ក្រសួង​វប្បធម៌៖ ជនជាតិ​វៀតណាម​ធ្វើ​ពិធី​សាសនា​នៅ​ភ្នំ​បូកគោ​មិន​ប៉ះពាល់​វប្បធម៌​ខ្មែរ

ដោយ ប្រាជ្ញ ចេវ
2015-01-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រូបសំណាក​ដែល​វៀតណាម ដាក់​តាំង​នៅ​ក្នុង​រូង​ថ្ម​ដើម្បី​គោរព​បូជា​នៅ​ចំណុច​ប្រវាំងកូន ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ជួរ​ភ្នំ​បូកគោ។

មន្ត្រី​ជំនាញ​របស់​ក្រសួង​វប្បធម៌ រក​មិន​ឃើញ​ថា ពិធី​សាសនា​របស់​ជនជាតិ​វៀតណាម នៅ​ភ្នំ​បូកគោ ខេត្ត​កំពត ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ឡើយ។ ប៉ុន្តែ​ក្រសួង​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ខ្វះ​ការ​គ្រប់គ្រង​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​ទីនោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ អនាម័យ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​បរិស្ថាន​នៅ​ទីនោះ។

របាយការណ៍​មាន​កម្រាស់​ជាង ៧​ទំព័រ អម​ដោយ​រូប​ថត​ដែល​ក្រុម​ការងារ​ក្រសួង​វប្បធម៌ ចុះ​អង្កេត​អស់​រយៈពេល ៣​ថ្ងៃ មិន​បាន​រក​ឃើញ​ថា ការ​ធ្វើ​ពិធី​សាសនា​របស់​ជនជាតិ​វៀតណាម នៅ​ភ្នំ​បូកគោ ត្រង់​ចំណុច​ល្អាង​ភ្នំ​ស្រែ​៥០០ និង​ប្រវាំង​កូន ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ទេ។ បន្ទាប់​ពី​រក​ឃើញ​នេះ ក្រុម​ការងារ​ក្រសួង នឹង​ដាក់​ឯកសារ​ជូន​ទៅ​រដ្ឋមន្ត្រី ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​សប្ដាហ៍​នេះ។

ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​មករា អគ្គនាយក​រង​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហេង សុផាឌី ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​វៀតណាម ដែល​នាំ​គ្នា​មក​ធ្វើ​ពិធី​សាសនា ពុំ​មាន​លក្ខណៈ​ធំ​ដុំ​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​ស្នាក់​នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍​ដែរ។ លោក​ថា ក្រុម​ការងារ​បាន​ឃើញ​នៅ​ទីនោះ​មាន​ផ្នូរ​ខ្មោច​ចំនួន​៥ មែន ដែល​ជនជាតិ​វៀតណាម អះអាង​ថា ជា​ផ្នូរ​របស់​ដូនតា​ពួក​គេ ប៉ុន្តែ​លោក​មិន​ដឹង​ថា ផ្នូរ​នោះ​ជា​ផ្នូរ​របស់​ដូនតា​ជនជាតិ​វៀតណាម ឬ​ផ្នូរ​ដូនតា​អ្នក​ណា​ឡើយ៖ «យើង​ឃើញ​គេ​ដុត​ធូប ហើយ​ចេញ​មក​វិញ អត់​មាន​សកម្មភាព​គគ្រឹកគគ្រេង​អី​ទេ»

ការ​ចុះ​អង្កេត​ដល់​កន្លែង​របស់​ក្រុម​ការងារ​ក្រសួង​វប្បធម៌ នេះ បន្ទាប់​ពី​ការ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ស្នើ​ឲ្យ​អ្នកស្រី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ចុះ​អង្កេត​នៅ​ភ្នំ​បូកគោ ទាក់ទង​ការ​ធ្វើ​ពិធី​សាសនា​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​របាយការណ៍​ទាក់ទង​ការ​ចុះ​ស្រាវជ្រាវ​នេះ​ពី​ក្រសួង​វប្បធម៌ នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ក្រុម​ការងារ​នឹង​ចុះ​ស្រាវជ្រាវ​លើ​រឿង​នេះ​ដល់​ភ្នំ​បូកគោ តែ​ម្តង៖ «យើង​នឹង​ទៅ​ពិនិត្យ​ជាក់ស្តែង»

ចំណែក លោក ហេង សុផាឌី មន្ត្រី​ក្រសួង​វប្បធម៌ យល់​ថា គេ​មិន​គួរ​ព្រួយ​បារម្ភ​នៃ​ការ​ពិធី​នេះ​ឡើយ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ស្ថាប័ន​នានា អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​វិនិយោគ​នៅ​ទីនោះ គួរ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់ និង​ការ​គ្រប់គ្រង ព្រោះ​ភូមិសាស្ត្រ​វាល​ស្រែ​៥០០ និង​តំបន់​ប្រវាំង​កូន ឋិត​នៅ​ឆ្ងាយ​ក្នុង​ព្រៃ​ចូល​ជ្រៅ​នៃ​ជួរ​ភ្នំ​បូកគោ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ការ​គ្រប់គ្រង​នៃ​តំបន់​នេះ​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា សុខ គង់ ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​តំបន់​បូកគោ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ។

ប៉ុន្តែ​អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​តំបន់​បូកគោ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន មិន​ដែល​កើត​ឡើង​បញ្ហា​អសន្តិសុខ​ទេ។ ដូច​នេះ អាជ្ញាធរ​ខេត្ត​មិន​ចាំបាច់​ពង្រឹង​កម្លាំង​បន្ថែម​ឡើយ។ លោក​អភិបាល​ខេត្ត​អះអាង​ថា ក្រុមហ៊ុន​នៅ​ទីនោះ​ធ្វើ​ការងារ​នេះ​បាន​ល្អ​ហើយ និង​ថែម​ទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ខេត្ត៖ «ខ្ញុំ​គិត​ថា មិន​ចាំបាច់​អី​ត្រូវ​មាន​ប៉ូលិស​ទាហាន​ដើរ​យាម​អី​ទេ បញ្ហា​សំខាន់ គឺ​ការពារ​ទាំងអស់​នៅ​តំបន់​ភ្នំ​បូកគោ​ទាំង​មូល»

លោក​អភិបាល​ខេត្ត​បន្ថែម​ទៀត​ថា នៅ​លើ​ភ្នំ​បូកគោ ក្រៅ​ពី​មាន​ការ​ធ្វើ​ពិធី​សាសនា​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម ក្រុមហ៊ុន​ក៏​មាន​វិហារ​ព្រះពុទ្ធសាសនា វិហារគ្រិស្ត និង​វិហារ​ចិន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ លោក​ថា ជាក់ស្តែង​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម ដែល​ទៅ​ធ្វើ​ពិធី​នៅ​ទីនោះ គឺ​ត្រូវ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​តម្លៃ ៥​ដុល្លារ សម្រាប់​រយៈពេល​មួយ​ថ្ងៃ និង​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រូបសំណាក​ដែល​វៀតណាម ដាក់​តាំង​នៅ​ក្នុង​រូង​ថ្ម​ដើម្បី​គោរព​បូជា​នៅ​ចំណុច​ប្រវាំងកូន ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ជួរ​ភ្នំ​បូកគោ។

ដុំ​ថ្ម​ជា​ច្រើន​ដុំ​ត្រូវ​បាន​គេ​ដាក់​តម្រៀប​មាន​រាង​ដូច​ទី​កប់​សព ដែល​វៀតណាម​ចាត់​ទុក​ថា ជា​ផ្នូរ​បុរាណ​នៅ​ប្រវាំងកូន។

ជនជាតិ​វៀតណាម ដែល​ឡើង​មក​ភ្នំ​បូកគោ ដើម្បី​ចូល​ទៅ​ធ្វើ​សមាធិ​នៅ​វាលស្រែ ៥០០ ឬ​នៅ​ម្តុំ​ប្រវាំងកូន ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ជួរ​ភ្នំ​បូកគោ។

រូបសំណាក​ព្រះពុទ្ធ​អម​ដោយ​រូបលោក ហូ ជីមិញ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ជា​ច្រើន​ទៀត ដែល​វៀតណាម​ដាក់​សម្រាប់​គោរព​បូជា​នៅ​ពេល​ឡើង​មក​បន់​ស្រន់ ឬ​ធ្វើ​សមាធិ​នៅ​លើ​ភ្នំ​បូកគោ។

ដុំ​ថ្ម​ជា​ច្រើន​ដុំ​ត្រូវ​គេ​ដាក់​តម្រៀប​មាន​រាង​ដូច​ទី​កប់​សព ដែល​វៀតណាម ចាត់​ទុក​ថា ជា​ផ្នូរ​បុរាណ​នៅ​ប្រវាំងកូន។

ប្រជាពលរដ្ឋ​វៀតណាម និង​ព្រះសង្ឃ​វៀតណាម ដែល​ឡើង​មក​ធ្វើ​សមាធិ​នៅ​ចំណុច​ប្រវាំងកូន លើ​ភ្នំ​បូកគោ។

ផ្នូរ​ដែល​វៀតណាម​ចាត់​ទុក​ថា ជា​ផ្នូរ​សាកសព​របស់​បុព្វបុរស​របស់​ពួកគេ​តាំង​ពី​យូរ​ណាស់​មក​ហើយ នៅ​ចំណុច​វាលស្រែ ៥០០។

ជនជាតិ​វៀតណាម ដែល​ទៅ​ធ្វើ​សមាធិ​នៅ​ចំណុច​ប្រវាំងកូន រៀបចំ​ធ្វើ​ម្ហូប​អាហារ។

កម្ទេច​ផេះ​ដែល​នៅ​សេសសល់​ពី​ការ​ដុត​បំផ្លាញ​នៃ​ទី​ស្នាក់នៅ​របស់​ជនជាតិ​វៀតណាម នៅ​វាលស្រែ ៥០០។

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​វៀតណាម ដែល​ឡើង​មក​ធ្វើ​សមាធិ​នៅ​ប្រវាំងកូន ជួប​ជុំ​គ្នា​ហូប​អាហារ។

ដើម​ឫស្សី​នៅ​ចំណុច​ប្រវាំងកូន ដែល​វៀតណាម បាន​ដាំ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "ក្រសួង​វប្បធម៌៖ ជនជាតិ​វៀតណាម​ធ្វើ​ពិធី​សាសនា​នៅ​ភ្នំ​បូកគោ​មិន​ប៉ះពាល់​វប្បធម៌​ខ្មែរ"

  1. រដ្ធនិយម​ says:

    អាហេង​​សុផាឌីនិយាយឥតដឹងខ្ចល់មិនស្គាល់ប្រវត្តិសាស្រអ្វីឡើយ​​​​​​​នៅស្រុក​ខ្មែរកម្ពុជាក្រោមមុនដំបូងពួកអាចោរយួនវាចូល​​​មក​រស់នៅស្រុកខ្មែរម្ដងប្និចៗរហូតដល់មានកម្លាំងឬប្រមូលប្រជាជនវាបានច្រើនធ្វើបាបប្រជាជនខ្មែរលួចផ្លន់កាប់ចាក់រាល់ពេលវេលា,ឬមួយទៀតសព្វថ្ងៃនៅស្រុកខ្មែរយើងមានពួកអាមេ​ចោរយួនច្រើនណាស់ដែលទិញក្បាលរដ្ធាបាលខ្មែរទាំងអស់​ទៅហើយ,ដូចជាអាសុខគងរួចដូចផ្សេងៗទៀត​មើលសព្វថ្ងៃអាចោរយួនវាបង្កើតរោងចក្រឬអ្វីមួយវាមិនយកប្រជាជនខ្មែរធ្វើការទេ,សុកចិត្តយកប្រជាជនវាមកធ្វើដើម្បីដម្លើងជនជាតិវាឲ្យបានច្រើនស្រួលបម្បាត់ជតិខ្មែរ​,រួចណាមួយទៀតនៅស្រុកខ្មែរយើងពួកអាចុយម្រ៉ាយយួនវាមករកសីុនៅស្រុកខ្មែរម្នាកៗមានដីមិនតិចទេដោយសារអាចុយម្រ៉ាយក្បតជាតិលក់ឲ្យក្នុងម្នាក់ៗសុតតែកៅសឹបប្រាំបួន ឆ្នាំ។

  2. H.សែន says:

    អភិបាលខេត្ត ខូយ ឃុនហួរ ឆ្កែដេកផេះ និង មន្រ្តីក្រសួង​វប្បធម៌ ជិតអស់ទឹកដីរស់នៅ !
    អាកញ្ចាស់យួន សុខ គង់ វាចង់បានថានសួគ៏ បូកគោ ដើម្បីវាធ្វើស្ដេចក្រាញ់យួននៅទីនោះ
    ឮចាស់ៗថាពីជំនាន់ស្ដេចតា ស៊ី ហនុ ពួកសាសនាយួនបានហែរខ្មោចកាំភ្លើងនាំយកមកទុកក្នុងវត្តយួន
    ដើម្បីវាយយកទីក្រុងភ្នំពេញ ក្រោយពីយួនយំហែរខ្មោចកាំភ្លើងក្នុងក្ដារម្ឈូសសឹងរាល់អាទិត្យចូលវត្តយួន
    រដ្ឋាភិបាលខ្មែរ ក៍កើតការសង្ស័យ ហើយឱ្យគិញសំងាត់បង្កប់ខ្លួនស៊ើបរឿងខ្មោចយួនដែលពួកសាសនា
    និងលោកសង្ឃយួន តែងតែហែរចូលវត្តយួននោះ ។
    ក្រោយពីស៊ើបអង្កេត ទើបដឹងថាពួសាសនានិងលោកសង្ឃយួន នាំយកកាំភ្លើងមកបង្កប់លាក់ទុក ដើម្បី
    រៀបគម្រោងការវាយឈ្លានប្រទេសកម្ពុជាទាំងក្នុងនិងទាំងក្រៅ ក្រោយមករដ្ឋាភិបាលកំចាត់ពួកសាសនា
    និងលោកសង្ឃយួនក្លែងក្លាយនេះវិនាសអស់ទៅ ។
    ឥឡូវមានពួកសានាយួនចូលមកតំបន់ភ្នំបូកគោទៀតហើយ មិនដឹងថាយួនប្រើក្បួនចាស់ហែរខ្មោចកំភ្លើង
    មកពេលណាទេ បើពួកអាងោះរដ្ឋាភិបាលកញ្ជះយួនដាច់ថ្លៃ វាងោះល្ងង់ខ្លៅ ល្ងីល្ងើបែបនេះ ។

  3. ក្បាច់ឈ្លានពាន យក សាសនាធ្វើនុយ!!!!!! says:

    អញ ឆ្ងល់ ពួក អាយួននិង វាចូលចិត្តលូកលាន់ ឈ្លានពានរបស់គេ ម៉េស។ ចុះបើពួកវា កុំធ្វើទៅ វា ងាប់អីយ, នៅលើទឹកដីគេ លើ កន្លែងគេ សោះនិង។ ពួកអានេះវាជានាក់បង្ករហេតុមុន រហូត, បើមិនឱ្យខ្មែរស្អប់ពួជវាម៉េចបាន បើវាលេងតែក្បាច់រមួស ក្បាច់រសើប អញ្ចឹង។ ហើយពួក អាមន្រ្តីខ្មែរ អស់នោះ លប់ទៀត គ្មានខួរគិតទេ អញ្ចឹងបាន អស់ទឹក អស់ដីឱ្យកូនចៅនៅ។ គេយក លុយ ទៅញុក ចំពុះវា ម្នាក់ៗស្ងាត់ជ្រៀប។

  4. Judge says:

    សូមអស់លោក ជួយពិនិត្យថា តេីផ្លាកផ្នូរនេះលេីកពីពេលណា??? ហាក់បីដូចជា ថ្ងៃទី ២២ /០៣ /២០១១ ប៉ុណ្ណោះ។
    ម្យ៉ាងវិញទៀត ក្រោយសង្គ្រាម រដ្ឋាភិបាលវៀតណាម បានមកយកខ្មោច ទ័ព ត្រលប់ទៅវិញ។
    ចុះហេតុអ្វី បានជាមិនគាស់ខ្មោចនេះទៅវិញ ដេីម្បីប្រារព្វ ការរឭកវិញ្ញានក្ខន្ធ នៅ វៀត ណាម??????។
    នេះបង្ហាញអោយឃេីញថា មានអ្វីជាអាថ៌កំបាំង សំខាន់ ដែលជំរុញអោយ ការប្រារព្វ ពិធីនេះកេីតឡេីង។
    ល្បិចច្រេីនណាស់ ជាបន្តរាប់ជំនាន់ ។ អកុសល មន្ត្រីខ្មែរ ខ្វាក់ភ្នែកសាច់ និងបញ្ញា ដោយដុល្លារ ការភ័យខ្លាច និងអំណាចដោយស្រេកឃ្លាន ឬ ខ្មែរជាសំបក ???????? ឯណាទៅមនសិការជាតិ ការពារប្រយោជន៏ជាតិ ដូចសាសន៏ដទៃ។
    សំនៀង

  5. ព្រះរាជាណាចក្រដំរីខ្វក់ទ្រមាក់ឆ្គួត says:

    បើវាជាយួនម្តេចថាយួនធ្វើខុស!!

  6. ?? says:

    it’s very sad for our poor nation,this group of Vietnamese brain wash Cambodian became enemy of their own nation. no matter what their master done to this nation those evil from our own blood supported them.the situation in our country up to this stage is a fragile nation. it can be worse or getting better it up to those old Cambodian that they did not know who they are. my research are telling our nation the true situation. the journey to the east of HOCHIMIN policy is on their way. it have been successful in LEO country as what I wrote on my comment last two years.there are many LEOTAIN and VIETNAMESE old gen escaping over sea that I knew they are holding a high position in shout Vietnam and LEO have said the same thing . if these two nations can not preventing those policy. the second stage those Viet will use these two nation as a fitting tool to go over THAILAND. I did not open every thing to our nation until the time come.for example I said last two years that in LEO starting from village to capital of this country have bee lead by Viet authority. that what Mr KEM LAI just say in his interview. in this case you can say I’m not just saying for nothing.believing me I won be the bate for any politician. by having been born as a Cambodian in a sad country my families have been touch so hard by unknown politic. that right I have been working so hard on my research to fine out the true……. peace to all Cambodian who love their own nation

  7. ?? says:

    it’s very sad for our poor nation,this group of Vietnamese brain wash Cambodian became enemy of their own nation. no matter what their master done to this nation those evil from our own blood supported them.the situation in our country up to this stage is a fragile nation. it can be worse or getting better it up to those old Cambodian that they did not know who they are. my research are telling our nation the true situation. the journey to the east of HOCHIMIN policy is on their way. it have been successful in LEO country as what I wrote on my comment last two years.there are many LEOTAIN and VIETNAMESE old gen escaping over sea that I knew they are holding a high position in shout Vietnam and LEO have said the same thing . if these two nations can not preventing those policy. the second stage those Viet will use these two nation as a fitting tool to go over THAILAND. I did not open every thing to our nation until the time come.for example I said last two years that in LEO starting from village to capital of this country have bee lead by Viet authority. that what Mr KEM LAI just say in his interview. in this case you can say I’m not just saying for nothing.believing me I won be the bate for any politician. by having been born as a Cambodian in a sad country my families have been touch so hard by unknown politic. that right I have been working so hard on my research to fine out the true. by the way I can showing you the real vedio clipe of those who put their hand direst killing our people during POL POT regime. if some one can provide me his or her email adress I will down laod for you…. peace to all Cambodian who love their own nation