ក្រសួង​ព័ត៌មាន​ឲ្យ​​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ផលិតផល​ក្រុមហ៊ុន​សាលីន​សម្បត្តិ​ជា​បន្ទាន់

ដោយ អ៊ុង សេរីវុទ្ធ
2015-01-02
RFA

ក្រសួង​ព័ត៌មានជូនដំណឹង​ពីការហាមប្រាម​ប្រ​ព័ន្ធផ្សព្វផ្សាយ​ទាំង​អស់​អោយ​បញ្ឈប់​​ផ្សព្វផ្សាយ​ពាណិជ្ជកម្មផលិតផល​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន​សាលីនសម្បត្តិ ឈ្មោះ​សែលហ្វូត (ShellFood) ដែល​ប្រជាជន​ទូទៅ​ស្គាល់ ហើយ​ទិញ​យក​មក​ទទួល​ទាន​ដើម្បី​ព្យាបាល​ជំងឺ​មួយ​ចំនួន។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ២០១៤ បញ្ជាក់​ថា ក្រុមហ៊ុន​សាលីនសម្បត្តិ បាន​ផ្សព្វផ្សាយ​បំផ្លើស​ការពិត ហួស​ពី​ការ​អនុញ្ញាត​របស់​ក្រសួង​សុខាភិបាល។

លើស​ពី​ទៅ​ទៀត ក្រសួង​ចាត់​ទុក​ថា ការ​ផ្សព្វផ្សាយ​ហួស​ការ​ពិត​ដូច្នេះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ខាត​បង់​ប្រាក់កាក់ គ្រោះថ្នាក់​ដល់​សុខភាព ឬ​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles