ព្រះ​មហាក្សត្រ​ប្រទាន​គ្រឿង​ឥស្ស​រិយយស​ ឯករាជ្យ​ជាតិ ដល់​មន្ត្រី​ប៉ូលិស

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី ប្រោស​ព្រះ​រាជ​ទាន​នូវ​គ្រឿង​ឥស្សរិយយស «ឯករាជ្យ​ជាតិ»​ ដល់​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​ចំនួន​ ៣​រូប ក្នុង​ចំណោម​មន្ត្រី​នគរបាល​ជាតិ​ចំនួន​ ១៤ ​រូប​ដែល​បាន​ទទួល​គ្រឿង​ឥស្សរិយ​យស​ផ្សេង​គ្នា​ចំនួន​ ៥​ប្រភេទ។ នេះ​បើ​យោង​ទៅតាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន​ពី​ម្សិលមិញ។

យោង​ទៅ​តាម​ព្រះ​រាជក្រឹត្យ​ដែល​បាន​ប្រថាប់​ព្រះ​រាជ​លញ្ជករ​នៅ​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ២០១៤ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់​ ៣ ​រូប​ដែល​ទទួល​បាន​នូវគ្រឿង​ឥស្សរិយយស «ឯករាជ្យជាតិ» មាន​ឯកឧត្តម​នាយឧត្តម​សេនីយ៍ នេត​ សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ ឯកឧត្តម​នាយឧត្តម​សេនីយ៍ កង សុខន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នង​ការ​រង​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

ព្រះរាជ​ក្រឹត្យ​ឲ្យ​ដឹងទៀត​ថា ក៏​មាន​មន្ត្រី​ចំនួន​ ១១ ​នាក់​ផ្សេង​ទៀត​ ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយ​យស ជាតូបការ គ្រឿង​ឥស្សរិយ​យស​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថ្នាក់​មហា​សិរីវឌ្ឍន៍ គ្រឿង​ឥស្សរិយ​យស​ ព្រះ​រាជាណាចក្រ​កម្ពុជា​ថ្នាក់​​មហាសេនា និងគ្រឿង​ឥស្សរិយ​យស​ព្រះ​រាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​នគរបាល​ជាតិ​ពុំ​អាច​ទាក់​ទង​​បាន​ទេ។

ទាក់​ទិន​ទៅ​នឹងការ​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស «ឯក​រាជ្យ​ជាតិ»​ នេះ លោក​ នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​និង​ច្បាប់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ឲ្យ​ដឹង ថា លោក​ពុំ​ដឹង​ថា​ តើ​ពាក្យ​ថា​ឯក​រាជ្យ​ជាតិ​បាន​មក​ពី​ណា​នោះ​ទេ។ ប្រទេស​ណា​ក៏​ដោយ​​ការ​ប្រគល់​គ្រឿង​ឥស្សរិយយស​ទៅ​ដល់​មន្ត្រី​លុះ​ត្រា​តែ​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ។

លោក​ថ្លែងថា៖​«តាម​មតិខ្ញុំ​ដែល​រដ្ឋាភិបាល​ប្រគល់​គ្រឿង​ឥស្សរិយយស​នោះ ដោយ​សារ​តែ​ នៅក្នុង​ឆ្នាំ​២០១៤​ កន្លង​មកគឺ​មាន​ព្រឹត្តិការណ៍​ធំៗ​ចាប់​ពីខែ​មករា​គឺ​បាញ់​សម្លាប់​កម្មករ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា ចាប់​សហជីព​ដាក់​ពន្ធនាគារ វាយ​មក​លើ​ប្រជាពលរដ្ឋ​នៅ​ស្ពាន​នាគ​។ នេះ​គឺ​ជា​ស្នាដៃ​ដែល​រដ្ឋាភិបាល​ប្រគល់​ជូន ពីព្រោះ​យើង​តែង​តែ​សង្កេត​ឃើញ​ដូច្នេះ»។

សូមរំឭក​ផងដែរថា នាពេល​កន្លងមក​ ពាក្យថា ឯករាជ្យ​ជាតិ គឺ​មាន​តែ​អតីត ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ ដែ​លត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​បិតា​ឯករាជ្យ​និង​​បង្រួប​បង្រួម​ជាតិ ដោយ​ព្រះ​អង្គ​ជា​ឥស្សរជន​លេចធ្លោ​បំផុត ក្នុង​ឆាក​នយោបាយ​កម្ពុជា ក្នុង​រយៈ​​កាល​ប្រមាណ​ជា ៧ទសវត្សរ៍​កន្លង​ទៅ។ ព្រះ​អង្គ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់​តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុង​រឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបកម្ពុជា​ប្រ​ជា​ធិបតេ​យ្យ​ខ្មែរ​ក្រហម រហូតដល់​យុគស​ម័យ​សន្តិភាព ​ការ​ផ្សះ​ផ្សា​ជាតិ និង​ការ​បង្កើត​របបរា​ជានិយម​អា​ស្រ័យ​​រដ្ឋធម្មនុញ្ញ​ក្នុង​ទស​វត្សរ៍ទី​​ ៩០ ហើយ​នៅថ្ងៃ ១៤ ខែ​ វិច្ឆិកា ឆ្នាំ​១៩៩១ ពេល​ព្រះ​អង្គយាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញក្នុង​ឋានៈ​ជា​បិតា​ឯករាជ្យនិង​បង្រួប​បង្រួម​ជាតិ​៕


What Next?

Recent Articles

7 Responses to "ព្រះ​មហាក្សត្រ​ប្រទាន​គ្រឿង​ឥស្ស​រិយយស​ ឯករាជ្យ​ជាតិ ដល់​មន្ត្រី​ប៉ូលិស"

  1. Battambang says:

    I AGREE. INDEPENDENCE FROM WHO OR FROM WHAT? Why did the King have to give the medals?

  2. Judge says:

    ផ្កាយរះព្រោងព្រាតលេីវេហារ បំបាត់អន្ធការកម្ពុជាហេីយឬនៅ ពុករលួយគ្រប់ច្រកគ្រប់ដោយផ្លូវ ផ្កាយរះច្រេីនទៅរាស្ត្រកាន់ថ្ងូរ។
    អ្នកមានជាន់ក ក្រតស៊ូ យកជីវិតប្តូរក្រែងបានធូរ ទាមទារសិទ្ធខ្លួនបរិបូណ៏ ថ្ងៃណាតស៊ូទទួលរាជ្យទាន?????។
    កិត្តិយសផ្តល់អោយតែអ្នកធំ ពេលរាស្ត្រមកជុំសុំជួយខ្លួន ស្តេចនៅឯណាឬលាក់ខ្លួន យួនធ្វេីមន្ត្រីនៅកន្តេីយ។
    សម័យសម្តេចតាសិទ្ធគាំទ្រ សមាជចំហរអាចសាកសួរ ដេញដោលមន្ត្រីដែលមិនគួរ សួរទាល់ភ្ញាក់ខ្លួនពីរឿងជាតិ។
    ស័ក្តិបុណ្យៗ ឡេីងដូចផ្សិត ប្រទេសតូចពិតមន្ត្រីច្រេីន ចុះក្នុងបញ្ជីកាន់តែកេីន ខ្ចីប្រាក់គេច្រេីនចែកគ្នាចាយ។
    សំនៀង

  3. Kmeng Peal says:

    កណ្តុំឆែប,គួរអោយអាសូរស្រុកខ្មែរ!!

  4. Kievsophea@gmail says:

    oh king under vietnam managed why we support him

  5. Boyok says:

    Only one in the world useless king

  6. Anonymous says:

    ស្តេចចត្រង្គ អាចស៊ីអ្វី អ្វី ទាំងអស់ដែលប្រឆាំងនឹងខ្លួន ចុះស្ដេចល្ខោនវិញចាញ់យក្សចាញ់មារគ្រប់ពេល…ចេះតែរាំ១មុខ…

  7. Kmeng Peal says:

    ទៅបួសប្រសើជាង…