ្គនាយកដ្ឋានសំខាន់ៗ ដែលនៅក្រោមក្រសួងសរ៉ែ និងថាមពល រួមមានអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកដ្ឋានធនធានរ៉ែ អគ្គនាយកដ្ឋានថាមពលពល អគ្គនាយកដ្ឋានប្រេងកាត និងអាជ្ញាធរអគ្គិសនីកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលដែលត្រូវបានចេញផ្សាយកាលពីដើមខែវិច្ឆិកាឆ្នាំ២០១៤ ឲ្យដឹងថា ក្រសួងបានសម្រេចតែងតាំងមន្រ្តី៤រូបសម្រាប់ឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។ អ្នកនាំពាក្យនេះនឹងបំពេញភារកិច្ចដទៃទៀត តាមការចាត់ទុករបស់រដ្ឋមន្រ្តី។ ក្រុមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល រួមមានលោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួង លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួង លោក ទូន លាន អនុរដ្ឋលេខាធិការ និងលោក ស៊ុយ ឌីម៉ង់ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ។
ទាក់ទងតាមទូរស័ព្ទដើម្បីសាកសួរ លោក សែម ឌីម៉ង់ បានបដិសេធបកស្រាយលើបញ្ហាទំាងនេះ ដោយលោកទាមទារឲ្យដាក់លិខិតមកក្រសួង ហើយនឹងពិចារណាក្នុងការឆ្លើយតបនៅពេលក្រោយ។ VODបានសាកសួរថាលោកជាកូនប្រុសរបស់រដ្ឋមន្រ្តី លោក ស៊ុយ សែម លោក ស៊ុយ ឌីម៉ង់ ឆ្លើយតបវិញថា«អាហ្នឹងវាពាក់ព័ន្ធនឹងរឿងស្អី! ឥឡូវចង់សួរពីរឿងអី!។ អត់ដឹងថាសំណួរហ្នឹងចង់និយាយពីស្អីផង។ ឥឡូវចង់សួរពីអី មានគោលបំណងអី អត់យល់ចង់សួរពីអី អត់ដឹងទាក់ទងរឿងអី ទាក់ទងរឿងប្រយោជន៍ជាតិរបៀបម៉េច ទាក់ទងផលប្រយោជន៍សាធារណៈរបៀបម៉េច ប្រសិទ្ធភាពខាងការងាររបៀបម៉េច។ …មកជួបផ្ទាល់ ធ្វើសម្ភាសន៍ផ្ទាល់ ចាំគិតគ្នាទៀត។ ដាក់លិខិតមក ចាំខ្ញុំរកពេលឆ្លើយតប»។
អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ទូន លាន មានប្រសាសន៍ថាលោកស្គាល់ លោក សែម ឌីម៉ង់។ នៅពេលសាកសួរបន្ត លោកក៏ផ្តាច់ការសន្ទនា។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាអនុប្រធានគណៈកម្មការ សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថាលោកបានដាក់លិខិតទៅប្រធានគណៈកម្មការ ដើម្បីកោះហៅលោក ស៊ុយ សែម ក្នុងការសាកសួរបញ្ហាមួយចំនួន ក្នុងនោះក៏មានបញ្ហាអំពើពុករលួយ និងគ្រួសារនិយមផងដែរ។ ប៉ុន្តែលោកថារហូតមកដល់ពេលនេះ ជាង១ខែមកហើយ ប្រធានគណៈកម្មការ លោកស្រី និន សាផុន មិនទាន់ឆ្លើយតបនៅឡើយទេ។ លោកមានប្រសាសន៍ថា«ខ្ញុំនឹងសួរនៅពេលមានកិច្ចប្រជុំខាងមុខពីលិខិតរបស់ខ្ញុំ ដើម្បីកោះហៅរដ្ឋមន្រ្តី(លោក ស៊ុយ សែម)មកសាកសួរ។ និយាយរួមជាគោលការណ៍ យើងចង់សួរករណីបក្សពួកនិយម គ្រួសារនិយម អំពើពុករលួយ ដែលជាបញ្ហានាំឲ្យប្រទេសយើង មិនជឿនលឿន…»។
VODបានសាកសួរលោកស្រី និន សាផុន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាពីបញ្ហានៃការតែងតាំងនេះ ប៉ុន្តែលោកស្រីបានណែនាំឲ្យទៅសួរក្រសួងរ៉ែ និងថាមពលវិញ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ប្រធានគណៈកម្មការទី២នៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ជាការឆ្លើយតបទៅនឹងគណបក្សប្រឆាំង ករណីការដាក់បងប្អូនធ្វើការនៅស្ថាប័នរដ្ឋសភាថា រហូតមកដល់ពេលនេះកម្ពុជាមិនមានច្បាប់ណាចែងមិនឲ្យយកសាច់ញាតិចូលធ្វើការក្នុងស្ថាប័នរដ្ឋនោះទេ។ លោកបញ្ជាក់ថា«…គ្មានច្បាប់ណាដែលបានលើកឡើងថាឪ(ឪពុក)មិនឲ្យយកកូនចូលនោះទេ។ …យើងសួរចេះ បើសិនជាគេយកបក្ខពួករបស់គេ តើបក្ខពួកហ្នឹងមិនចេះសោះ យកមកធ្វើបំពេញការងារហ្នឹង ឬយ៉ាងណា អាហ្នឹង មិនមែនអញ្ចឹងទេ។ កន្លងទៅ យើងឃើញថាមានខ្លះ Doctor Degree (សញ្ញាបត្របណ្ឌិត) ហើយមានខ្លះMaster Degree (អនុបណ្ឌិត) ខ្លះជាDoctor Candidate (បេក្ខភាពបណ្ឌិត)។..សមត្ថភាពរបស់គេ មានគ្រប់គាន់ គ្មានច្បាប់ណាដែលបាននិយាយថាមិនអាចដាក់ទីនេះ ទីនោះបានទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថាលោកសង្កេតឃើញមានការដាក់សាច់ញាតិ និងសមាជិកគ្រួសារនៅក្នុងគ្រប់ស្ថាប័នរដ្ឋទាំងអស់ ដែលនេះជាបញ្ហាក្រុមគ្រួសារនិយម មិនគោរពទៅតាមគោលការណ៍អភិបាលកិច្ច និងអាចបណ្តាលឲ្យមានទំនាស់ផលប្រយោជន៍ ប្រសិនបើការតែងតាំងស្ថិតក្នុងតំណែងសំខាន់ៗ។ លោកបន្តថាអំពើពុករលួយ ឬទំនាស់ផលប្រយោជន៍អាចកើតមានឡើងនៅពេលខ្សែបន្ទាត់នៃការរាយការណ៍ មានទាក់ទងនឹងរដ្ឋមន្រ្តីជាអ្នកគ្រប់គ្រង។
លោក ព្រាប កុល បញ្ជាក់ថា«សំខាន់យើងត្រូវមើលខ្សែបន្ទាត់នៃការផ្តល់របាយការណ៍ រឺក៏អ្នកគ្រប់គ្រងផ្ទាល់របស់គាត់។ តើនរណាជាអ្នកគ្រប់គ្រងផ្ទាល់របស់គាត់។ បើសិនជាគាត់រាយការណ៍ទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលដោយផ្ទាល់ នៅក្នុងការអនុវត្តបែបហ្នឹង មានទំនាស់ផលប្រយោជន៍ហើយ។ យើងត្រូវមើលក្នុងលក្ខខណ្ឌក្នុងការបែងចែកមុខងារ តួនាទី ក្នុងរចនាសម្ព័ន្ធ។ អាហ្នឹងអាច បើសិនជាការអនុវត្តមុខតំណែង រឺក៏ការសម្រេចចិត្តផ្សេងៗមានការទាក់ទងគ្នារវាងឪពុក និងកូន។ អាហ្នឹងជាទំនាស់ផលប្រយោជន៍»។
លោក ព្រាប កុល ជំរុញឲ្យតំណាងរាស្រ្តដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ធ្វើសេចក្តីព្រាងច្បាប់ស្តីពីទំនាស់ផលប្រយោជន៍ និងក្រុមគ្រួសារ សាច់ញាតិនិយម ដោយលោកចាត់ទុកថាជាច្បាប់ចាំបាច់មួយ ដើម្បីធានាពីគោលការណ៍អភិបាលកិច្ចល្អ។ លោកបន្ថែមថា«តំណារាស្រ្តមានតួនាទីក្នុងសភា តើអាចធ្វើអ្វី តើអាចធ្វើច្បាប់ដែលមិនមានហើយយល់ថាចាំបាច់ហ្នឹងបានទេ។ យើងនាំគ្នាធ្វើសេចក្តីព្រាងទៅ ហើយនាំគ្នាអនុម័តច្បាប់ទៅ ដើម្បីឲ្យប្រទេសយើងមានច្បាស់ស្តីពីទំនាស់ផលប្រយោជន៍ និងក្រុមគ្រួសារ សាច់ញាតិនិយម ហើយយើងកែទម្រង់ទាំងនៅស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ឬក៏ស្ថាប័នដទៃទៀត ។ អាហ្នឹងវាបានផលប្រយោជន៍សម្រាប់ប្រទេសជាតិហើយ»។
បច្ចុប្បន្ននេះ សាច់ញាតិកូនអ្នកធំមួយចំនួនត្រូវបានតែងតាំងទៅក្នុងតំណែងខ្ពស់ៗ រួមមានកូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ២នាក់ មានតំណែងខ្ពង់ខ្ពស់នៅក្រសួងការពារជាតិ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ កូនប្រុសរបស់ លោក ហោ ណាំហុង មានតំណែងជាមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស និងផ្សេងទៀតជាឯកអគ្គរាជទូតប្រចាំប្រទេសមហាអំណាច។ លោក ស សុខា ជាកូនប្រុសរបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាស្នងការរងរាជធានីភ្នំពេញ។ កូនប្រសារលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺលោក ជា បូរ៉ា ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍។ ចំណែកកូនរបស់លោក ចម ប្រសិទ្ធ និងសាច់ញាតិផ្សេងទៀត នៅមូលគ្នានៅក្រសួងពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋានកាំកុងត្រូល។ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដាក់កូនស្រីម្នាក់នៅកន្លែងកាន់បញ្ជីមួយរយនៅសាលារាជធានី។ ក្រៅពីនោះ ក៏មានមន្រ្តីមួយចំនួនទៀត បានដាក់កូនចៅរបស់គេទៅកន្លែងខ្ពស់ខ្ពស់ ឫកន្លែងខ្លាញ់(សំបូរលុយ)។
របាយការណ៍របស់អង្គការតម្លាភាពកម្ពុជាចេញផ្សាយឆ្នាំ២០១៤នេះបានលើកឡើងថាស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០១៤មានលក្ខណៈល្អប្រសើរជាងឆ្នាំ២០១៣ តែនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ។ របាយការណ៍បង្ហាញថាកម្ពុជាទទួលបានពិន្ទុ២១លើ១០០ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៥៦ក្នុងចំណោមប្រទេស១៧៥ ស្មើនឹងប្រទេសមីយ៉ានម៉ា (ពិន្ទុ០គឺមានអំពើពុករលួយខ្ពស់ និងពិន្ទុ១០០គឺប្រទេសស្អាតស្អំខ្លាំង)។
។ ចំណែកការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ដែលត្រូវបានបង្ហាញកាលពីខែមករា ឆ្នាំ២០១៤ ឲ្យដឹងថាភាគរយកម្ពុជាដើរលើផ្លូវត្រូវបានថយចុះមកត្រឹម៥៥ភាគរយ ដោយសារតែអំពើពុករលួយ បក្សពួកនិយម និងការបំផ្លាញធនធានធម្មជាតិជាដើម។
ក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលពីមុនត្រូវបានដឹកនាំដោយរដ្ឋមន្ត្រី លោក ស៊ុយ សែម ទៅជាក្រសួង២ គឺទី១ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលដឹកនាំដោយ លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមួយទៀត គឺក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយ លោក ស៊ុយ សែម។ តាមការបំបែកក្រសួងនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងក្មួយប្រុសលោក សុខ អាន គឺ លោក សុខ ខារ៉ាន់ ធ្វើជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
I see this is the one that they call KHMER VIETMIN or PHEAK KHANG CHEING the killer of this nation. peace for Cambodian
តាមចំឡេីយ លោក ស៊ុយ ឌីម៉ង់ បានសេចក្តីថា ក្នុងចំណោម អ្នកទាំងពីរ រវាង អ្នកសួរ និង អ្នកឆ្លេីយ ប្រាកដជាមានអ្នកល្ងង់ ដែលរកចំឡេីយមិនឃេីញ។ចុះខ្មែរល្ងង់ អ្នកល្ងង់ដល់ថ្នាក់ហ្នឹង ឬ????។
គួររៀនធ្វេី សមាធិ ខ្លះទៅ ដេីម្បីសំរួលអារម្មណ៏ ធ្វេីអោយមានការសន្ទនា ស្តាប់គ្នាបាន។
សំនៀង
បើខ្លាំង មានសមត្ថភាពពិតប្រាកដ ម៉េចមិនប្រលងជាមួយកូនអ្នកក្រ ដើម្បីតំណែងនេះ។ មិនចេះខ្វះទេ កូនអ្នកធំដែលបានសញ្ញាបត្រមកពីបរទេស ដែលមានតែចំនេះផឹក ស៊ី លេងស្រី លេងប្រុស ចាយលុយ ប្រព្រិត្តិអំពីមិនគប្បី។ល។ ច្រើនណាស់។បើពួកអ្នកឯងនៅធ្វើដូចនេះប្រទេសនឹងក្លាយជាកម្មសិទ្ធឯកជនរបស់ពួកអ្នកហើយ ហើយវានឹងរលាយនៅថ្ងៃណាមួយមិនខាន។
ជាអ្នកនាំពាក្យក៏មិនចេះនិយាយផង ធ្វើការម៉េចទៅ
វាមិនដែលអាណាគេធ្វើឡប់អញ្ចឹងទេខ្លួនជារដ្ឋមន្ត្រីហើយកូនជាអ្នកនាំពាក្សភ្លីភ្លើពួកអាឆ្កួតអស់នេះ។
Hehe… that is the tragedy of this country ! no doubt about that later on he will appoint his
grandson as his chief office and his wife as an advisor .
This is a stupid Gov and crazy ministry, I never see a round the world every country do
like that we can call the family ministry or corrupt gov. How a very pity of Cambodia people that have the leader like that.
ពួកអាអស់នេះវាមិនភ្លើហើយវាក៏មិនឡប់ដែល វាយកកូនរបស់វាអោយឡើង
ដំណែងគឺដើម្បីពង្រឹងអំណាចផ្តាច់ការរបស់ពួកវាតែប៉ុណ្ណោះ។
ដេីម្បីតំលាភាព និ ង កាត់បន្ថយ អំពេីពុករលួយ នៅក្នុងប្រទេស អភិវឌ្ឍន៏ គេមិនអនុញ្ញាត្តិ អោយ ប្តី ប្រពន្ធ ឬកូនចៅ ធ្វេីការនៅក្រសួងតែមួយនោះទេ ទោះបី ជា ច្បាប់គ្រប់គ្រងស្រុកគេមានសក្តានុពល និង យុត្តិធម៌ក្តី។
នេះជាការបង្ហាញអោយឃេីញថា ក្រសួងរបស់រដ្ឋ ក្លាយទៅជាក្រសួងរបស់គ្រួសារ នៃមន្ត្រី ឬរដ្ឋមន្ត្រី ទៅវិញ។
ហេតុនេះហេីយ ទេីប អំពេីពុករលួយបាន ក្លាយទៅជាប្រព័ន្ធនោះ។
បេីក្រសួងក្លាយជាកម្មសិទ្ធ នៃ រដ្ឋមន្រ្តីទៅហេីយ តេីរាស្ត្រមានសល់អ្វី??????។
សំនៀង